Menu Close

(4.58) តើនរណា​ទទួលខុសត្រូវ​ចំពោះការអ​នុវត្ត​កម្មវិធី IEP របស់​កូន​ខ្ញុំ?

(4.58) តើនរណា​ទទួលខុសត្រូវ​ចំពោះការអ​នុវត្ត​កម្មវិធី IEP របស់​កូន​ខ្ញុំ?

ច្បាប់រដ្ឋកាលីហ្វ័រញ៉ា​ ផ្តល់​ទៅឲ្យ​មណ្ឌលសិក្សាធិការ​នូវការ​ទទួល​ខុសត្រូវ​ដោយផ្ទាល់​សម្រាប់ការផ្តល់សេវាកម្ម​នៅក្នុង​កម្មវិធី​ IEP របស់សិស្ស និង​សម្រាប់ធានាថា​មាន​ជម្រើស​កម្មវិធី​តាម​លំដាប់ថ្នាក់ ដើម្បី​បំពេញ​តម្រូវការ​របស់សិស្ស​ពួកគេ​។ 1 ក្រោមច្បាប់សហព័ន្ធ ក្រសួងអប់​រំ​រដ្ឋកាលីហ្វ័រញ៉ា​ (California Department of Education, CDE) មាន​ការ​ទទួល​ខុសត្រូវចុងក្រោយ​សម្រាប់​ធានា​ថា​នីតិវិធី​ចាំបាច់​នានា​ ត្រូវបានអនុវត្ត​ ហើយថា​សិស្ស​ត្រូវ​ទទួលបាន​សេវាកម្ម​អប់រំ​ចាំបាច់នានា​ ស្របទៅតាម​កម្មវិធី​ IEP របស់​ពួក​គេ​។ 2 ប្រសិនបើមណ្ឌលសិក្សាធិការ​បដិសេធ ឬ​ធ្វេសប្រហែស​មិន​គោរពច្បាប់ ក្នុង​ការ​ផ្តល់​ការអប់រំ​​ FAPE ដល់សិស្ស​មាន​ពិការ​ភាពណាម្នាក់​ នោះ​នាយក​ដ្ឋាន CDE ត្រូវទទួលខុសត្រូវ​ដោយ​ផ្ទាល់​ក្នុងការ​ផ្តល់​សេវាកម្ម​ចាំ​បាច់នានា​។ 3

ប្រសិនបើកូនរបស់អ្នក​ត្រូវបាន​ចុះឈ្មោះ​នៅក្នុងសាលារៀន​មិន​មែន​សាធារណៈ នោះមណ្ឌលសិក្សាធិការ​ (តាមឆន្ទានុសិទ្ធិ​ខ្លួន​)​ អាច​នឹង​ផ្តល់​ទៅ​ឲ្យ​សាលារៀន​មិនមែន​សាធារណៈ​នោះ​នូវ​​ការទទួលខុសត្រូវ​លើការ​រៀប​ចំកិច្ច​ប្រជុំ​កម្មវិធី​ IEP និង​អនុវត្ត​​កម្មវិធី​ IEP។​ ប៉ុន្តែ​ បើទោះបីជា​មណ្ឌលសិក្សាធិការផ្តល់ជូន​កិច្ច​ទាំង​នេះក្តី ក៏ការទទួលខុសត្រូវ​សម្រាប់ការអនុវត្ត​តាមច្បាប់​អប់រំពិសេស​ នៅតែ​បន្ត​ស្ថិត​នៅជាមួយ​មណ្ឌលសិក្សាធិការដដែល​។ 4

  1. Cal. Ed. Code Sec. 56360.[]
  2. 34 C.F.R. Sec. 300.600.[]
  3. 20 U.S.C. Secs. 1412(a)(11) & 1413(g); 34 C.F.R. Sec. 300.227.[]
  4. 34 C.F.R. Sec. 300.325(c); Cal. Ed. Code Sec. 56383.[]