Menu Close

(2.19) តើនីតិវិធី និងស្តង់ដារ​សម្រាប់តេស្ត​ និង​ឧបករណ៍​វាយតម្លៃ​មានអ្វីខ្លះ​?

(2.19) តើនីតិវិធី និងស្តង់ដារ​សម្រាប់តេស្ត​ និង​ឧបករណ៍​វាយតម្លៃ​មានអ្វីខ្លះ​?

តេស្ត​ និង​ឧបករណ៍វាយតម្លៃ​ត្រូវ​ជ្រើសរើស​ និង​ធ្វើឡើង ​ដើម្បី​​កុំ​ឲ្យ​​មាន​ការ​រើស​អើង​​ជាតិ​សាសន៍​ ​វប្បធម៌​ ​ឬភេទ​​ ហើយ​ត្រូវ​តែ​​រៀបចំ​​ជា​ភាសា​ទីមួយ​​របស់​​សិស្ស​ ឬ​វិធីប្រាស្រ័យ​ទាក់ទង​​ផ្សេង​ទៀត​។​​​ តេស្ត​ត្រូវមានរង្វាស់ត្រឹមត្រូវ​ដើម្បី​គោល​បំណ​​ង​ដែល​បាន​ប្រើប្រាស់​។ ម្យ៉ាងទៀត តេស្ត​ត្រូវតែ​វាយតម្លៃ​លើផ្នែក​​នៃ​តម្រូវការ​អប់រំ​​​ និង​មិនមែនគ្រាន់តែ​បង្កើត​នូវរង្វាស់នៃ​បញ្ញា​ទូទៅ (IQ) នោះទេ​។​ គេមិនអាចប្រើ​នីតិវិធី​តែមួយ​ជាលក្ខណៈ​វិនិច្ឆ័យ​ដើម្បី​​កំណត់​​​​កម្មវិធី​​អប់រំ​​សមស្រប​សម្រាប់សិស្ស​នោះ​ឡើយ។​​ នៅទីបំផុត សម្រាប់សិស្សដែលមាន​ពិការភាពផ្នែកបំណិន​ឥន្ទ្រីយារម្មណ៍ ហត្ថកម្ម​ និង​និយាយស្តី​ ការធ្វើតេស្ត​ត្រូវ​តែ​ធានា​​​ថា​ លទ្ធផល​​ ទាំងនេះឆ្លុះបញ្ចាំង​​យ៉ាង​​​សុក្រិត​​​អំពី​​កម្រិត​​​សម្បទា ​​និង​លទ្ធផល​សិក្សា​​របស់​សិស្ស​​ និង​មិនមែន​បំណិន​ដែលសិស្សមានពិការភាព​នោះទេ ប្រសិនបើ បំណិន​ទាំង​នោះ​​​​មិនត្រូវបាន​វាស់វែង​ដោយ​ការ​ធ្វើ​តេស្ត​នោះ​។​​ [20 U.S.C. Sec. 1414(b); 34 C.F.R. Sec. 300.304; Cal. Ed. Code Sec. 56320.]

ច្បាប់របស់​សហព័ន្ធ​ចែង​​ថា​ ការវាយតម្លៃ​ត្រូវ​តែ​ “​គ្រប់​ជ្រុង​ជ្រោយ​ដើម្បី​កំណ​​ត់​រាល់​​តម្រូវការ​អប់រំ​ពិសេស​​របស់​កុមារ​​ និង​​សេវា​ពាក់ព័ន្ធ​​នានា​​ ទោះជា​មាន​ ឬ​គ្មាន​ទំនាក់​ទំនង​ទូទៅ​​ទៅនឹង​ប្រភេទនៃចំណាត់ថ្នាក់​នៃ​ពិការភាព​របស់កុមារនោះ​”​។​​​ [34 C.F.R. Sec. 300.304(c)(6).]

មណ្ឌលសិក្សាធិការ​ត្រូវ​ប្រើ​ឧបករណ៍​តេស្ត​សំឡេង​តាម​បច្ចេកទេស​​ដែល​បង្ហាញអំពី​ឥទ្ធិពលដែល​​​កត្តាពុទ្ធិ អាកប្បកិរិយា  រាងកាយ ​និងការលូតលាស់​មាន​​ទៅ​លើ​ការ​បំពេញ​​​មុខងារ​​របស់កុមារ។ ជាទូទៅ មណ្ឌលសិក្សាធិការត្រូវប្រើប្រាស់
“ឧបករណ៍​វាយតម្លៃ​ និងវិធីសាស្ត្រដែលផ្តល់នូវព័ត៌មាន​​ពាក់ព័ន្ធ​​ដែល​​ជួយ​​ដោយ​ផ្ទាល់​​​ដល់​​ការកំណត់​​នូវ​​តម្រូវការ​អប់រំ​របស់​កុមារ។” [34 C.F.R. Sec. 300.304 (c)(7).]

លើស​ពី​នេះ ​មណ្ឌលសិក្សាធិការ​​ត្រូវ​ប្រើ​​ឧបករណ៍​​វាយ​តម្លៃ​ និង​​វិធីសាស្ត្រ​​នានា​​ដើ​ម្បី​​ប្រមូល​​ព័ត៌មាន​​អំពី​​មុខងារ​​ និង​ការ​លូតលាស់​ដែល​ពាក់ព័ន្ធ​អំពី​​កុមារ​ ​រួមមា​ន​​​ព័ត៌មាន​​ដែល​មាតាបិតាផ្តល់​ឲ្យ។ ការវាយតម្លៃ​ត្រូវតែ​ប្រមូល​ព័ត៌មាន​ទាក់​ទង​​នឹង​ការធ្វើ​ឱ្យ​កុមារ​អាច​ចូលរួម​ និង​រីកចម្រើន​ក្នុង​កម្មវិធី​សិក្សា​ទូទៅ​ ឬ​សម្រា​ប់​​កុមារ​ថ្នាក់​មត្តេយ្យ​ចូលរួម​ក្នុង​សកម្មភាព​សម​ស្រប។[34 C.F.R. Sec. 300.304(b)(1).]