Menu Close

(4.6) តើខ្ញុំអាច​ទទួលបានសេចក្ដីចម្លងនៃ​ការវាយតម្លៃ​បានឬទេ​ នៅ​មុន​​កិច្ចប្រជុំកម្មវិធី​​ IEP?

(4.6) តើខ្ញុំអាច​ទទួលបានសេចក្ដីចម្លងនៃ​ការវាយតម្លៃ​បានឬទេ​ នៅ​មុន​​កិច្ចប្រជុំកម្មវិធី​​ IEP?

បាទ/ចាស។​ មណ្ឌលសិក្សាធិការ ​បានកំណត់​ដោយ​ច្បាប់​សហព័ន្ធនិង​រដ្ឋនៅក្នុង​ការ​​ផ្តល់​សេចក្តីចម្លង​នៃ​របាយការណ៍រង្វាយតម្លៃ​ និង​កំណត់ត្រា​អប់រំផ្សេង​ទៀត​ នៅមុនកិច្ច​ប្រជុំកម្មវិធី​ IEP ។ 1 អ្នកគួរ​ស្នើសុំ​ជាយាលក្ខណ៍អក្សរ​ឲ្យមាន​ការ​បញ្ចូន​​រាល់​កំណត់ត្រា​ទាំង​អស់​ទៅឲ្យអ្នក​ក្នុង​រយៈពេល​មួយ​សមស្រប​ នៅពេល​កិច្ចប្រជុំ​កម្មវិធី​​ IEP។ មិនមានពេលវេលាកំណត់ជាក់លាក់​​នៅក្នុង​ច្បាប់សហព័ន្ធនិងរដ្ឋ​នោះទេ​ដើម្បី​​​បញ្ជាក់ប្រាប់ដល់មណ្ឌលសិក្សាធិការ​ថាតើ​​មាន​ពេលវេលា​ប៉ុន្មាន​ថ្ងៃ​នៅមុន​កិច្ច​ប្រជុំកម្មវិធី​​ IEP ដែល​ពួកគេ​ត្រូវផ្តល់របាយ​ការណ៍​វាយ​តម្លៃ​​ទៅ​ដល់​មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​​អប់រំ​ផ្សេង​ទៀត។ ទោះយ៉ាង​ណាក៏ដោយ ច្បាប់រដ្ឋ​​កាលីហ្វ័រញ៉ាតម្រូវឲ្យមាតាបិតា/អាណា​ព្យា​បាល/អ្នក​មានសិទ្ធិអប់រំផ្សេងទៀតទទួលបា​ន​​​​ការ​អនុ​ញ្ញា​តឲ្យទទួលយក​ និង​ពិនិត្យ​មើល​រាល់​សេចក្តីចម្លង​ទាំង​អស់​​​នៃ​កំណត់ត្រា​សាលាក្នុងរយៈ​ពេលថ្ងៃ​ធ្វើការ​ប្រាំថ្ងៃ​ គិតចាប់ពី​ថ្ងៃ​ដែល​​​សំណើនោះ​ត្រូវ​បា​ន​​ធ្វើឡើង​ដោ​យ​មាតាបិតា/អាណាព្យាបាល/អ្នកមាន​សិទ្ធិ​អប់​រំផ្សេងទៀតជាលាយ​លក្ខ​ណ៍​អក្សរ ឬដោយផ្ទាល់មាត់។ 2

  1. 20 U.S.C. Sec. 1415(b)(1); 34 C.F.R. Sec. 300.501(a); Cal. Ed. Code Sec. 56504.[]
  2. Cal. Ed. Code Sec. 56504.[]