Menu Close

(4.9) ក្រោយ​ពេលកិច្ចប្រជុំ​កម្មវិធី​ IEP ប្រចាំឆ្នាំរបស់កូនខ្ញុំ តើត្រូវ​តែ​​​​រៀប​ចំកិច្ចប្រជុំ IEP ​ដើម្បីផ្លាស់ប្តូរ​កម្មវិធី IEP ដែរឬទេ​?

(4.9) ក្រោយ​ពេលកិច្ចប្រជុំ​កម្មវិធី​ IEP ប្រចាំឆ្នាំរបស់កូនខ្ញុំ តើត្រូវ​តែ​​​​រៀប​ចំកិច្ចប្រជុំ IEP ​ដើម្បីផ្លាស់ប្តូរ​កម្មវិធី IEP ដែរឬទេ​?

បាទ/ចាស។​ ប៉ុន្តែ មាតាបិតា/អាណាព្យាបាល/អ្នកមាន​សិទ្ធិ​អប់រំ​ផ្សេង​ទៀ​ត និងមណ្ឌ​ល​សិក្សាធិការ​អាចយល់ព្រមមិនរៀបចំធ្វើ​កិច្ច​ប្រជុំកម្មវិធី IEP ណាមួយ​​ដើម្បី​ធ្វើការផ្លាស់ប្តូរ​កម្មវិធី IEP ហើយអាច​ជំនួស​មក​វិញ​​នូ​វ​ការបង្កើត​សំណុំ​ឯកសារ​ជាលាយលក្ខណ៍អក្សរ​ដើម្បី​កែសម្រួល​ ឬ​កែតម្រូវ​​កម្មវិធី​ IEP របស់សិស្សណាម្នាក់​។ មាតាបិតា/អាណាព្យាបាល/អ្នកមាន​សិទ្ធិ​អប់រំ​ផ្សេង​ទៀ​ត​ និ​ង​​មណ្ឌល​សិក្សាធិការ​ ភាគីទាំងពីរ​ត្រូវតែយល់ព្រមធ្វើការ​ផ្លាស់ប្តូរ​នៅក្នុង​កម្មវិធី​​​ IEP តាមបែបនេះ​។ ប្រសិនបើមាតាបិតា/អាណាព្យាបាល/អ្នកមាន​សិទ្ធិ​អប់រំ​ផ្សេ​ង​ទៀ​ត​មិន​យល់ព្រមទេ​ មណ្ឌលសិក្សាធិការ​ត្រូវតែ​រៀបចំ​ធ្វើកិច្ច​ប្រជុំ​មួយ​ឡើង​ដើម្បី​ធ្វើការផ្លាស់ប្តូរ​កម្មវិធី​ IEP។​ ប្រសិនបើការផ្លាស់ប្តូរ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ឯកសារ​ជាលាយលក្ខណ៍​អ​ក្សរ​ នោះមណ្ឌលសិក្សាធិការត្រូវតែធានា​ថាក្រុមការងារ​កម្មវិធី IEP ទ​ទួ​ល​បាន​ដំណឹង​អំពីការផ្លាស់ប្តូរ​ចំពោះកម្មវិធី IEP នេះ​ ហើយត្រូវតែ​ផ្តល់​សេច​ក្តីចម្លង​មួយច្បាប់នៃ​កម្មវិធី​ IEP ដែលបានកែប្រែ​នេះជូន​ដល់​​មាតា​បិតា​/អាណាព្យាបាល/អ្នកមាន​សិទ្ធិ​អប់រំ​ផ្សេ​ង​ទៀ​ត​ ទៅតាម​ការ​ស្នើសុំ។ 1

  1. 34 C.F.R. Secs. 300.324(a)(4) and (6); Cal. Ed. Code Sec. 56380.1.[]