Menu Close

(4.21) តើមានសេវាកម្ម​​ ឬ​កត្តាពិសេសផ្សេងទៀតណាមួយ​ដែរឬទេ​ ​ដែល​ត្រូវ​យក​ពិចារណា​​ និងរួមបញ្ចូល​ទៅក្នុងកម្មវិធី​ IEP ប្រសិនបើ​សមស្រប​សម្រាប់​សិស្ស​ណាម្នាក់?

(4.21) តើមានសេវាកម្ម​​ ឬ​កត្តាពិសេសផ្សេងទៀតណាមួយ​ដែរឬទេ​ ​ដែល​ត្រូវ​យក​ពិចារណា​​ និងរួមបញ្ចូល​ទៅក្នុងកម្មវិធី​ IEP ប្រសិនបើ​សមស្រប​សម្រាប់​សិស្ស​ណាម្នាក់?

បាទ/ចាស។​ ប្រសិនបើសមស្រប ក្រុមការងារ​កម្មវិធី​ IEP ត្រូវតែ​ពិចារណា​​៖

  1. យុទ្ធសាស្ត្រ​​នានា​ រួមមាន​អន្តរាគមន៍​លើ​អាកប្បកិរិយាវិជ្ជមាន និង​ការ​គាំ​ទ្រ​ដើម្បីដោះស្រាយ​បញ្ហា​អាកប្បកិរិយា​របស់សិស្ស​ណាម្នាក់​ដែល​អាកប្ប​កិ​រិយារបស់គាត់បង្កឧបសគ្គ​ដល់ការសិក្សារបស់គាត់ ឬ​ការ​សិក្សា​របស់​សិ​ស្ស​ដទៃ​
  2. ការបង្រៀនជា​អក្សរស្ទាប និងការប្រើប្រាស់អក្សរស្ទាប​​សម្រាប់​សិស្ស​​​ពិ​ការ​ភ្នែក ឬ​ខ្សោយគំហើញ​ លើកលែងតែ​ក្រុមការងារ​កម្មវិធី IEP កំណត់​ថា​កា​រនេះ​មិន​សមស្រប​នោះទេ​ ​ក្រោយពេលវាយតម្លៃជំនាញអាន និង​ជំនា​ញ​សរ​​សេរ​​​ តម្រូវការរបស់សិស្ស​ និង​មធ្យោបាយនៃ​ការ​អាន និងសរសេរ​សម​ស្រប​នា​នា​​
  3. តម្រូវការប្រាស្រ័យទាក់ទង​ និង​​សម្រាប់សិស្ស​គរថ្លង់ ឬធ្ងន់​ត្រចៀក ក្រុម​ការងារ​ត្រូវ​តែ​ពិចារណា​លើតម្រូវការ​ផ្នែក​ភាសា និង​ការ​ប្រាស្រ័យ​ទា​ក់​ទង​របស់​សិស្ស​ ឱកាស​សម្រាប់ការប្រាស្រ័យ​ទាក់ទង​​ដោយ​ផ្ទាល់​​ជា​មួយ​មិ​ត្ត​​រួម​ថ្នាក់​​​ និង​បុគ្គលិកជំនាញ​នៅ​ក្នុងរបៀបប្រើប្រាស់ភាសា​ និង​របៀបប្រា​ស្រ័យ​ទាក់ទង​​របស់សិស្ស​ កម្រិត​សិក្សា និង​តម្រូវ​​ការ​ជា​ច្រើ​ន​ទៀត​​ រួមទាំ​ង​​ឱកាស​សម្រាប់ការ​បង្រៀន​​ដោយផ្ទាល់​ជា​របៀបប្រើប្រាស់​ភាសា និង​របៀប​ប្រាស្រ័យទាក់ទង​របស់សិស្សនោះ
  4. ថាតើសិស្សត្រូវការឧបករណ៍​បច្ចេកវិទ្យាជំនួយ និងសេវាកម្ម​ដែរ​​​ឬទេ​
  5. មធ្យោបាយ​ និង​របៀបជំនួស​ណាមួយដែលចាំបាច់​សម្រា​ប់​សិ​ស្ស​​នៅក្នុង​កម្រិតថ្នាក់ទី​ 7-12 ដើម្បីបញ្ចប់​វគ្គសិក្សា​របស់​មណ្ឌល​សិក្សា​ធិ​ការ​ និង​បំពេញតាម​ស្តង់ដា​សមត្ថភាព​​សម្រាប់​ការ​បញ្ចប់ការសិក្សា​
  6. គោលដៅ​ដែលសមស្រប​តាមគោលដៅ​ គោលបំណង​​ កម្មវិធី និង​សេវា​កម្ម​​សមស្របតាមភាសាសាស្ត្រស​ម្រា​ប់​​សិស្ស​ដែល​មានភាសាកំណើត​​មិន​មែនជាភាសា​អង់គ្លេស​ (ឬ​ជា​អ្នកដែ​ល​មិន “ស្ទាត់ជំនាញ” ភាសាអង់គ្លេស​)
  7. សេវាកម្មពិសេស​ សម្ភារៈ និងឧបករណ៍​សម្រាប់​សិស្ស​ដែល​មាន​ពិការភាព​​កម្រកើត​មាន​។ 1
  1. 20 U.S.C. Sec. 1414(d)(3)(B), 34 C.F.R. Secs. 300.320 & 300.324, Cal. Ed. Code Secs. 56341.1, 56345 & 56345.1.[]