ទេ។ អ្នកមិនមានសិទ្ធិផ្ទាល់ខ្លួនក្នុងការកំណត់ឲ្យមណ្ឌលសិក្សាធិការផ្តល់សេវាកម្មពីបុគ្គលជាក់លាក់ណាម្នាក់ ឬនៅក្នុងថ្នាក់រៀនណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារកម្មវិធី IEP ដែលរួមបញ្ចូលអ្នកផងដែរ ពិតជាមានសិទ្ធិអំណាចផ្លូវច្បាប់ដើម្បីធ្វើដូច្នេះបាន ប្រសិនបើទាំងមណ្ឌលសិក្សាធិការ និងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតយល់ព្រម។ មណ្ឌលសិក្សាធិការ ត្រូវផ្តល់ជូន “រួមគ្នានូវសម្ភារៈ បុគ្គលិក ទីតាំង និងសម្ភារៈបរិក្ខារដែលចាំបាច់ដើម្បីផ្តល់សេវាកម្មបង្រៀន…ដូចមានចែងនៅក្នុងកម្មវិធីអប់រំសម្រាប់បុគ្គល…” 1 ក្រុមការងារកម្មវិធី IEP របស់កូនអ្នក ត្រូវតែពិចារណាលើកត្តាពិសេសទាំងនេះ នៅពេលកំណត់ទីតាំង និងបុគ្គលជាក់លាក់នានា។ ឧទាហរណ៍ ក្រុមការងារគួរពិចារណាលើលទ្ធភាពចូលទៅប្រើប្រាស់ និងទីតាំងថ្នាក់រៀន នៅពេលពិចារណាថាតើកម្មវិធីជាក់លាក់មួយមានលក្ខណៈជាមជ្ឈដ្ឋានរឹតបន្តឹងតិចបំផុតដែរឬអត់។ ដូចគ្នានេះដែរ មណ្ឌលសិក្សាធិការគួរពិចារណាលើគុណវុឌ្ឍិរបស់គ្រូ ដូចជាចំណេះដឹងលើភាសា ឬបច្ចេកទេសជាក់លាក់ណាមួយ នៅពេលសម្រេចចិត្តទៅលើទីតាំង និងតើបុគ្គលិកណាដែលសិស្សនឹងទទួលបានសេវាកម្ម។
ម្យ៉ាងវិញទៀត មណ្ឌលសិក្សាធិការត្រូវតែផ្តល់សេវាកម្មនៅក្នុងមជ្ឈដ្ឋាន និងជាមួយអ្នកដែលអាចបំពេញនូវគោលដៅ និងវត្ថុបំណងរបស់កម្មវិធី IEP របស់កូនអ្នក។ ប្រសិនបើថ្នាក់រៀន ឬគ្រូដែលបានស្នើសុំ មិនអាចបំពេញបាននូវគោលដៅកម្មវិធី IEP របស់កូនអ្នកទេ អ្នកអាចស្នើសុំមណ្ឌលសិក្សាធិការធ្វើការផ្លាស់ប្តូរពួកគេបាន។
ក្នុងករណីភាគច្រើន អ្នកគួរអង្កេតតាមដានថ្នាក់រៀនដោយខ្លួនឯងមុនពេលឯកភាពលើការដាក់បញ្ចូលនោះ ប្រសិនបើអ្នកមានក្តីបារម្ភ។ អ្នកក៏អាចស្នើសុំឲ្យអ្នកជំនាញវិជ្ជាជីវៈផ្នែកអប់រំឯករាជ្យក្នុងការតាមដានលើការដាក់បញ្ចូលក្នុងការសិក្សាដែលបានណែនាំនោះផងដែរ ដើម្បីឲ្យអ្នកអាចដឹងច្បាស់ថាវាមានភាពសមស្រប។ ប្រសិនបើអ្នកមិនឯកភាពលើការកំណត់ថ្នាក់រៀនជាក់លាក់របស់កូនអ្នកនោះទេ ជាការល្អបំផុតត្រូវបង្ហាញប្រាប់ក្តីបារម្ភរបស់អ្នកដល់មណ្ឌលសិក្សាធិការរបស់អ្នក និងសហការគ្នាដើម្បីរៀបចំការកំណត់ថ្នាក់រៀនផ្សេងទៀត។ ទោះយ៉ាងណាក៏ដោយ ករណីនេះប្រហែលជាមិនអាចទៅរួចទេ ហើយអ្នកអាចនឹងត្រូវប្រើប្រាស់នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ដែលមានផ្តល់ជូនអ្នក។ សូមមើល ជំពូក 6 ព័ត៌មានស្តីពីនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។ មណ្ឌលសិក្សាធិការ មិនអាចបង្ខំឲ្យអ្នកទទួលយកសេវាកម្ម ឬកន្លែងរៀនណាមួយដោយគ្មានការយល់ព្រមរបស់អ្នកបានទេ លើកលែងតែតាមរយៈនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។ 2
