Menu Close

(4.16) ប្រសិនបើ​ខ្ញុំត្រូវការ​អ្នកបកប្រែម្នាក់​​នៅក្នុង​កិច្ចប្រជុំកម្មវិធី​​ IEP ឬ​សេចក្ដីចម្លង​​មួយច្បាប់នៃ​កម្មវិធី​ IEP ជាភាសាទីមួយរបស់ខ្ញុំ តើ​ត្រូវ​​​ផ្តល់​អ្នក​​បកប្រែម្នាក់ជូនខ្ញុំដែរឬទេ​?

(4.16) ប្រសិនបើ​ខ្ញុំត្រូវការ​អ្នកបកប្រែម្នាក់​​នៅក្នុង​កិច្ចប្រជុំកម្មវិធី​​ IEP ឬ​សេចក្ដីចម្លង​​មួយច្បាប់នៃ​កម្មវិធី​ IEP ជាភាសាទីមួយរបស់ខ្ញុំ តើ​ត្រូវ​​​ផ្តល់​អ្នក​​បកប្រែម្នាក់ជូនខ្ញុំដែរឬទេ​?

បាទ/ចាស។​ ប្រសិនបើអ្នក​ត្រូវការ​អ្នកបកប្រែ​ភាសាណាមួយ ឬ​ភាសា​ ASL (ភាសា​ស​ញ្ញា​​) ដើម្បី​ចូលរួមនៅកិច្ចប្រជុំ​កម្មវិធី​ IEP អ្នកបកប្រែម្នាក់នោះ​ត្រូវ​តែ​មាន​ផ្តល់ជូន​ ​ដោយអ្នកមិនចំណាយ​ប្រាក់ឡើយ ក្នុងនាម​ជាមាតា​បិតា​/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត​។ 1  ទោះបីជា​ច្បាប់នេះ​មិន​តម្រូវ​យ៉ាងជាក់លាក់ថា​ឲ្យមណ្ឌលសិក្សាធិការ​ជួ​ល​អ្នកបកប្រែ​ដែលមានការទទួលស្គាល់ណាម្នាក់ក៏ដោយ ប៉ុន្តែមាតា​បិតា/​អា​ណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត​មានសិទ្ធិ​ក្នុង​ការ​​ចូលរួម​ដ៏មាន​ន័យ​​នៅក្នុងកិច្ចប្រជុំកម្មវិធី​ IEP​។ ហេតុដូច្នេះ​ ប្រសិនបើ​​អ្នកបកប្រែ​នោះ​មិនមាន​ជំនាញ​ ហើយ​ប្រសិន​​បើ​អ្នក​មិនអាចយល់ច្បាស់ថា​នឹង​មានអ្វីកើត​ឡើង​នៅ​ក្នុង​​កិច្ច​ប្រជុំនោះទេ ​សូម​កំណត់កាលវិភាគ​​កិច្ចប្រជុំ​កម្មវិធី IEP សាជាថ្មីជា​មួយ​អ្នកបកប្រែ​មាន​មានការទទួលស្គាល់​ណាម្នាក់​។​  អ្នក​ក៏មានសិទ្ធិ​ទទួលបាន​សេចក្តីចម្លង​មួយច្បាប់របស់កម្មវិធី​ IEP ដោយ​ឥតគិតថ្លៃ​ជា​ភាសាទីមួយ​របស់អ្នកផងដែរ​​។ 2

  1. 34 C.F.R. Sec. 300.322(e); Cal. Ed. Code Sec. 56341.5(i).[]
  2. 5 C.C.R. 3040(a).[]