Menu Close

(2.46) តើ CDE ​បាន​ចាត់​វិធាន​ការ​ជាក់​លាក់ណាមួយ​​ដើម្បី​អនុវត្ត Larry P.?

(2.46) តើ CDE ​បាន​ចាត់​វិធាន​ការ​ជាក់​លាក់ណាមួយ​​ដើម្បី​អនុវត្ត Larry P.?

ក្រសួង​អប់រំ​រដ្ឋកាលីហ្វ័រញ៉ា​បាន​ចេញ​សារាចរណែនាំទូទាំង​រដ្ឋ​ដល់​អ្នក​អប់រំ​ពិសេ​ស​​​​ទាំងអស់​របស់​រដ្ឋ​ដើម្បី​បញ្ជាក់​អំពី​ការ​ប្រើប្រាស់តេស្ត IQ នៅ​ក្នុង​ការវាយ តម្លៃ​សិស្សអាមេរិក​ដើម​កំណើត​អាហ្វ្រិក​​ដើម្បី​​ទទួល​បាន​សេវា​អប់រំ​ពិសេស។​ សមាសធាតុសំខាន់ៗនៃសារាចរណែនាំគឺ៖

  1. មណ្ឌលសិក្សាធិការ​​នានា​​មិន​​ត្រូវប្រើ​​តេស្ត​​វាស់វែង​​បញ្ញា​​ក្នុង​ការ​វាយ​តម្លៃ​សិស្ស​អាមេរិក​ដើម​កំណើត​អាហ្រ្វិក​​ដែល​​ត្រូវ​​បាន​​បញ្ជូន​​ដើម្បី​ទទួល​​​បាន​ការ​អប់រំ​​ពិសេស​។
  2. ជំនួស​ឱ្យ​តេស្ត​ IQ មណ្ឌលសិក្សាធិការ គួរ​ប្រើ​វិធី​វាយ​តម្លៃ​ផ្សេងទៀ​ត​​​ដើម្បី​កំណត់​អត្ត​សញ្ញាណ ​និង​ការកំណត់​​កម្រិត​សិក្សា​​ (ដូចជា​ការវាយ​តម្លៃ​អំពី​ប្រវត្តិ​ និង​ការ​អភិវឌ្ឍ​ផ្ទាល់ខ្លួន​របស់​សិស្ស​អាកប្បកិរិយាសម្រប ខ្លួន ​លទ្ធផលសិក្សាក្នុងថ្នាក់ លទ្ធផលសិក្សារួម និង​ឧបករណ៍​វាយ​តម្លៃ​ដែល​បង្កើត​ឡើង​ដើម្បី​​បង្ហាញ​ព័ត៌មាន​ជាក់លាក់​​​ទាក់ទង​​នឹង​​សមត្ថភាព​​និង​​អសមត្ថភាព​របស់​​សិស្ស​​​ក្នុង​​ផ្នែក​​នៃ​​ជំនាញ​ណា​មួយ)។
  3. តេស្ត IQ មិន​អាច​ត្រូវ​បាន​ផ្តល់​ជូន​សិស្ស​អាមេរិកាំង​ដើម​កំណើត​  អាហ្វ្រិកសូម្បី​តែ​មាន​ការ​យល់​ព្រម​ពី​មាតា​បិតា​​ក៏​ដោយ​។​
  4. នៅ​​ពេល​​ដែល​​មណ្ឌលសិក្សាធិការ​ទទួល​​បាន​របាយ​ការណ៍​ដែល​មាន​តេស្តប្រូតូកូល​ពី​ទីភ្នាក់ងារ​ផ្សេង​ទៀត​ ឬក៏​អ្នក​វាយ​តម្លៃ​ឯករាជ្យ របាយ​ការណ៍​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅមាតាបិតា។ ពិន្ទុ IQ ដែល​មាន​នៅ​ក្នុង​របាយ​ការណ៍​នេះ​នឹង​មិន​ក្លាយ​ជា​​របាយ​ការណ៍​សិក្សា​បច្ចុប្បន្ន​​មួយ​​ផ្នែក​​​របស់​​សិស្ស​ឡើយ។​
  5. មិន​មាន​គោលបំណង​ដែល​ទាក់ទង​នឹង​ការអប់រំ​ពិសេស​​ដែល​គេ​​រៀបចំ​ឡើង​​ដើម្បីតេស្ត IQ របស់​សិស្ស​អាមេរិក​​​ដើម​កំណើត​អាហ្វ្រិក​ឡើយ។​
  6. តេស្ត IQ នឹង​មិន​ត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​ថា​តើ​សិស្ស អាមេរិកដើម​កំណើត​អាហ្វ្រិក​ដែលកំពុង​សិក្សា​មាន​ពិការ​ភាព ពី​ព្រោះ​​លទ្ធផល​​ប្រឡង​​អាច​បណ្តាល​ឱ្យគេកំណត់​ថា ​សិស្ស​​មាន​​ពិការ​ភាព​​ផ្នែក​​បញ្ញា​នោះ​ទេ​​។​
  7. ការហាម​ឃាត់​មិន​ប្រើ​តេស្ត IQ​ ​មាន​ប្រសិទ្ធភាព​​​ទោះ​បី​ជា​សិស្ស​លែង​ត្រូវ​បាន​គេ​ដាក់​ឲ្យ​រៀន​ថ្នាក់សម្រាប់ថ្ងៃ​ពិសេសដែលកំណត់ជា EMR ក៏ដោយ។ (8) សារាចរណែនាំមានអនុភាពលើសេចក្តីជូន​ដំណឹង​មុន​ៗ អំពី​អត្ថន័​យ​ និង​ឥទ្ធិពល​នៃ​សេចក្តីសម្រេច​របស់​តុលាការចំពោះសំណុំរឿង​ Larry P. v. Riles  [CDE, Larry P. Directive, 1986.]