កម្មវិធី IEP សម្រាប់សិស្សនីមួយៗ ត្រូវរួមមាន៖
- កម្រិតបច្ចុប្បន្ននៃការសិក្សា រួមមានលក្ខណៈដែលពិការភាពរបស់សិស្សប៉ះពាល់ដល់ការចូលរួម និងការរីកចម្រើនរបស់គាត់នៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ (សម្រាប់សិស្សថ្នាក់មត្តេយ្យកម្រិតទាប កម្រិតបច្ចុប្បន្នត្រូវតែរួមបញ្ចូលនូវលក្ខណៈដែលពិការភាពនោះប៉ះពាល់ដល់ការចូលរួមរបស់កុមារនៅក្នុងសកម្មភាពសមស្របនានា)
- របាយការណ៍ស្តីពីគោលដៅប្រចាំឆ្នាំដែលអាចវាស់ស្ទង់បានពាក់ព័ន្ធនឹង៖
- ការបំពេញតម្រូវការអប់រំរបស់សិស្សម្នាក់ដែលបណ្តាលមកពីពិការភាព និង
- ការបំពេញតម្រូវការរបស់សិស្សដែលបណ្តាលមកពីពិការភាពរបស់គាត់ ដើម្បីជំរុញឲ្យគាត់មានការចូលរួម និងមានការរីកចម្រើននៅក្នុងកម្មវិធីសិក្សាទូទៅ។
សម្រាប់សិស្សដែលធ្វើការវាយតម្លៃជំនួសស្របតាមស្តង់ដាលទ្ធផលសិក្សាជំនួស ការពិពណ៌នាអំពីចំណុចគោលដែលអាចវាស់ស្ទង់បាន ឬវត្ថុបំណងរយៈពេលខ្លី ត្រូវរួមបញ្ចូលផងដែរនូវ៖
- ការពណ៌នាអំពីរបៀបដែលការរីកចម្រើនរបស់សិស្សឆ្ពោះទៅរកការសម្រេចបានគោលដៅប្រចំាឆ្នាំ នឹងត្រូវបានវាស់ស្ទង់ និងអំពីពេលវេលាដែលរបាយការណ៍រីកចម្រើនតាមដំណាក់កាលនឹងត្រូវបានផ្តល់ជូន (ដូចជាប្រចាំត្រីមាស ឬនៅពេលដែលកាតរបាយការណ៍ត្រូវបានផ្តល់ជូនក្នុងពេលដំណាលគ្នានោះ)
- របាយការណ៍អំពីការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធជាក់លាក់ (ឧទាហរណ៍ការអប់រំកាយ ការអប់រំវិជ្ជាជីវៈ ឆ្នាំសិក្សាបន្ថែម ការបង្ហាត់បង្រៀនក្នុងវិស័យសិក្សា ឬយល់ដឹង គុណវុឌ្ឍិរបស់គ្រូ ទំហំថ្នាក់) និងជំនួយ និងសេវាកម្មបន្ថែម (អ្នកជំនួយការបង្រៀន អ្នកកត់ត្រា ការប្រើប្រាស់បន្ទប់ធនធាន ម៉ោងបន្ថែមសម្រាប់ការធ្វើតេស្ត។ល។) ដែលត្រូវផ្តល់ជូន។
ការអប់រំពិសេស និងសេវាកម្មនានា ត្រូវផ្អែកលើការសិក្សាដែលបានត្រួតពិនិត្យដោយក្រុមអ្នកស្រាវជ្រាវក្នុងកម្រិតមួយដែលអាចអនុវត្តបាន។ កម្មវិធី IEP ក៏ត្រូវតែមានផងដែរនូវការរបាយការណ៍ស្តីពីការកែប្រែកម្មវិធី ឬការគាំទ្រសម្រាប់បុគ្គលិកសាលា ដែលនឹងត្រូវផ្តល់ជូនដើម្បីអនុញ្ញាតឲ្យសិស្ស៖- ចូលរួម និងរីកចម្រើននៅក្នុងកម្មវិធីសិក្សាទូទៅ និងចូលរួមទៅក្នុងកម្មវិធីសិក្សាបន្ថែម និងសកម្មភាពក្រៅការសិក្សាផ្សេងទៀត និង
- ទទួលបានការអប់រំ និងចូលរួមជាមួយសិស្សផ្សេងទៀតដែលមានពិការភាព និងសិស្សដែលគ្មានពិការភាព (ឧទាហរណ៍ ការកែសម្រួលចំពោះកម្មវិធីសិក្សាតាមថ្នាក់ចំណេះ
- ទូទៅ ការប្រើប្រាស់ឧបករណ៍ជួយដោយកុំព្យូទ័រ ការបណ្តុះបណ្តាលការអប់រំពិសេសសម្រាប់គ្រូអប់រំចំណេះទូទៅ។ល។)
- ការពន្យល់បន្ថែម ប្រសិនបើមាន ក្នុងកម្រិតមួយដែលសិស្សនោះនឹងមិនចូលរួមជាមួយសិស្សដែលគ្មានពិការភាពក្នុងថ្នាក់អប់រំចំណេះទូទៅ ឬក្នុងកម្មវិធីសិក្សាបន្ថែម ឬសកម្មភាពក្រៅការសិក្សាផ្សេងទៀត
- កាលបរិច្ឆេទដែលបានព្យាករណ៍ទុកសម្រាប់ពេលដែលសេវាកម្ម និងការកែសម្រួលនឹងត្រូវចាប់ផ្តើម និងថេរវេលា ភាពញឹកញាប់ និងទីតាំង (ឧទាហរណ៍ការព្យាបាលដោយការងារពីរដងក្នុងមួយសប្តាហ៍ ក្នុងម៉ោងសិក្សាដែលមានរយៈពេល 45 នាទី នៅក្នុងបន្ទប់នៅក្រៅថ្នាក់រៀន)
- របាយការណ៍នៃការកែប្រែ ឬការសម្របសម្រួលលក្ខណៈបុគ្គលណាមួយនៅក្នុងការធ្វើការវាយតម្លៃទូទាំងរដ្ឋ ឬទូទាំងមណ្ឌលសិក្សាធិការទៅលើលទ្ធផលសិក្សារបស់សិស្សដែលត្រូវការជាចាំបាច់ដើម្បីឲ្យសិស្សចូលរួមនៅក្នុងការវាយតម្លៃ រួមទាំងមូលហេតុដែលគាត់មិនអាចចូលរួមបានក្នុងការវាយតម្លៃធម្មតា និងមូលហេតុដែលការវាយតម្លៃជំនួសដែលបានជ្រើសរើសនេះមានភាពសមស្រប
- ការពណ៌នាអំពីប្រភេទនៃកន្លែងរៀនដែលចាំបាច់ដើម្បីអនុវត្តកម្មវិធី IEP នៅក្នុងមជ្ឈដ្ឋានរឹតបន្តឹងតិចបំផុតដោយមានជំនួយ ឬការសម្របសម្រួលផ្សេងទៀត ប្រសិនបើចាំបាច់ (មណ្ឌលសិក្សាធិការត្រូវតែធានាថា “ការដាក់បញ្ចូលក្នុងការសិក្សាជំនួសបន្ត” មានផ្តល់ជូន រួមទាំងការបង្រៀននៅក្នុងថ្នាក់អប់រំចំណេះដឹងទូទៅ ថ្នាក់រៀនពិសេស សាលាឯកជន សាលាពិសេសរបស់រដ្ឋ ទីកន្លែងស្នាក់នៅថែទាំ ការបង្រៀនតាមផ្ទះ និងការបង្រៀនតាមមន្ទីរពេទ្យ និងស្ថាប័ននានា)
- ការពណ៌នាអំពីសកម្មភាពដែលចាំបាច់ត្រូវរួមបញ្ចូលសិស្សទៅក្នុងថ្នាក់ចំណេះទូទៅ ប្រសិនបើសិស្សកំពុងផ្ទេរពីថ្នាក់រៀនពិសេស ឬមជ្ឈមណ្ឌល ឬសាលាឯកជនសម្រាប់ផ្នែកណាមួយនៃថ្ងៃសិក្សានៅសាលា និងការគាំទ្រចាំបាច់សម្រាប់ការផ្ទេរការសិក្សានោះ។ ការពិពណ៌នានេះ ត្រូវបង្ហាញនូវលក្ខណៈសកម្មភាព និងពេលវេលាចំណាយទៅលើសកម្មភាពនោះរៀងរាល់ថ្ងៃ ឬរៀងរាល់សប្តាហ៍។
- នៅក្នុងកម្មវិធី IEP ដំបូង បន្ទាប់ពីសិស្សមានអាយុ 16 ឆ្នាំ បើមិនបានមុននេះទេ កម្មវិធី IEP ត្រូវតែបញ្ជាក់អំពីគោលដៅសមស្របដែលអាចវាស់ស្ទង់បានសម្រាប់ជីវិតរស់នៅរបស់សិស្សក្រោយការសិក្សានៅវិទ្យាល័យ។ គោលដៅទាំងនេះ (ធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ) គួរតែផ្អែកលើការវាយតម្លៃសមស្របតាមអាយុពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ការអប់រំ និងបំណិនជីវិតឯករាជ្យ (ប្រសិនបើសមស្រប) និងសេវាផ្ទេរការសិក្សាដែលចាំបាច់សម្រាប់ជួយសិស្សក្នុងការសម្រេចបានគោលដៅទាំងនោះ។
- សេវាកម្មឆ្នាំសិក្សាបន្ថែម ប្រសិនបើត្រូវការចាំបាច់ និង
- មួយឆ្នាំមុនពេលសិស្សមានអាយុ 18 ឆ្នាំ ត្រូវរួមបញ្ចូលនូវរបាយការណ៍ដែលបញ្ជាក់ថាសិស្សបានទទួលដំណឹងថាសិទ្ធិទទួលបានការអប់រំពិសេសនឹងត្រូវផ្ទេរជូនសិស្សនៅអាយុ 18 ឆ្នាំ។ 1
សំខាន់បំផុតត្រូវយល់ថាសមាសធាតុសំខាន់ៗនៃកម្មវិធី IEP ត្រូវតែមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ច្បាប់រដ្ឋ តម្រូវឲ្យកម្មវិធី IEP បង្ហាញពីទំនាក់ទំនងរវាងកម្រិតនៃសកម្មភាពសិក្សាបច្ចុប្បន្ន គោលដៅនិងវត្ថុបំណង និងសេវាអប់រំជាក់លាក់ដែលត្រូវផ្តល់ជូន។ 2 ម្យ៉ាងវិញទៀត គោលដៅប្រចាំឆ្នាំ គួរតែធ្វើឡើងជាលាយលក្ខណ៍អក្សរអាស្រ័យថាតើសិស្សនោះកំពុងអនុវត្តសកម្មភាពសិក្សានៅក្នុងថ្នាក់រៀននាពេលបច្ចុប្បន្ននេះយ៉ាងដូចម្តេច ហើយសេវាអប់រំត្រូវតែមានភាពគ្រប់គ្រាន់សម្រាប់សិស្សក្នុងការរីកចម្រើនឆ្ពោះទៅរកការបំពេញតាមគោលដៅប្រចាំឆ្នាំនោះ។
