ច្បាប់សហព័ន្ធតម្រូវឲ្យមណ្ឌលសិក្សាធិការត្រូវធ្វើការធានាថាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតរបស់សិស្សដែលមានពិការភាពត្រូវតែជាសមាជិកនៃក្រុមណាមួយដើម្បីធ្វើការសម្រេចចិត្តទៅលើកន្លែងរៀនរបស់កូនពួកគេ។ 1 នេះរួមបញ្ចូលទាំងការសម្រេចចិត្តទៅលើប្រភេទចំណាត់ថ្នាក់នៃការដាក់បញ្ចូលក្នុងការសិក្សាទូទៅ (ការអប់រំទូទៅ កម្មវិធីអ្នកជំនាញផ្នែកធនធាន ថ្នាក់រៀនពិសេសពេលថ្ងៃ និងសាលារៀនមិនមែនជាសាធារណៈ ។ល។) និងការកំណត់ទីតាំង។ អ្នកអាចចូលរួមទៅក្នងកិច្ចប្រជុំណាមួយដែលពិភាក្សាអំពីការដាក់បញ្ចូលទៅក្នុងការសិក្សានេះ។ អ្នកក៏អាចមានសិទ្ធិផងដែរក្នុងការទទួលបានព័ត៌មានជាក់លាក់យ៉ាងច្រើនតាមដែលអាចធ្វើបានអំពីការដាក់បញ្ចូលដែលបានណែនាំ នៅអំឡុងពេលនៃកិច្ចប្រជុំកម្មវិធី IEPរបស់អ្នក និងក្នុងការចុះសួរសុខទុក្ខ/តាមដានលើការដាក់បញ្ចូលទៅក្នុងការសិក្សាដែលបានស្នើឡើង ប្រសិនបើអាចធ្វើបាន។
មណ្ឌលសិក្សាធិការមួយចំនួន ប្រាប់អ្នកថាតើទីតាំងសាលា និង/ឬថ្នាក់រៀនជាក់លាក់មួយណាដែលពួកគេកំពុងណែនាំ ហើយរៀបរាប់អំពីមជ្ឈដ្ឋានទាំងនោះ។ មណ្ឌលសិក្សាផ្សេងទៀត ផ្តល់ការណែនាំអំពីប្រភេទនៃការដាក់បញ្ចូលទៅក្នុងការសិក្សាទូទៅ នៅកិច្ចប្រជុំកម្មវិធី IEP (ឧទាហរណ៍ អ្នកជំនាញផ្នែកធនធាន ថ្នាក់រៀនពិសេសពេលថ្ងៃ) ហើយបន្ទាប់មកការកំណត់ថ្នាក់រៀនជាក់លាក់ ត្រូវអនុវត្តទៅតាមកិច្ចប្រជុំនោះ។ ក្នុងស្ថានភាពណាមួយខាងលើ អ្នកគួរក្រើនរំឮកដល់ក្រុមការងារកម្មវិធី IEP របស់អ្នកអំពីសិទ្ធិដែលត្រូវចូលរួមក្នុងកិច្ចប្រជុំ នៅពេលដែលការដាក់បញ្ចូលកូនអ្នកទៅក្នុងការអប់រំត្រូវបានកំណត់។ 2
