មណ្ឌលសិក្សាធិការត្រូវតែចាត់វិធានការដើម្បីធានាថាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឬអ្នកទាំងឪពុកនិងទាំងម្តាយរបស់សិស្សចូលរួមក្នុងកិច្ចប្រជុំកម្មវិធី IEP ឬទទួលបានឱកាសក្នុងការចូលរួម។ វត្តមាន និងការចួលរួមរបស់អ្នក គឺជាគោលការណ៍ដ៏សំខាន់បំផុតនៃកិច្ចដំណើរការអប់រំពិសេស។ មណ្ឌលសិក្សាធិការរបស់អ្នក ត្រូវតែជូនដំណឹងដល់អ្នកឲ្យបានជ្រាបអំពីកិច្ចប្រជុំកម្មវិធី IEP ឲ្យបានទាន់ពេលវេលាគ្រប់គ្រាន់ដើម្បីធានាថាអ្នកមានឱកាសក្នុងការចូលរួម។ កិច្ចប្រជុំនេះ ត្រូវតែកំណត់ទៅតាមការព្រមព្រៀងគ្នាលើពេលវេលា និងទីកន្លែង។ ម្យ៉ាងទៀត សម្រាប់ជាផ្នែកមួយនៃកិច្ចដំណើរការជូនដំណឹងនេះ មណ្ឌលសិក្សាធិការត្រូវតែផ្តល់ព័ត៌មាននេះ៖ គោលបំណង ពេលវេលា និងទីកន្លែងនៃកិច្ចប្រជុំ និងអ្នកដែលនឹងចូលរួមកិច្ចប្រជុំនេះ។ មណ្ឌលសិក្សាធិការក៏ត្រូវតែផ្តល់ដំណឹងឲ្យអ្នកជ្រាបអំពីលទ្ធភាពរបស់អ្នកក្នុងការអញ្ជើញអ្នកដទៃទៀតដែលមានចំណេះដឹង ឬជំនាញពិសេសពាក់ព័ន្ធនឹងកូនរបស់អ្នកផងដែរ ដែលអាចរួមមានគ្រូពេទ្យគ្លីនិកផ្នែកសុខភាពផ្លូវចិត្ត ឬអ្នកផ្ដល់សេវាកម្មផ្ទេរការសិក្សា។ 1
- 34 C.F.R. Secs. 300.321(a)(6) & 300.322; Cal. Ed. Code Sec. 56341.5.[↩]
