ការសម្របសម្រួលកិច្ចប្រជុំកម្មវិធី IEP ពេលខ្លះ មិនមែនជាកិច្ចការងាយស្រួលនោះទេសម្រាប់បុគ្គលិកសាលារៀន។ ប៉ុន្តែ នោះមិនជះឥទ្ធិពលទៅលើការទទួលខុសត្រូវរបស់មណ្ឌលសិក្សាធិការក្នុងការរៀបចំកិច្ចប្រជុំក្រុមការងារ IEP ជាមួយសមាជិកចាំបាច់ដែលមានវត្តមាននោះទេ។ ជាការគួរឲ្យសោកស្តាយ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតភាគច្រើនបានជួបប្រទះកិច្ចប្រជុំកម្មវិធី IEP ដែលក្រុមការងារកម្មវិធី IEP មិនអាចចូលរួមបាន ឬមិនអាចបន្តស្ថិតនៅក្នុងកិច្ចប្រជុំកម្មវិធី IEP ពេលលេញនោះទេ។ សមត្ថភាពរបស់ក្រុមការងារកម្មវិធី IEP ក្នុងការបង្កើតកម្មវិធី IEP មួយសមស្រប អាចនឹងមានកម្រិតស្តង់ដាទាបខ្លាំង ប្រសិនបើសមាជិកក្រុមការងារកម្មវិធី IEP សំខាន់ៗនៅក្នុងការបង្កើតកម្មវិធី IEP អវត្តមាន។ លើសពីនេះទៀត ការបន្តកិច្ចកិច្ចប្រជុំរបស់អ្នក ដោយគ្មានក្រុមការងារកម្មវិធី IEP ដែលចាំបាច់ អាចប៉ះពាល់ដល់សុពលភាពនៃកម្មវិធី IEP របស់កូនអ្នក ជាពិសេសប្រសិនបើអ្នក និងមណ្ឌលសិក្សាធិការមិនយល់ស្របគ្នានៅក្នុងកិច្ចប្រជុំ IEP ហើយសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ត្រូវបានស្នើឡើង។
ការសម្រេចចិត្តរបស់អ្នកទៅលើរបៀបនៃការគ្រប់គ្រងស្ថានភាពនេះ ត្រូវតែធ្វើឡើងផ្អែកលើមូលដ្ឋាននៃកិច្ចប្រជុំនីមួយៗ។ នេះគឺជាជម្រើសមួយចំនួនដែលអ្នកគួរតែពិចារណា៖
- សូមទាក់ទងទៅកាន់រដ្ឋបាលផ្នែកអប់រំពិសេសរបស់មណ្ឌលសិក្សាធិការរបស់អ្នកជាលាយលក្ខណ៍អក្សរ (ដោយមានការហៅទូរសព្ទបញ្ជាក់បន្ថែមផងដែរ) យ៉ាងហោចណាស់ក្នុងរយៈពេលមួយសប្តាហ៍នៅមុនពេលកិច្ចប្រជុំនោះ ដើម្បីឲ្យគាត់ដឹងថាអ្នកមានក្តីកង្វល់។ គូសបញ្ជាក់នៅក្នុងទំទាក់ទំនងរបស់អ្នកជាមួយមណ្ឌលសិក្សាធិការនោះថាអ្នកចង់ឲ្យប្រាកដថាការសម្រេចចិត្តសមស្រប អាចត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ហើយពេលវេលានឹងមិនចំណាយចោលឥតប្រយោជន៍សម្រាប់អ្នក ឬបុគ្គលិកសាលាឡើយ។
- ចូលរួម និងបន្តស្ថិតនៅក្នុងកិច្ចប្រជុំ IEP នេះ។ មិនយល់ព្រមចំពោះផ្នែកទាំងឡាយនៃកម្មវិធី IEP ដែលត្រូវការការចូលរួមមតិយោបល់របស់សមាជិកក្រុមការងារកម្មវិធី IEP ដែលបានអវត្តមាន។ បន្ទាប់មក រៀបចំកិច្ចប្រជុំសាឡើងវិញទៅតាមពេលវេលា និងទីកន្លែងដែលបានព្រមព្រៀងគ្នាជាមួយនឹងសមាជិកក្រុមការងារកម្មវិធី IEP សំខាន់ៗនៅក្នុងការចូលរួមដើម្បីបញ្ចប់ការអភិវឌ្ឍ កម្មវិធី IEP ជាស្ថាពរ ឬ
- បដិសេធការចូលរួមនៅក្នុងកិច្ចប្រជុំកម្មវិធី IEP ប្រសិនបើសមាជិកនៃក្រុមការងារកម្មវិធី IEP ដែលមានមានវត្តមាន គឺមានភាពចាំបាច់សម្រាប់ការធ្វើសេចក្តីសម្រេចចិត្តយ៉ាងសមស្រប។ បន្ទាប់មក រៀបចំកាលវិភាគកិច្ចប្រជុំកម្មវិធី IEP សាជាថ្មី សម្រាប់ពេលវេលាណាមួយដែលគ្រប់សមាជិកក្រុមការងារសំខាន់ៗទាំងអស់ អាចចូលរួមបាន។ 1
- 34 C.F.R. Sec. 300.322; Cal. Ed. Code Sec. 56341.5.[↩]
