Menu Close

(4.33) តើ​ការកម្រិត​ចំនួនសិស្ស​ក្នុងថ្នាក់​អាចត្រូវបាន​រួមបញ្ចូល​ទៅក្នុង​កម្មវិធី​ IEP ដែរឬទេ​?

(4.33) តើ​ការកម្រិត​ចំនួនសិស្ស​ក្នុងថ្នាក់​អាចត្រូវបាន​រួមបញ្ចូល​ទៅក្នុង​កម្មវិធី​ IEP ដែរឬទេ​?

បាទ/ចាស។​ ការអប់រំពិសេស​មានន័យថា​ “ការបង្រៀន​ដែល​បាន​បង្កើត​ឡើង​ជា​ពិសេស​…ដើម្បី​បំពេញ​តាម​តម្រូវ​ការពិសេស​នានា​” របស់​សិស្ស​ដែល​មាន​ពិការភាព​។ តម្រូវការ​ពិសេសទាំងនោះ​ណាមួយ​ អាច​ជាការ​កំណត់​មួយ​ទៅ​លើ​ចំនួន​សិស្ស​​ក្នុងថ្នាក់​។ មណ្ឌលសិក្សាធិការ​ អាច​ជឿជាក់ថា​ចំនួនសិស្សក្នុងថ្នាក់​​ គឺ​មិន​មែនជា​ធាតុ​ដ៏សំខាន់​នៅក្នុង​កម្មវិធី​សមស្រប​ណាមួយ​សម្រាប់​សិស្សមា្នក់​នោះ​ទេ​​។​ ប៉ុន្តែ មណ្ឌលសិក្សាធិការ​អាច​នឹងមិន​បដិសេធ​ការដាក់​បន្ថែម​​​ចំនួន​សិស្ស​​ក្នុងថ្នាក់​តាមប្រភេទ​ចំណាត់​ថ្នាក់​នៅ​ក្នុង​កម្មវិធី​ IEP សម្រាប់​ជា​ផ្នែកមួយ​នៃ​គោលនយោបាយ​ទេ​។ គោលនយោបាយ​ណាមួយ​ អាច​នឹងមិនអនុញ្ញាត​ឲ្យ​ក្រុម​ការងារ​​ IEP បង្កើត​កម្មវិធី​ IEP ណាមួយ ផ្អែកលើ​តម្រូវការ​​ពិសេស​​របស់សិស្ស​នោះ​ទេ​ ហើយអ្នក​អាច​មាន​បំណង​ចង់​ដាក់​ពាក្យ​បណ្តឹង​​លើការអនុវត្ត​តាមច្បាប់​ ប្រសិនបើ​មណ្ឌលសិក្សា​ធិការ​​​របស់អ្នក​មានគោលនយោបាយនោះ។ 1 សូមមើល ជំពូក 6 ព័ត៌មាន​ស្តីពីនីតិវិធី​​ត្រឹមត្រូវ​តាម​ច្បាប់​​​/នីតិវិធីនៃអនុលោមភាព។

  1. 34 C.F.R. Sec. 300.39; Cal. Ed. Code Sec. 56031.[]