Menu Close

(4.22) កូនរបស់ខ្ញុំនៅតែរៀនភាសាអង់គ្លេស។ តើកម្មវិធី IEP របស់ពួកគេគួរតែដោះស្រាយការអភិវឌ្ឍភាសាអង់គ្លេសរ​បស់​ពួកគេដែរឬទេ? 

(4.22) កូនរបស់ខ្ញុំនៅតែរៀនភាសាអង់គ្លេស។ តើកម្មវិធី IEP របស់ពួកគេគួរតែដោះស្រាយការអភិវឌ្ឍភាសាអង់គ្លេសរ​បស់​ពួកគេដែរឬទេ? 

បាទ/ចាស។​ ក្រុមការងារកម្មវិធី IEP ត្រូវគិតគូរពីតម្រូវការភាសារបស់សិស្ស​ដែលមិន​ទា​ន់ចេះភាសាអង់គ្លេសស្ទាត់។ 1 ជាញឹកញយ ក្រុមការងារកម្មវិធី IEP នឹងប្រើពិន្ទុរបស់សិស្សលើ​ការវាយ​ត​ម្លៃសមត្ថភាពភាសាអង់គ្លេសសម្រាប់រដ្ឋកាលីហ្វ័រញ៉ា (ELPAC) ដើម្បីវា​ស់​ស្ទង់​ការរីកចម្រើនរបស់អ្នកសិក្សាភាសាអង់គ្លេសក្នុងការអភិវឌ្ឍ​ជំនាញ​ភាសាអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែមអំពី ELPAC សូមមើល ជំពូក 11 ព័​ត៌មានស្តីពីការវាយតម្លៃទូទាំងមណ្ឌលសិក្សាធិការ/លក្ខខណ្ឌតម្រូវនៃការបញ្ចប់ការសិក្សា។  

ដោយផ្អែកលើតម្រូវការបុគ្គលរបស់សិស្សរបស់អ្នក ក្រុមការងារកម្មវិធី IEP ក៏គួរតែកំណត់ថាតើវាសមស្របដែរឬទេក្នុងការរួមបញ្ចូលគោលដៅ គោលបំណង កម្មវិធី និងសេវាកម្មសមស្របតាមភាសាសាស្រ្ត។ 2 

គោលដៅ គោលបំណង និងកម្មវិធីសមស្របតាមភាសាសាស្រ្តមានន័យ​ថា៖ 

  1. សកម្មភាពដែលនាំទៅដល់ការអភិវឌ្ឍជំនាញភាសាអង់គ្លេស 
  2. ប្រព័ន្ធបង្រៀនដែលបំពេញតម្រូវការអភិវឌ្ឍភាសារបស់អ្នកសិក្សាភាសាអង់គ្លេស និង 
  3. ក្នុងករណីអ្នកសិក្សាភាសាអង់គ្លេសដែលមានសក្តានុពលក្នុងការរៀនភាសាអង់គ្លេសមានដែនកំណត់កម្រិតធ្ងន់ធ្ងរ (ដូចដែលបាន​កំណត់​ដោយ​ក្រុមការងារកម្មវិធី IEP) នោះក្រុមការងារកម្មវិធី IEP អាចកំណត់ថា​ការ​បង្រៀនអាចត្រូវបានផ្តល់តាមរយៈកម្មវិធីចាប់យកជំនាញភាសា រួមទាំង​កម្មវិធីដែលបានផ្តល់ជាភាសាទីមួយរបស់បុគ្គលនោះ។ 3 

អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីគោលដៅ គោលបំណង សេវាកម្ម និងកម្មវិធីដែលសមស្របតាមភាសាសាស្រ្តនៅក្នុង “សៀវភៅមគ្គទេស​ក៍​អ្ន​ក​​ជំនាញនៅកាលីហ្វ័រញ៉ាសម្រាប់ការអប់រំអ្នក​សិក្សាភាសាអង់​គ្លេសដែល​មានពិការភាព” ដែលបង្កើតឡើងដោយក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ាមាន​នៅ​ទីនេះ៖ https://www.cde.ca.gov/sp/se/sr/elpracguideswd.asp 

  1. 20 U.S.C. Sec. 1414(d)(3)(B)(ii); 34 C.F.R. Sec. 300.324(a)(2)(ii); Cal. Ed. Code Sec. 56341.1(b)(2).[]
  2. Cal. Ed. Code Sec. 56345(b)(2).[]
  3. 5 C.C.R. Sec. 3001(m).[]