Menu Close

(4.65) កូនរបស់ខ្ញុំ​ត្រូវបាន​ដាក់ទៅក្នុង​ថ្នាក់អប់រំចំណេះទូទៅ​នៅ​អំឡុ​ង​​​ឆ្នាំ​​សិក្សា​ធម្មតា​។ តើ​ការរៀបចំកម្មវិធី​រួមបញ្ចូលគ្នា​នេះ​​អាចផ្តល់ជូន​អំឡុង​ឆ្នាំ​សិក្សា​​បន្ថែម​​​​ដែរឬទេ​?

(4.65) កូនរបស់ខ្ញុំ​ត្រូវបាន​ដាក់ទៅក្នុង​ថ្នាក់អប់រំចំណេះទូទៅ​នៅ​អំឡុ​ង​​​ឆ្នាំ​​សិក្សា​ធម្មតា​។ តើ​ការរៀបចំកម្មវិធី​រួមបញ្ចូលគ្នា​នេះ​​អាចផ្តល់ជូន​អំឡុង​ឆ្នាំ​សិក្សា​​បន្ថែម​​​​ដែរឬទេ​?

ប្រសិនបើកម្មវិធី​សាលានៅរដូវក្តៅក្នុងការអប់រំចំណេះទូទៅ​មា​ន​ផ្ត​ល់​ជូន​​ដល់​សិ​ស្ស​ដែល​មិន​មាន​ពិការភាព​នៅក្នុងមណ្ឌលសិក្សារបស់អ្នក និង​ប្រសិនបើ​កម្មវិធី​ IEP របស់កូនអ្នក​​រួមមានការបញ្ចូល​ទៅក្នុង​ថ្នាក់អប់រំ​ចំណេះ​ទូទៅអំឡុង​ឆ្នាំសិក្សា​ធម្មតា​ នោះសេវា​កម្ម​ដែលបានរួម​បញ្ចូល​ទាំង​​​នោះត្រូវតែ​ផ្តល់ជូន​នៅ​អំឡុង​​ឆ្នាំ​សិក្សា​បន្ថែម​​។ 1។ ប្រសិនបើមិនមានកម្មវិធីសាលារដូវក្តៅសម្រាប់សិស្សមិនមានពិការភាពនៅក្នុងមណ្ឌលសិក្សាធិការរបស់អ្នកទេ អ្នកអាចស្នើសុំកម្មវិធីឆ្នាំសិក្សា​ប​ន្ថែមពីមណ្ឌលសិក្សាធិការនៅក្នុងមណ្ឌលសិក្សាធិការមួយផ្សេងទៀតដែលផ្តល់ជូននូវកម្មវិធីរួមបញ្ចូលគ្នា។ ឬអ្នកអាចស្នើសុំឱ្យមណ្ឌលសិក្សាធិការបង់ថ្លៃកម្មវិធីឯកជនរួមបញ្ចូលគ្នាបាន។ 

ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធមិនផ្តល់សេវាកម្ម ESY សមស្រប ដល់សិស្សរបស់អ្នក ហើយបដិសេធសំណើរបស់អ្នក នោះអ្នកអាច៖

  • ដាក់ពាក្យបណ្តឹងអំពីអនុលោមភាពទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា ដោ​យ​ចោទប្រកាន់ថា មណ្ឌលសិក្សាធិការមិនបានផ្តល់សេវាកម្ម ESY ដែលសម​ស្របដូចមានចែងនៅក្នុងកម្មវិធី IEP របស់សិស្សអ្នក
  • ដាក់ពាក្យសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ជាមួយការិយាល័យសវនាការរដ្ឋបាល និងចោទប្រកាន់ថាការផ្តល់ជូនសេវាកម្ម ESY របស់មណ្ឌលសិក្សាធិ​ការ​មិនបានផ្តល់ឱ្យសិស្សរបស់អ្នកនូវការអប់រំសាធារណៈសមស្រប​ដោយ​ឥត​គិតថ្លៃ និងនៅក្នុងមជ្ឈដ្ឋានរឹតបន្តឹងតិចបំផុតរបស់ពួកគេ និង/ឬ
  • ប្រាប់មណ្ឌលសិក្សាធិការជាលាយលក្ខណ៍អក្សរថា អ្នកមានគម្រោងបង់ថ្លៃ​កម្មវិធីរដូវក្តៅឯកជនមួយសមស្របសម្រាប់សិស្សរបស់អ្នក ហើយថា​អ្នក​នឹងស្វែងរកសំណងពីមណ្ឌលសិក្សាធិការ។ អ្នកទំនងជានឹងត្រូវដាក់ពាក្យបណ្ដឹងសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ដើម្បីទទួលបានសំណង។ អ្នកអាចស្វែងរកការណែនាំលម្អិតបន្ថែមទៀតអំពីការស្វែងរកសំណងសម្រាប់កម្មវិធីឯកជននៅក្នុង SERR ជំពូក 4.50។
  1. ការិយាល័យកម្មវិធីអប់រំពិសេស (OSEP), លិខិតផ្ញើទៅកាន់ Myers (30 សីហា 1989), 213 IDELR 022; 20 U.S.C. Sec. 1412(a)(5)(A) (តម្រូវឱ្យសិស្សដែលមានពិការភាពត្រូវបានដាក់ក្នុង​បរិ​យា​កាសរឹតបន្តឹងតិចបំផុត) សូមមើលផងដែរនូវ M.C. v. L.A. Unified Sch. Dist., 2:20-cv-09127-CBM-E, 2023 WL 11066079 at *6-8 (C.D. Cal. សីហា 9, 2023)[]