Menu Close

(2.40) តើ​គួរបញ្ចូលកូន​​ខ្ញុំ​ក្នុង​ការវាយ​តម្លៃ​ជាទៀងទាត់​អំពី​លទ្ធផលសិក្សា​​របស់​សាលា​ដែរ​ឬ​ទេ?

(2.40) តើ​គួរបញ្ចូលកូន​​ខ្ញុំ​ក្នុង​ការវាយ​តម្លៃ​ជាទៀងទាត់​អំពី​លទ្ធផលសិក្សា​​របស់​សាលា​ដែរ​ឬ​ទេ?

បាទ/ចាស។ ច្បាប់​របស់​សហព័ន្ធ​តម្រូវ​ឱ្យ​មាន​ការចូលរួម​ពី​សិស្ស​ពិការ​នៅ​ក្នុង​ការវាយតម្លៃ​ទូទាំង​រដ្ឋ ​និង​ទូទាំងសាលាអំពី​លទ្ធផលសិក្សារបស់សិស្ស ជាមួយ​នឹង​ការស្នាក់​នៅ​ជា​លក្ខណៈ​បុគ្គល​សមរម្យក្នុង​ករណី​ចាំបាច់។ ការចូលរួម​ក្នុង​ការវាយតម្លៃ​ទាំងនេះ​ និង​ការស្នាក់​នៅ​ជាលក្ខណៈបុគ្គល​សមរម្យ ចាំបាច់​ត្រូវ​កត់ត្រា​ទុក​ក្នុង​កម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP)។ [34 C.F.R. Sec. 300.320(a) (6); Cal. Ed. Code Secs. 56345(a)(5) & (6).] សម្រាប់​ការពិភាក្សា​ពេញលេញ​អំពី​សិទ្ធិ​របស់​កូន​អ្នក​ទាក់ទង​នឹង​ការវាយតម្លៃទាំងនេះ សូមមើលជំពូកទី 11 ព័ត៌មានអំពីការវាយតម្លៃទូទាំងសាលា/លក្ខខណ្ឌតម្រូវ​នៃ​ការបញ្ចប់​ការសិក្សា។​

លើស​ពី​នេះ ក្រុមការងារនៃកម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP) អាចនឹង​​ដក​​​សិស្ស​​ចេញ​​ពី​​ការ​វាយ​តម្លៃ​ទាំង​នេះ។ ប្រសិន​បើ​ក្រុមការងារ​នៃកម្មវិធី​​អប់រំ​សម្រាប់ ​​បុគ្គលម្នាក់ៗ​ (IEP) កំណត់​ថា​ កូន​របស់​អ្នក​នឹង​មិន​ចូល​រួម​​ក្នុងការវាយតម្លៃ​រដ្ឋ ឬ​ទូទាំងសាលា (ឬការវាយតម្លៃ​មួយ​ផ្នែក​) សេចក្តីថ្លែងការណ៍​អំពី​មូលហេតុដែល ការវាយតម្លៃ​នេះ​មិន​សម​ស្រប​ចំពោះ​កូន​​របស់​​អ្នក ​​និង​​របៀប​​ដែល​​គេ​វាយ​តម្លៃ​​ត្រូវ​​ដាក់​​បញ្ចូល​​ក្នុង​​កម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP) នេះ​។ [20 U.S.C. Secs. 1412(a)(16) & 1414(d)(1)(A)(i)(VI)(bb); 34 C.F.R. Sec. 300.320(a)(6) (ii); Cal. Ed. Code Sec. 56345(a)(6)(B).]