ទេ។ ប្រសិនបើអ្នកជ្រើសរើសចុះឈ្មោះកូនអ្នកឲ្យចូលរៀននៅក្នុងសាលាឯកជន ឬសាលានៅតាមវិហាសាសនាដោយខ្លួនឯង ច្បាប់សហព័ន្ធផ្តល់ឲ្យសិស្សដែលមានពិការភាព និងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតរបស់ពួកគេត្រឹមតែសិទ្ធិតិចតួចប៉ុណ្ណោះក្នុងការទទួលបានសេវាកម្មអប់រំពិសេសនៅក្នុងស្ថានភាពទាំងនេះ។ សិស្សមានពិការភាពម្នាក់ដែល “បានដាក់ដោយឪពុកម្តាយ” ទៅក្នុងសាលាឯកជន រួមទាំងសាលាសាសនាផងដែរ (ពោលគឺបានចុះឈ្មោះដោយការស្ម័គ្រចិត្ត និង “ជាឯកតោភាគី” ដោយគ្មានការយល់ព្រមរបស់ក្រុមការងារកម្មវិធី IEP) គឺគ្មានសិទ្ធិទទួលបានការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធមួយចំនួន ឬទាំងអស់ដែលគាត់អាចទទួលបានក្នុងករណីគាត់ចុះឈ្មោះចូលរៀននៅសាលារៀនសាធារណៈទេ។ 1
ទោះជាយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការត្រូវតែចំណាយចំនួនជាក់លាក់នៃមូលនិធិសហព័ន្ធដែលខ្លួនទទួលបានសម្រាប់សិស្សផ្នែកអប់រំពិសេសលើកម្មវិធីអប់រំពិសេសសម្រាប់កុមារដែលមានតម្រូវការពិសេសដែលបានទទួលការអប់រំនៅក្នុងសាលាឯកជន។ 2 មណ្ឌលសិក្សាធិការតែឯងជាអ្នកកំណត់នូវសេវាកម្មណាមួយដែលនឹងត្រូវផ្តល់ – ជាឧទាហរណ៍ សេវាកម្មនិយាយសម្រាប់សិស្សមត្តេយ្យកម្រិតទាប ឬការបង្រៀនចល័តផ្នែកអំណាន។ល។ មិនដូចដំណើរការអប់រំពិសេសដែលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតត្រូវតែផ្តល់ការយល់ព្រម រីឯមណ្ឌលសិក្សាធិការត្រូវទទួលខុសត្រូវក្នុងការសម្រេចចិត្តចុងក្រោយទាក់ទងនឹងសេវាកម្មអប់រំដែលត្រូវផ្តល់ជូនសិស្សដែលឪពុកម្តាយដាក់នៅក្នុងសាលាឯកជន។ 3
មណ្ឌលសិក្សាធិការ ត្រូវតែមានភាពយុត្តិធម៌ និងពិចារណាឲ្យបានដឹតដល់នៅក្នុងការកំណត់ពីរបៀបដែលត្រូចំណាយចំណែកទឹកប្រាក់លើសិស្សមានពិការភាពដែលបានដាក់បញ្ចូលដោយឪពុកម្តាយទៅក្នុងការសិក្សានៅសាលាឯកជន។ មណ្ឌលសិក្សាធិការត្រូវតែចូលរួមនៅក្នុងការពិគ្រោះយោបល់ឲ្យបានទាន់ពេលវេលា និងដ៏មានន័យជាមួយអ្នកតំណាងមកពីសាលាឯកជន និងអ្នកតំណាងរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតរបស់សិស្សដែលបានដាក់បញ្ចូលទៅក្នុងការសិក្សាដោយឪពុកម្តាយ។ មន្ត្រីសាលាឯកជន អាចដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋលេខាធិការក្រសួងអប់រំសហរដ្ឋអាមេរិក (U.S. Secretary of Education) ប្រសិនបើពួកគេជឿជាក់ថាមណ្ឌលសិក្សាធិការមិនបានចូលរួមក្នុងការពិគ្រោះយោបល់ឲ្យបានទាន់ពេលវេលា និងពេញលេញ ឬមិនបានផ្តល់ការពិចារណាឲ្យសមស្របទៅលើការយល់ឃើញរបស់ពួកគេនោះទេ។ 4
មណ្ឌលសិក្សាធិការ ត្រូវតែចំណាយចំនួនទឹកប្រាក់របស់សហព័ន្ធតាមចំនួនសមមាត្រ ដែលទទួលបានដោយមណ្ឌលសិក្សាធិការ (ផ្អែកតាមចំនួនសិស្សដែលបានដាក់បញ្ចូលទៅក្នុងការសិក្សាដោយឪពុកម្តាយ ធៀបទៅនឹងចំនួនសិស្សដែលមានពិការភាពសរុបក្នុងមណ្ឌលសិក្សាធិការ)។ 5 ទោះយ៉ាងណាក៏ដោយ ច្បាប់សហព័ន្ធមិនហាមឃាត់មណ្ឌលសិក្សាធិការពីការចំណាយថវិការរដ្ឋបន្ថែមទៀត សម្រាប់គោលបំណងនេះទេ 6 សេវាកម្មនានា អាចត្រូវផ្តល់ជូននៅក្នុងបរិវេណសាលារៀនឯកជន ព្រមទាំងសាលាសាសនាផងដែរ “ក្នុងកម្រិតមួយដែលស្របទៅតាមច្បាប់”។ មណ្ឌលសិក្សាធិការមិនតម្រូវឲ្យផ្តល់ការដឹកជញ្ជូនពីផ្ទះរបស់សិស្សទៅកាន់សាលារៀនឯកជនទេ។ 7
នៅពេលណាសិស្សដែលមានពិការភាពត្រូវបានចុះឈ្មោះសិក្សានៅសាលាសាសនា ឬសាលាឯកជនផ្សេងៗដោយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតរបស់សិស្ស ហើយនឹងទទួលបានសេវាកម្មអប់រំ នោះមណ្ឌលសិក្សាធិការត្រូវតែរៀបចំកិច្ចប្រជុំដើម្បីបង្កើត ត្រួតពិនិត្យមើល និងកែប្រែផែនការសេវាកម្មដែលពណ៌នាអំពីការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដែលមណ្ឌលសិក្សានឹងផ្តល់ទៅឲ្យសិស្ស ដោយសារតែសេវាកម្មដែលមណ្ឌលសិក្សាធិការបានកំណត់នោះ ខ្លួននឹងមានផ្តល់ជូន។ ផែនការសេវាកម្ម ត្រូវតែបានបង្កើត ត្រួតពិនិត្យ និងកែសម្រួលឡើងវិញដោយប្រើនីតិវិធីតែមួយដែលបានតម្រូវចាំបាច់នៅក្នុងការបង្កើតកម្មវិធី IEP។ 8
ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដែលផ្តល់ដល់កុមារមានពិការភាពក្នុងសាលាឯកជនដែលឪពុកម្តាយដាក់ រួមទាំងសម្ភារៈ និងបរិក្ខារត្រូវតែជាគ្រហស្ថ អព្យាក្រឹត និងមិនមានមនោគមវិជ្ជា។ 9 ប្រសិនបើការដឹកជញ្ជូនមានភាពចាំបាច់សម្រាប់សិស្សក្នុងការទទួលបានអត្ថប្រយោជន៍ពីសេវាកម្ម ពេលនោះមណ្ឌលសិក្សាធិការត្រូវតែផ្តល់ការដឹកជញ្ជូនពីសាលារៀនឬផ្ទះរបស់សិស្សទៅកន្លែងណាមួយក្រៅពីសាលារៀនឯកជន និងពីទីតាំងសេវាកម្មទៅកាន់សាលារៀនឯកជន។ មណ្ឌលសិក្សាធិការ មិនតម្រូវឲ្យផ្តល់ការដឹកជញ្ជូនពីផ្ទះរបស់សិស្សទៅកាន់សាលារៀនឯកជនទេ។ 10 ការចំណាយនៃការដឹកជញ្ជូនអាចត្រូវបានដាក់បញ្ចូលក្នុងការគណនាថាតើមណ្ឌលសិក្សាធិការបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការចំណាយសមាមាត្រ នៃថវិការបស់សហព័ន្ធលើសេវាកម្មសម្រាប់សិស្សមានពិការភាពនៅសាលាឯកជនដែលឳពុកម្តាយដាក់ឬអត់។ 11
មណ្ឌលសិក្សាធិការមានការទទួលខុសត្រូវផ្នែកអប់រំសម្រាប់កុមារទាំងអស់ រួមទាំងកុមារដែលមានពិការភាពរស់នៅក្នុងដែនសមត្ថកិច្ចតំបន់ភូមិសាស្ត្ររបស់ពួកគេផងដែរ។ ប្រសិនបើអ្នកបានដាក់កូនរបស់អ្នកនៅក្នុងសាលាឯកជន ឬសាលាសាសនាដោយមិនមានការពាក់ព័ន្ធពីមណ្ឌលសិក្សាធិការរបស់អ្នក នោះមណ្ឌលសិក្សាធិការដែលសាលារៀនស្ថិតនៅបន្តទទួលខុសត្រូវលើការវាយតម្លៃកូនរបស់អ្នកសម្រាប់សិទ្ធិទទួលបានការអប់រំពិសេស និងផ្តល់សេវាកម្មអប់រំពិសេសដែលសមស្រប ប្រសិនបើកូនរបស់អ្នកមានសិទ្ធិទទួលបានការអប់រំពិសេស។ ដរាបណាមណ្ឌលសិក្សាធិការមានផ្តល់ជូនការអប់រំ FAPE នៅតាមសាលារៀនសាធារណៈ នោះមណ្ឌលសិក្សាធិការមិនត្រូវបានតម្រូវឲ្យទូទាត់ថ្លៃអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធសម្រាប់សិស្សណាម្នាក់ដែលឪពុកម្តាយបានដាក់ទៅក្នុងសាលាឯកជននោះទេ។ 12 ប៉ុន្តែ ប្រសិនបើកូនរបស់អ្នកត្រូវបានដាក់បញ្ចូលទៅក្នុងសាលារៀនឯកជន ដោយមណ្ឌលសិក្សាធិការ ដើម្បីទទួលបានការអប់រំ FAPE (ទោះបីជាវាមិនអាចទៅរួចទេដែលមណ្ឌលសិក្សាធិការអាចដាក់បញ្ចូលសិស្សណាម្នាក់ទៅក្នុងសាលាសាសនាឯកជនសម្រាប់គោលបំណងនេះក៏ដោយ) ដូច្នេះ មណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុសម្រាប់សេវាបង្រៀន សេវាកម្មពាក់ព័ន្ធ និងសេវាកម្មបំពេញបន្ថែម។ 13 សូមមើល ជំពូក 5 ព័ត៌មានស្តីពីសេវាកម្មពាក់ព័ន្ធ។
- 20 U.S.C. Secs. 1412(a)(10)(B) & (C); 34 C.F.R. Sec. 300.137.[↩]
- 34 C.F.R. Sec. 300.132.[↩]
- 34 C.F.R. Secs. 300.137(b)(1) & (2).[↩]
- 20 U.S.C. Secs. 1412(a)(10)(A)(i)((I)-(V); 34 C.F.R. Secs. 300.134 – 300.136.[↩]
- 34 C.F.R. Sec. 300.133.[↩]
- 34 C.F.R. Sec. 300.133(d).[↩]
- 34 C.F.R. Sec. 300.139(b)(1)(ii).[↩]
- 34 C.F.R. Secs. 300.137 (b) & (c).[↩]
- 34 C.F.R. Sec. 300.138(c)(2).[↩]
- 34 C.F.R. Sec. 300.139(b)(1)(i).[↩]
- 34 C.F.R. Sec. 300.139(b)(2).[↩]
- 34 C.F.R. Sec. 300.148(a).[↩]
- 34 C.F.R. Secs. 300.145 – 300.147.[↩]
