Menu Close

(2.50) តើសំណុំ​រឿង​ Diana និង Larry P មាន​​ឥទ្ធិពល​អ្វី​​ខ្លះ​​លើ​​​ការវាយ​តម្លៃ​​អំពី​​សិទ្ធិ​ទទួល​បាន​​ការអប់រំ​​ពិសេស​សម្រាប់​សិស្ស​ជនជាតិភាគតិចនិងសិស្សដែល​និយាយ​ភាសា​ជន​ភាគ​តិចផ្សេងទៀត​?​

(2.50) តើសំណុំ​រឿង​ Diana និង Larry P មាន​​ឥទ្ធិពល​អ្វី​​ខ្លះ​​លើ​​​ការវាយ​តម្លៃ​​អំពី​​សិទ្ធិ​ទទួល​បាន​​ការអប់រំ​​ពិសេស​សម្រាប់​សិស្ស​ជនជាតិភាគតិចនិងសិស្សដែល​និយាយ​ភាសា​ជន​ភាគ​តិចផ្សេងទៀត​?​

គ្មាន​​សិស្ស​​ណា​​ម្នាក់​​ត្រូវ​​បាន​​គេ​​វាយ​​តម្លៃ​​ដើម្បី​​ទទួល​​បាន​​​សិទ្ធិ​ទទួល​​បាន​ការ​អប់រំ​​ពិសេស​​ និងសេវា​ណា​មួយ​គួរ​ត្រូវ​បាន​រើស​អើង ​ឬ​ក៏​ចាត់​ឱ្យ​ចូល​រៀន​ក្នុង​ថ្នាក់​អប់រំ​ពិសេស​ដោយសារតែ​​សមត្ថភាព​និយាយភាសាអង់គ្លេសនៅ​មាន​កម្រិតនោះទេ។ ដូច​​សំណុំ​រឿង​  Larry P តេស្ត​​​ដែល​គេ​រៀបចំ​សម្រាប់​សិស្ស​​មិន​ត្រូវ​លំអៀង និង​មាន​ភាព​ត្រឹម​ត្រូវ​ផ្នែក​​វប្បធម៌។ ដូច្នេះ ដីកាក្នុង​សំណុំ​​រឿង​ Diana និង Larry P ជាមួយ​ការ​ការពារ​​ការ​វាយ​តម្លៃ​​​របស់​សហព័ន្ធ ​និង​រដ្ឋ​ពង្រឹង​កាតព្វកិច្ច​របស់​មណ្ឌលសិក្សាធិការ​​ដើម្បី​បំពេញ​តាម​តម្រូវការ​ផ្នែក​ភាសា ​និង​វប្បធម៌​របស់​សិស្ស​​​ជនជាតិ​ភាគតិច ​និង​សិស្សនិយាយភាសា​ជនជាតិភាគតិចក្នុង​ដំណើរការ​វាយតម្លៃ ក៏ដូចជា​ក្នុង​​ការផ្តល់​សេវា​​អប់រំ​​ពិសេស​។

បច្ចុប្បន្ននេះ មាន​ការវាយតម្លៃ​មិន​​ច្រើន​ទេ​អំពី​សិទ្ធិ​ទទួល​បាន​​ការ​អប់រំ​​ពិសេស​សម្រាប់​សិស្សជនជាតិ​ភាគតិច​ និង​សិស្សនិយាយភាសា​ដទៃ​ផ្សេងទៀត។ ការវាយ​តម្លៃ​អំពី​ការអប់រំ​​ពិសេស​​ជា​ធម្មតា​​ត្រូវ​​បាន​​ធ្វើ​ឡើង​​ជាមួយ​​នឹង​​តេស្ត​​ទូទៅ​​ដែល​​ត្រូវ​រៀបចំ​​ធ្វើ​ឡើង​សម្រាប់​​សិស្ស​ភាគច្រើន។ ដូច្នេះ ចំពោះ​សិស្ស​ដែល​ភាសា​អង់គ្លេសរបស់គេនៅ​មាន​កម្រិត​ មន្ត្រីវាយតម្លៃចាំបាច់​ត្រូវ​ចេះ​ភាសា​កំណើត ​ឬ​ភាសាគោល​របស់​សិស្ស​។