Menu Close

(2.36) តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ប្រសិន​បើ​ខ្ញុំ​ជឿ​ថា ការវាយ​តម្លៃ​ឡើង​វិញ​ត្រូវបាន​​ធ្វើ​ឡើង​ឲ្យ​បាន​គ្រប់​​គ្រាន់​​​​ដើម្បី​​បំពេញ​តាម​​អាណត្តិ​ច្បាប់?

(2.36) តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ប្រសិន​បើ​ខ្ញុំ​ជឿ​ថា ការវាយ​តម្លៃ​ឡើង​វិញ​ត្រូវបាន​​ធ្វើ​ឡើង​ឲ្យ​បាន​គ្រប់​​គ្រាន់​​​​ដើម្បី​​បំពេញ​តាម​​អាណត្តិ​ច្បាប់?

ការវាយតម្លៃទាំងអស់​ ដែល​រួមមាន​ការវាយ​តម្លៃ ឡើង​វិញ​រយៈ​ពេល 3 ឆ្នាំ​ត្រូវ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​របស់​រដ្ឋ​ និង​សហព័ន្ធ។ [Cal. Ed. Code Sec. 56381.]   ផែនការ​វាយតម្លៃ​របស់​សាលា​គួរ​ផ្តល់​ឱ្យ​អ្នក​នូវ​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​កំណត់​អំពី​​ភាពសមស្រប​នៃ​ការវាយតម្លៃ។ ប្រសិន​បើ​ផែនការ​នេះ​​មិន​ទាន់​​​គ្រប់​ជ្រុង​ជ្រោយ​​ អ្នក​អាច​ស្នើ​ឱ្យ​មាន​ការធ្វើ​តេស្ត​បន្ថែមទៀត និង/ឬ​អាច​ស្នើសុំ​ពន្យារ​ពេល​ប្រជុំ​កម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP) រហូត​ដល់​មាន​ការវាយ​តម្លៃ​ឡើង​វិញ​ពេញលេញ។ ភាពហ្មត់ចត់​នៃ​ការវាយតម្លៃ​ឡើង​វិញ​ក៏​អាច​ជា​កម្មវត្ថុ​នៃ​សវនាការ តាមនីតិវិធី បណ្តឹងអំពីអនុលោមភាព​របស់​រដ្ឋ ឬការស្នើសុំការវាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (កាលីហ្វ័រ​ញ៉ា)។ [34 C.F.R. Sec. 300.507(a)(1).]