Menu Close

(4.63) តើកូនរបស់ខ្ញុំ​អាច​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់​សម្រាប់​សេវា​កម្ម​​ “ឆ្នាំសិក្សាបន្ថែម​​” (ESY) ដែរឬទេ?

(4.63) តើកូនរបស់ខ្ញុំ​អាច​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់​សម្រាប់​សេវា​កម្ម​​ “ឆ្នាំសិក្សាបន្ថែម​​” (ESY) ដែរឬទេ?

បទប្បញ្ញត្តិ​សហព័ន្ធ កំណត់និយមន័យ​សេវាកម្ម​ឆ្នាំសិក្សា​បន្ថែម​ (ESY) ថា​ជា​ “ការអប់រំពិសេស​ និង​សេវាកម្ម​ពាក់​ព័ន្ធ​​ … ដែល​ត្រូវបានផ្តល់ជូន​ដល់កុមារ​ដែលមានពិការភាព​ … លើស​​ពី​ឆ្នាំសិក្សា​ធម្មតា​របស់​ទីភ្នាក់ងារ​សាធារណៈ … ស្រប​​ទៅ​តាម​កម្មវិធី​ IEP របស់កុមារ​…” សេវាកម្មទាំងនេះត្រូវតែផ្តល់ជូនដោយមិនគិតថ្លៃពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ហើយ​ត្រូវតែបំពេញ​តាមស្តង់ដាររដ្ឋ។ 1 ក្រោមច្បាប់រដ្ឋ សិស្ស​ម្នាក់​ត្រូវតែ​បំពេញ​លក្ខខណ្ឌ​តម្រូវ​សិទ្ធិ​ទទួល​បាន​សម្រាប់សេវាកម្ម​ ESY ក្រោមច្បាប់​រដ្ឋកាលីហ្វ័រញ៉ា​។ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សិស្ស​ត្រូវតែ​បង្ហាញ​៖

  1. ពិការភាពរបស់គាត់​ “អាចនឹង​បន្តកើត​មាន​​ដោយឥតកំណត់​ ឬ​ក្នុង​​រយៈ​ពេល​​​វែង​”
  2. ការរំខាន​លើកម្មវិធី​អប់រំ​របស់គាត់​ អាច​បណ្តាល​ឲ្យមាន​ការ​​វិវឌ្ឍ​ថយ​ក្រោ​យ​
  3. សមត្ថភាព​ក្នុងការទាមទារសិទ្ធិ​មានកម្រិត​ និង​
  4. កត្តា​​ខាងលើ​ គឺ​​ “មិនអាចប្រព្រឹត្តទៅ​ ឬ​មិនអាច​កើត​មាន​” នោះទេ​​​​​ ការ​ដែ​ល​គាត់​នឹង​ទទួលបានការទ្រទ្រង់​ជីវិត​ខ្លួន​ឯង ឬ​មាន​ឯករាជ្យ​​ភាព ​ដោយ​គ្មានសេវាកម្ម​ ESY នោះ​។

ប៉ុន្តែ​​ “កង្វះ​ភស្តុតាង​ច្បាស់លាស់” នៃ​កត្តា​ខាងលើ​អាច​នឹង​មិន​​យក​មក​​ប្រើ​​ប្រាស់​ដើម្បី​បដិសេធ​ឆ្នាំសិក្សា​ ESY របស់​សិស្ស​​នោះទេ ប្រសិនបើ​ក្រុម​ការងា​រ​កម្មវិធី​ IEP ​កំណត់​លើ​តម្រូវ​ការចាំបាច់ចំពោះកម្មវិធីណាមួយ​ ហើយ​​វាត្រូវបាន​សរសេរជាលាយលក្ខណ៍​អក្សរនៅក្នុង​កម្មវិធី​ IEP។​ 2

នៅពេល​សរសេរកម្មវិធី​ IEP ជាលាយលក្ខណ៍អក្សរ សំខាន់​បំផុត​​ត្រូវ​យល់​ថា​​ការអប់រំពិសេស និង​សេវាកម្មពាក់ព័ន្ធ​ដែល​ផ្តល់​​ជូនកូនរបស់អ្នក​អំឡុ​ង​​ពេល​ឆ្នាំសិក្សាបន្ថែម​ ត្រូវតែ​ “មាន​ស្តង់ដារ វិសាលភាព និង​គុណភាព​​ប្រ​ហាក់ប្រហែលទៅនឹង​កម្ម​វិធី​អប់រំពិសេស​ដែល​បានផ្តល់​ជូន​​អំឡុង​ឆ្នាំសិក្សា​ធម្មតា​”។​ 3 លើសពីនេះ​ទៀត​​ បទប្បញ្ញត្តិ​សហព័ន្ធ​ចែង​ថា​មណ្ឌលសិក្សា​ធិការអាច​នឹង​​មិនត្រូវ “[កំ]ណត់សេវាកម្មឆ្នាំសិក្សា​បន្ថែម​​ត្រឹមកម្រិតប្រភេទ​​ជាក់លាក់​ណាមួយនៃ​ពិការ​ភាព​ ឬ​ … [កំ]ណត់ជាឯកតោភាគី​លើ​ប្រភេទ​ បរិមាណ ឬ​​រយៈ​ពេល​នៃ​សេវាកម្មទាំង​នោះ” ឡើយ​។ 4

  1. 34 C.F.R. Sec. 300.106(b).[]
  2. 5 C.C.R. Sec. 3043.[]
  3. 5 C.C.R. Sec. 3043(f)(2).[]
  4. 34 C.F.R. Sec. 300.106(a)(3).[]