Menu Close

(4.61) តើឪពុកម្តាយចិញ្ចឹម​អាច​ចុះ​ហត្ថលេខា​លើកម្មវិធី​ IEP សម្រាប់​​កុមារ​​​ណា​ម្នាក់ដែលស្ថិត​នៅក្នុងការមើលថែ​របស់​ពួក​គេ​បានដែរឬទេ​?

(4.61) តើឪពុកម្តាយចិញ្ចឹម​អាច​ចុះ​ហត្ថលេខា​លើកម្មវិធី​ IEP សម្រាប់​​កុមារ​​​ណា​ម្នាក់ដែលស្ថិត​នៅក្នុងការមើលថែ​របស់​ពួក​គេ​បានដែរឬទេ​?

បាទ/ចាស។​ ឪពុកម្តាយចិញ្ចឹម​ អាច​មានតួនាទី​ជា​ឪពុកម្តាយ​ក្នង​គោលបំណង​​នៃ​ការអប់រំពិសេស​​សម្រាប់​កុមារណាម្នាក់​ដែលស្ថិតនៅក្នុងការមើលថែ​របស់​ពួកគេ ប្រសិនបើ​ស្ថានភាព​​ដូចខាងក្រោមនេះ​កើត​មាន​៖

  1. សិទ្ធិ​អំណាចរបស់​ឪពុកម្តាយបង្កើត ឬ​ឪពុកម្តាយ​ចិញ្ចឹមនៅ​ក្នុង​ការ​ធ្វើ​សេចក្តីសម្រេចចិត្ត​ផ្នែកអប់រំ​សម្រាប់កុមារ​នោះ​ ត្រូវបាន​ដក​ហូត​ដោយ​តុលាការ​ និង
  2. ឪពុកម្តាយចិញ្ចឹម​​មិនមាន​ផលប្រយោជន៍​អ្វី​ដែល​អាច​នឹង​មានទំនាស់​ជាមួយនឹង​ផលប្រយោជន៍​របស់កុមារ​ឡើយ។

ប្រសិនបើដើរតួនាទីជាឪពុកម្តាយ ឪពុកម្តាយចិញ្ចឹម​មាន​សិទ្ធិ​គ្រប់​យ៉ាង ​​​ដែល​ឪពុកម្តាយបង្កើត​ ឬ​ឪពុកម្តាយ​ស្មុំកូន​អាច​មាន នៅក្នុង​កិច្ច​​ដំណើរ​ការ​អប់រំពិសេស រួមទាំង​លទ្ធភាព​​ក្នុងការ​ផ្តួចផ្តើមបញ្ជូន​បន្ត​សម្រាប់​សិទ្ធិទទួលបាន​ការអប់រំពិសេស​​របស់​កូន​ចិញ្ចឹម​របស់ពួកគេ​ និង​ចុះ​ហត្ថលេខា​​លើកម្មវិធី​ IEP សម្រាប់​សិស្សណាម្នាក់។ 1

ឪពុកម្តាយ​ចិញ្ចឹម ក៏​អាច​​ត្រូវ​បានមណ្ឌ​លសិក្សា​ធិការ ​ឬ​តុលាការ​ ​ចាត់តាំង​​​ឲ្យធ្វើជា​ “ឪពុកម្តាយ​ជំនួស​” ដើម្បី​អនុវត្ត​សិទ្ធិ​អប់រំ​សម្រាប់​កុមារនៅក្នុង​បន្ទុក​មើលថែរបស់ពួកគេ​។ នៅពេល​ជ្រើសរើស​ឪពុកម្តាយ​ជំនួស​ មណ្ឌលសិក្សាធិការ ​ត្រូវ​តែ​ផ្តល់​អាទិភាព​​មុនគេ​ដល់​ឪពុកម្តាយ​ចិញ្ចឹម​ អ្នកមើលថែ​ដែលជាសាច់ញាតិ​ ឬ​​អ្នកតស៊ូមតិ​ពិសេស​ដែលបានចាត់តាំង​ដោយតុលាការ​ (CASA)។ 2

  1. 34 C.F.R. Sec. 300.30(a)(2); Cal. Ed. Code Secs. 56028(a)(2), 56055 & 56029(c).[]
  2. 20 U.S.C. Sec. 1415(b)(2); 34 C.F.R. Sec. 300.519; Cal. Ed. Code Sec. 56050; Cal. Gov. Code Secs. 7579.5(b).[]