Menu Close

(2.33) តើ​មណ្ឌលសិក្សាធិការ​​ត្រូវ​ធ្វើ​តេស្ត​​បន្ថែម​​លើ​​សិស្ស​​ពិការ​គ្រប់​រូប​ដែល​ជា​ផ្នែក​មួយ​នៃ​ការវាយតម្លៃ​ឡើង​វិញ​ដែរ​ឬ​ទេ?

(2.33) តើ​មណ្ឌលសិក្សាធិការ​​ត្រូវ​ធ្វើ​តេស្ត​​បន្ថែម​​លើ​​សិស្ស​​ពិការ​គ្រប់​រូប​ដែល​ជា​ផ្នែក​មួយ​នៃ​ការវាយតម្លៃ​ឡើង​វិញ​ដែរ​ឬ​ទេ?

ទេ។ ជាផ្នែកមួយនៃការវាយតម្លៃឡើងវិញ ក្រុមការងារនៃកម្មវិធី​​អប់រំ​សម្រាប់​​បុគ្គ​ល​ម្នាក់ៗ​ (IEP) (រួម​ទាំង​មាតាបិតាសិស្ស) និង​​អ្នក​ជំនាញ​​ដែល​​មាន​​គុណវុឌ្ឍិ​ផ្សេង​ទៀត​ត្រូវ​ពិនិត្យ​ឡើង​វិញ​នូវ​ទិន្នន័យ​ដែល​មាន​​ស្រាប់​អំពីសិស្ស​ដើម្បី​កំណត់​ថាតើ​មាន​ទិន្នន័យ​អ្វី​បន្ថែម​ដែល​ត្រូវការ​​ចាំបាច់​ដើម្បី​កំណត់​៖ 

  1. ថាតើ​​សិស្ស​​នៅ​​តែ​​បន្ត​​មាន​​ពិការភាព​​ដែល​​មាន​​សិទ្ធិ​​ទទួល​​ការអប់រំ​ពិសេស​ឬ​ទេ​ 
  2. តម្រូវការ​អប់រំ​របស់​សិស្ស។
  3. ថាតើ​​សិស្សនៅតែបន្ត​​​ត្រូវការ​​ការអប់រំ​​ពិសេស​ ​និង​​សេវា​ពាក់​ព័ន្ធ ឬ​ទេ​​ 
  4. ថាតើ​ការបន្ថែម​ ឬក៏​ការកែប្រែ​លើ​ការអប់រំ​ពិសេស​ និង​សេវា​ដែល​ពាក់ព័ន្ធ​គឺ​ចាំបាច់​ដើម្បី​ឱ្យ​សិស្ស​អាច​បំពេញ​គោលដៅ​ប្រចាំ​ឆ្នាំ​ដែល​អាច​វាស់​វែង​បាន​ក្នុង​កម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP)​ និង​ចូលរួម​ក្នុង​កម្មវិធី​សិក្សា​ទូទៅ។​ 

ក្រុម​មន្ត្រីវាយតម្លៃ​​ត្រូវ​​ពិនិត្យ​​មើល​ឡើង​វិញ​អំពី​ការវាយ​តម្លៃ ​និងព័ត៌មានដែលផ្តល់ដោយមាតាបិតាសិស្ស ការ​វាយ​តម្លៃ និង​​ការ​សង្កេត​​​ក្នុង​​ថ្នាក់​​នា​ពេល​បច្ចុប្បន្ន និង​ការសង្កេត​របស់​គ្រូ និងអ្នក​ផ្តល់​សេវា​​ពាក់ព័ន្ធ​។ ក្រុម​មន្ត្រីវាយតម្លៃ​នេះ​អាច​ធ្វើកា​រ​​ពិនិត្យ​ឡើង​វិញ​ដោយ​គ្មាន​​​ការប្រជុំ។​ [20 U.S.C. Sec. 1414(c)(1); 34 C.F.​R​. Sec. 300.305; Cal. Ed. Code Sec. 56381.] មណ្ឌលសិក្សាធិការមិនតម្រូវឲ្យ​មាន​​ការយល់​ព្រម​ពី​មាតា​បិតា​​ដើម្បី​​ធ្វើការ​វាយតម្លៃ​មួយ​ផ្នែក​នេះ​ឡើង​វិញ​ឡើយ​។ [34 C.F.R. Sec. 300.300(d)(1)(i).]

ប្រសិនបើក្រុមការងារនៃកម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP) សម្រេចថា ត្រូវការទិន្នន័យ/ការ​ធ្វើ​តេស្ត​បន្ថែម នោះមណ្ឌលសិក្សាធិការ​ត្រូវ​ទទួល​​ការយល់ព្រម​​ពី​​មាតាបិតា​សិស្ស មុននឹង​ធ្វើ​ការវាយ​តម្លៃ។​ [34 C.F.R. Sec. 300.300(c); Cal. Ed. Code Sec. 56381(f).]   ប្រសិនបើ​ក្រុម​មន្ត្រីវាយតម្លៃសម្រេចថា មិនត្រូវការ​ទិន្នន័យ​/ការ​ធ្វើ​តេស្តបន្ថែម​ នោះមណ្ឌលសិក្សាធិការ​មិន​តម្រូវ​ឲ្យ​ធ្វើការ​វាយតម្លៃទេ លុះត្រាតែមានសំណើពី​មាតា​បិតា​សិស្ស។  ក្នុង​ករណី​នេះ​មណ្ឌលសិក្សាធិការ​​ត្រូវ​ជូន​ដំណឹង​ដល់អ្នក​អំពី​ការសម្រេចចិត្តនេះ ព្រមទាំង​មូលហេតុ​នៃ​ការ​វាយតម្លៃ​​ និង​ជូនដំណឹង​ដល់អ្នក​អំពី​សិទ្ធិ​របស់​អ្នក​ក្នុង​ការស្នើសុំ​ការ​វាយ​តម្លៃ​។ [20 U.S.C. Sec. 1414(c)(4); 34 C.F.R. Sec. 300.305(d)(1)(ii); Cal. Ed. Code Sec. 56381(d).]