Menu Close

(2.34) តើមណ្ឌលសិក្សាធិការ​តម្រូវឲ្យ​​ធ្វើ​ការវាយ​​តម្លៃ​មុន​ពេល​ដែល​​លុប​សិទ្ធិ​ទទួល​បាន​ការអប់រំ​ពិសេស​​​របស់​​សិស្ស​ឬ​ទេ?

(2.34) តើមណ្ឌលសិក្សាធិការ​តម្រូវឲ្យ​​ធ្វើ​ការវាយ​​តម្លៃ​មុន​ពេល​ដែល​​លុប​សិទ្ធិ​ទទួល​បាន​ការអប់រំ​ពិសេស​​​របស់​​សិស្ស​ឬ​ទេ?

បាទ/ចាស។ មុន​នឹង​កំណត់​ថា កុមារ​ពិការ​លែង​មាន​សិទ្ធិ​ទទួល​ការអប់រំ​ពិសេស​និង​សេវា​ពាក់ព័ន្ធ​ នោះមណ្ឌលសិក្សាធិការ​ត្រូវ​ធ្វើ​ការវាយ​តម្លៃ​កុមារ​ឱ្យ​បាន​ហ្មត់​ចត់ ​និង​គ្រប់ជ្រុង​ជ្រោយ។ [34 C.F.R. Sec. 300.305(e); Cal. Ed. Code Sec. 56381(h).]  ប្រសិន​បើ​អ្នក​មិន​យល់​ស្រប​នឹង​អនុសាសន៍​របស់​សាលា​​អំពី​សិទ្ធិ​ទទួល​បាន​ការអប់រំ​ពិសេស អ្នក​អាច​​​ស្នើ​​សុំ​​​ឱ្យ​​​មានការធ្វើសវនាការ​តាមនីតិវិធី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។​ 

ទោះយ៉ាងណាក៏ដោយ ប្រសិនបើមណ្ឌលសិក្សាធិការ​កំពុង​បញ្ចប់​សិទ្ធិ​ទទួល​បាន​​ពីព្រោះ​សិស្ស​បាន​បញ្ចប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ធម្មតា​ ឬក៏​លើសពី​អាយុ​ដែលទទួល​បាន​ការអប់រំពិសេស​ និងសេវាពាក់ព័ន្ធ ​នោះមិនបាច់​មាន​​ការវាយតម្លៃឡើយ។ [34 C.F.R. Sec. 300.305(e)(2); Cal. Ed. Code Sec. 56381(i).]