Menu Close

(4.57) តើ​មណ្ឌលសិក្សាធិការ​​អាចប្រើប្រាស់​កម្មវិធី​ IEP ពង្រាង​ ឬ​កម្មវិធី IEP ដែលបង្កើតដោយ​កុំព្យូរទ័របានដែរឬទេ​?

(4.57) តើ​មណ្ឌលសិក្សាធិការ​​អាចប្រើប្រាស់​កម្មវិធី​ IEP ពង្រាង​ ឬ​កម្មវិធី IEP ដែលបង្កើតដោយ​កុំព្យូរទ័របានដែរឬទេ​?

បាទ/ចាស​​ មណ្ឌលសិក្សាធិការ​អាចប្រើប្រាស់​កម្មវិធី​ IEP ពង្រាង​ ឬ​កម្មវិធី​ IEP បង្កើតឡើងដោយកុំព្យូទ័រ​បាន​។​  ប៉ុន្តែ​ ច្បាប់មិនអនុញ្ញាតឲ្យមណ្ឌលសិក្សាធិការ​បង្ហាញ​កម្មវិធី​ IEP ដែល​បាន​សរសេរគ្រោងបញ្ចប់ ​សម្រាប់​ការអនុម័ត​ ដោយ​​មិនមានការ​ពិភាក្សា​​ពេញលេញ​អំពីតម្រូវការ​កូន​របស់​អ្នកនោះទេ​​។ នេះ​អាច​នឹង​រំលោភបំពាន​លើសិទ្ធិ​របស់អ្នក ​ក្នុងការចូលរួម​ទៅ​ក្នុង​កិច្ចដំណើរ​ការ​កម្មវិធី​ IEP។ 1 ពេលខ្លះ ដើម្បីចំណេញពេល បុគ្គលិកសាលារៀបចំគោលដៅដែលបាន​ស្នើ ឬជួបជាមួយមាតាបិតា/អាណាព្យាបាល/អ្នកមាន​សិទ្ធិ​អប់រំផ្សេងទៀតមុនពេលកិច្ចប្រជុំកម្មវិធី IEP។ នេះត្រូវបានអនុញ្ញាតលុះត្រាតែវាមិនរារាំងសមាជិកក្រុមការងារ (ជាពិ​សេស​មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំ​ផ្សេង​ទៀត) ពីការផ្ដល់មតិយោបល់។ កម្មវិធី​ IEP ពង្រាង​ អាច​មានអត្ថប្រយោជន៍​ មិនថា​បាន​រៀបចំ​ដោយ​​អ្នកឬដោយ​​មណ្ឌល​សិក្សាធិការ​ទេ ដរាបណា​វា​ត្រូវ​បាន​យក​មក​ពិភាក្សា​ និង​​កែសម្រួល​​ តាមការចង់បាន​ នៅ​ក្នុងកិច្ចប្រជុំ។

ដូចគ្នាទៅនឹង​កម្មវិធី​ IEP សរសេរដោយដៃ​ដែរ កម្មវិធី​ IEP ដែល​​បង្កើត​​ឡើង​ដោយប្រព័ន្ធ​កុំព្យូទ័រ​ មិនអាច​បញ្ចប់​ឲ្យ​ហើយ​​​​ជា​មុនបាន​ទេ ហើយត្រូវតែសម្របតាម​បុគ្គល​ ឬ​កែ​សម្រួល​​នៅក្នងកិច្ច​ប្រជុំកម្មវិធី​​ IEP ដើម្បី​ដោះស្រាយ​ជាក់​លាក់​​រាល់បញ្ហា​តម្រូវការ​ទាំងអស់​របស់​កូន​អ្នក​​។ សូមប្រាកដថា​គោលដៅ វត្ថុបំណង​ និង​ភាសាផ្សេងទៀត​​ដែល​​រក្សា​ទុក​នៅក្នុង​កុំព្យូទ័រ​នោះ ឬ​ពាក្យ​នៅក្នុង​តារាង​មែនុយ​ (pull-down menu) ទាំងនោះ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​កម្មវិធី IEP ដែល​បានបង្កើតឡើង​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ។ ភាសា ឬ​ការពិពណ៌នា​ដែលប្រើប្រាស់​នៅក្នុងកម្មវិធី​ IEP គួរ​ផ្តោត​ជាក់​លាក់​​ទៅលើ​តម្រូវ​ការ​ និង​សេវាកម្ម​បុគ្គលរបស់​កូន​អ្នក​។

ដូចគ្នានេះដែរ​ មណ្ឌលសិក្សាធិការ​ អាច​នឹង​មិន​បដិសេធ​ការ​រួមបញ្ជូល​គោលដៅដែលបានស្នើសុំ សេវាកម្ម ឬ​ការពិពណ៌នា​អំពី​សេវា​កម្ម​នៅ​ក្នុង​​​កម្មវិធី​ IEP សម្រាប់មូលហេតុ​ដូចជា​៖ (1) វាមិនបង្ហាញនៅក្នុង​តារាង​មែនុយ​ (pull-down menu) (2) មិន​មាន​ “ហ្វៀល​ (field)” សមស្រប​នៅក្នុង​ទម្រង់​តាម​ប្រព័ន្ធ​កុំព្យូទ័រ ឬ​ (3) មិនមាន​ចន្លោះគ្រប់គ្រាន់​នៅលើ​ទម្រង់នោះ​។ សេចក្តីបន្ថែម​សរសេរដោយដៃ ឬ​តាមប្រព័ន្ធកុំព្យូទ័រ​ អាច​ដាក់​​បន្ថែម​ទៅ​ក្នុង​កម្មវិធី​ IEP ជានិច្ច​។ ការបដិសេធរបស់​មណ្ឌលសិក្សាធិការ​ មិនអនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​​មតិយោបល់របស់​អ្នក ​បំផ្លាញ​សិទ្ធិរបស់អ្នក​ក្នុង​ការ​ចូលរួមក្នុងកិច្ច​ប្រជុំ​កម្មវិធី​ IEP។​

  1. 34 C.F.R. Sec. 300.322; Cal Ed. Code Sec. 56341.1(f).[]