ចាប់ពីកាលបរិច្ឆេទដែលមណ្ឌលសិក្សាធិការទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកលើការវាយតម្លៃ មណ្ឌលសិក្សាធិការមានរយៈពេលហុកសិប (60) ថ្ងៃប្រតិទិនដើម្បីបញ្ចប់ការវាយតម្លៃ និងបង្កើតកម្មវិធី IEP របស់កូនអ្នកនៅឯកិច្ចប្រជុំកម្មវិធី IEP លុះត្រាតែអ្នកយល់ព្រមលើការពន្យារពេលជាលាយលក្ខណ៍អក្សរ។ ក្នុងការរាប់ថ្ងៃតាមប្រតិទិន សូមកុំរាប់ថ្ងៃដែលចំវិស្សមកាលសិក្សាលើសពីប្រាំថ្ងៃសិក្សា ដូចជាថ្ងៃទាំងឡាយដែលនៅចន្លោះពេលសិក្សាធម្មតា។
ប្រសិនបើការបញ្ចូនបន្តទៅទទួលការវាយតម្លៃត្រូវបានធ្វើឡើងក្នុងរយៈពេល 30 ថ្ងៃប្រតិទិន ឬតិចជាងនេះនៅមុនដំណាច់ឆ្នាំសិក្សាធម្មតា នោះកម្មវិធី IEP មួយត្រូវតែបង្កើតឡើងក្នុងរយៈពេល 30 ថ្ងៃប្រតិទិន ក្រោយពេលចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ 1
- Cal. Ed. Code Sec. 56344(a).[↩]
