បាទ/ចាស។ អ្នកអាចយល់ស្របចំពោះកាណែនាំរបស់កម្មវិធី IEP ដែលអ្នកឯកភាពជាមួយ ដើម្បីឲ្យសេវាកម្ម ឬការដាក់បញ្ចូលក្នុងការសិក្សានោះ អាចយកទៅអនុវត្តឲ្យបានឆាប់តាមដែលអាចធ្វើបាន។ បើអ្នកមិនឯកភាពទៅលើសមាសភាគណាមួយនៃកម្មវិធី IEP សមាសភាគទាំងនោះមិនអាចយកទៅអនុវត្តបានឡើយ ហើយអាចនឹងក្លាយជាបញ្ហាដែលត្រូវដោះស្រាយនៅក្នុងនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។ អ្នកអាចដាក់ការមិនឯកភាពគ្នាគ្នាជាលាយលក្ខណ៍អក្សរ ហើយភ្ជាប់វាទៅក្នុងឯកសារកម្មវិធី IEP ដើម្បីបញ្ជាក់គោលជំហររបស់អ្នក។ 1
ប្រសិនបើមណ្ឌលសិក្សាធិការកំណត់ថា កម្មវិធី IEP ដែលបានស្នើឡើងដែលអ្នកមិនយល់ស្របគឺចាំបាច់ដើម្បីផ្តល់ FAPE និងស្វែងរកការអនុវត្តកម្មវិធី IEP ទោះបីជាគ្មានការយល់ព្រមពីអ្នកក៏ដោយ នោះមណ្ឌលសិក្សាធិការត្រូវតែចាប់ផ្តើមដំណើរការនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។ ខណៈដែលនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់នៅមិនទាន់បានសម្រេចសេចក្តីនៅឡើយ កូនរបស់អ្នកត្រូវបន្តស្ថិតនៅក្នុងកន្លែងរៀនបច្ចុប្បន្ននោះរបស់ខ្លួន លើកលែងតែអ្នក និងមណ្ឌលសិក្សាធិការឯកភាពផ្សេងទៀតផ្ទុយពីនេះ។ 2 សូមមើល ជំពូក 6 ព័ត៌មានស្តីពីនីតិវិធីត្រឹមត្រូវតាមច្បាប់/នីតិវិធីនៃអនុលោមភាព។
