Menu Close

(4.19) តើ​មាន​ព័ត៌មានអ្វីខ្លះ​គួរត្រូវ​យកមកពីចារណា​នៅពេល​កិច្ច​​ប្រជុំ​កម្មវិធី​ IEP សម្រាប់សិស្ស​ថ្លង់ ឬធ្ងន់​ត្រចៀក?

(4.19) តើ​មាន​ព័ត៌មានអ្វីខ្លះ​គួរត្រូវ​យកមកពីចារណា​នៅពេល​កិច្ច​​ប្រជុំ​កម្មវិធី​ IEP សម្រាប់សិស្ស​ថ្លង់ ឬធ្ងន់​ត្រចៀក?

បទប្បញ្ញត្តិ​សហព័ន្ធ​ តម្រូវ​ឲ្យក្រុមការងារ​កម្មវិធី​ IEP ត្រូវ​ធ្វើការ​ពិចារណា​​​​​លើកត្តា​ពិសេស​នានា​ នៅពេល​អភិវឌ្ឍកម្មវិធី​​ IEP សម្រាប់​សិស្ស​​​ណា​ម្នាក់។​ កត្តាមួយក្នុងចំណោមកត្តាទាំងនោះ គឺ​តម្រូវការ​ផ្នែកទំនាក់ទំនង​របស់​សិស្ស​​។ សម្រាប់សិស្ស​ពិការ​គរ-ថ្លង់ ឬ​ខ្សោយត្រចៀក ក្រុមការងារ​កម្មវិធី​ IEP ត្រូវ​​តែ​ពិចារណា​លើតម្រូវការ​ផ្នែកភាសា និង​ការប្រាស្រ័យទាក់ទងរបស់​សិស្ស​ ឱកាស​សម្រាប់ការប្រាស្រ័យទាក់ទង​ដោយផ្ទាល់​ជាមួយ​មិត្ត​រួម​ថ្នាក់​​​ និង​បុគ្គលិកជំនាញជា​ទម្រង់​ម​ធ្យោបាយ​​ផ្នែកភាសា​ និង​ទំនាក់​​ទំន​ង​​​របស់សិស្ស​ កម្រិត​នៃ​ការសិក្សា និង​តម្រូវ​ការ​ជាច្រើន​​មានដូចជា​​ឱកាស​​សម្រាប់ការ​បង្រៀនដោយផ្ទាល់​ជា​ទម្រង់​មធ្យោ​បាយ​ផ្នែក​ភាសា និង​ទំនាក់ទំនងរបស់សិស្សនោះ។ 1

លើសពីនេះទៀត នៅក្នុងការកំណត់​ថា​អ្វីជា​ការអប់រំ​សមស្រប​នៅក្នុង​ម​ជ្ឈដ្ឋាន​​​​​រឹតបន្តឹង​តិចបំផុត​សម្រាប់​សិស្ស​ថ្លង់ និងធ្ងន់​ត្រចៀក​ ច្បាប់រដ្ឋ​តម្រូ​វឲ្យ​​ក្រុម​ការងារ​កម្មវិធី​ IEP ធ្វើការពិភាក្សា​យ៉ាងជាក់លាក់​អំពីតម្រូវការ​ផ្នែកប្រាស្រ័យទាក់ទងរបស់សិស្ស​ រួមមាន៖

  1. របៀបប្រើប្រាស់ភាសាទីមួយ​របស់សិស្ស​ (ឧ. ភាសានិយាយ ភាសាសញ្ញា ឬ​រួម​គ្នាទាំង​ភាសានិយាយនិងភាសាសញ្ញា​)
  2. លទ្ធភាពអាចប្រើប្រាស់បាននៃ​ភាសារបស់មិត្តរួមថ្នាក់ ដែល​អាច​ស​ម្រេច​បាន​តាមរយៈ​ការ​រួមបញ្ចូល​សេវាកម្មនានា​ទៅក្នុង​​កម្មវិធីឲ្យ​បាន​ច្រើន​ផ្នែ​ក​​
  3. លទ្ធភាពទទួលបានសេវា​ភាសាជាបន្តបន្ទាប់​ជាមួយនឹង​គ្រូ ឬ​អ្នក​ជំនាញ​​ដែ​លមានសមត្ថភាព​​គ្រប់គ្រាន់​នៅក្នុងរបៀបប្រើប្រាស់​ភាសា​​របស់សិស្ស​ និង
  4. សេវាកម្មនានាដែល​ចាំបាច់​ដើម្បីធានា​នូវ​ការបង្រៀនផ្នែក​សិក្សា​ និង​​ស​ក​ម្មភាព​កម្មវិធីសិក្សាបន្ថែមដែលអាច​ប្រើប្រាស់បាន​តាម​សហគមន៍​។ 2

មណ្ឌលសិក្សាធិការ ក៏ត្រូវ​ទទួលខុសត្រូវ​ផងដែរទៅលើ​ការធានា​ថា​ឧបករណ៍​ជំនួយ​ត្រចៀកដែល​បាន​ពាក់នៅសាលា​រៀន និង​ឧបករណ៍​វេជ្ជសាស្ត្រ​​​ដែលបំពាក់​​ដោយការវះកាត់ (​ការវះកាត់ដាក់ឧបករណ៍​ជំនួយ​ការស្តាប់​) គឺ​ “បំពេញមុខងារ​យ៉ាងសមស្រប​។” ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការ​មិនទទួលខុសត្រូវ​ចំពោះ​ការ​ថែ​ទាំ​ឧបករណ៍ក្រោយការ​វះ​កាត់ ការបង្កើតកម្មវិធី ឬ​ការ​ផ្លាស់ប្តូរ​ឧបករណ៍ទាំងនេះ​ (ឬសមាសធាតុ​ផ្នែកខាងក្រៅ​នៃ​ឧបករណ៍​នេះ) ​ឡើយ​​។ 3

  1. 34 C.F. R. Sec. 300.324(a)(2)(iv); Cal. Ed. Code Sec. 56345(d).[]
  2. Cal. Ed. Code Sec. 56345(d).[]
  3. 34 C.F.R. Sec. 300.113; Cal. Ed. Code Secs. 56345(d)(5)-(7).[]