Menu Close

(4.32) តើខ្ញុំអាច​ស្នើសុំ​ប្រភេទ​នៃ​ការបង្រៀន ឬ​កម្មវិធី​ជាក់​លាក់​ដើម្បី​ដោះស្រាយ​បញ្ហា​តម្រូវការ​អប់រំពិសេស​របស់កូនខ្ញុំ​បានដែរ​ឬទេ​?

(4.32) តើខ្ញុំអាច​ស្នើសុំ​ប្រភេទ​នៃ​ការបង្រៀន ឬ​កម្មវិធី​ជាក់​លាក់​ដើម្បី​ដោះស្រាយ​បញ្ហា​តម្រូវការ​អប់រំពិសេស​របស់កូនខ្ញុំ​បានដែរ​ឬទេ​?

បាទ/ចាស។​ ច្បាប់សហព័ន្ធ​និងរដ្ឋកំណត់​និយមន័យ​សេវាកម្មអប់រំ​ពិសេស​ថា​ជា​ “ការ​ប​ង្រៀ​ន​​​ដែល​បង្កើត​ឡើង​យ៉ាងពិសេស សម្រាប់​ឪពុក​ម្តាយដោយ​​​មិន​ចំណា​យ​ប្រាក់ឡើយ​​​ ដើម្បី​បំពេញ​​តម្រូវ​ការ​ពិសេស​” របស់សិស្ស​ដែលមាន​ពិការ​ភាព​​។ ការបង្រៀនដែល​បានបង្កើតឡើង​យ៉ាង​ពិសេស​ មានន័យថា​ “…​ការ​កែ​សម្រួលឲ្យបានសមស្រប​ទៅតាម​តម្រូវ​ការ​របស់​កុមារ​​​ដែល​មាន​សិទ្ធិ​… ខ្លឹម​សារ វិធីសាស្ត្រ ឬ​ការ​ផ្តល់​ការ​ណែនាំ” ​​ដើម្បី​ដោះស្រាយ​បញ្ហា​តម្រូវ​ការ​ពិសេ​ស​​របស់​កុមារនោះ​ ​និងដើម្បី​ធានា​ដល់លទ្ធភាព​របស់​កុមារក្នុងការ​ទទួល​បាន​​កម្ម​វិធី​អប់រំចំណេះដឹងទូទៅ ដើម្បី​ឲ្យ​កុមារអាច​បំពេញបាន​តាម​ស្តង់​ដារ​​អប់រំ​​ដែល​អនុវត្ត​ចំពោះសិស្សទាំងអស់​។​ 1 ហេតុដូច្នេះ ការស្នើសុំ និង​ការពិភាក្សា​អំពីតម្រូវការ​ពិសេស​របស់សិស្ស​ចំ​ពោះ​​វិធីសាស្ត្រ​បង្រៀនជាក់លាក់មួយ​ ឬ​កម្មវិធី​ជាក់លាក់ណាមួយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ IEP គឺ​ស្ថិតក្នុង​ក្របខណ្ឌ​សិទ្ធិរបស់​មាតាបិតា/អាណាព្យា​បាល/អ្ន​ក​មានសិទ្ធិអប់រំផ្សេងទៀត​។

  1. 34 C.F.R. Sec. 300.39; Cal. Ed. Code Sec. 56031.[]