Menu Close

(2.22) តើ​មាន​មណ្ឌល​អប់រំ​សាធារណៈ​នៅ​​ក្រៅ​មណ្ឌលសិក្សាធិការដែល​អាច​វាយតម្លៃ​កូន​​ខ្ញុំ​ឬទេ​?​

(2.22) តើ​មាន​មណ្ឌល​អប់រំ​សាធារណៈ​នៅ​​ក្រៅ​មណ្ឌលសិក្សាធិការដែល​អាច​វាយតម្លៃ​កូន​​ខ្ញុំ​ឬទេ​?​

មាន។ សិស្ស​អាច​ត្រូវ​បាន​ស្នើសុំ​ឲ្យ​មាន​ការវាយតម្លៃ ​និង​អនុសាសន៍​​បន្ត​នៅ​​សាលារដ្ឋកាលីហ្វ័រញ៉ាសម្រាប់​​មនុស្ស​ថ្លង់ ​ឬ​ពិការភ្នែក​ ឬក៏​សាលា​សម្រាប់កុមារពិការ​ខាង​ប្រព័ន្ធប្រសាទ។ [Cal. Ed. Code Sec. 56326; 5 C.C.R. Sec. 3025.]

California Children’s Services (CCS) មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការធ្វើការវាយ​ត​ម្លៃ​ទាក់ទង​នឹង​ការព្យាបាល​រាង​កាយ។ មណ្ឌល​សុខភាព​ផ្លូវចិត្តប្រចាំស្រុក​លែ​ង​ទទួល​ខុស​ត្រូវ​ចំពោះ​ការវាយ​តម្លៃ​អំពី​សុខភាព​ផ្លូវចិត្តទៀត​ហើយ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ ទីភ្នាក់ងារ​សុខភាព​ផ្លូវចិត្ត​ប្រចាំ​ស្រុក​​របស់​អ្នក​អាច​បន្ត​ដើរតួនាទី​ក្នុង​ការផ្តល់​ឱ្យ​កូន​របស់អ្នក​នូវ​កម្មវិធី​អប់រំ​ពិសេស​សមស្រប​មួយ​ដោយ​ផ្តល់​ការវាយ​តម្លៃ និង​សេវាកម្ម​តាមរយៈ​កិច្ចព្រមព្រៀង​អន្តរ​ទីភ្នាក់ងារ ​ឬក៏កិច្ចសន្យាជា​មួយមណ្ឌលសិក្សាធិការ​របស់​អ្នក។ សូម​មើល​ជំពូក​ 9 ​ព័ត៌មានអំពី​ការទទួលខុស​ត្រូវ​របស់​អន្តរ​ទីភ្នាក់ងារចំពោះសេវាកម្មពាក់ព័ន្ធ (AB 3632/ជំពូក​ 26.5)។