Menu Close

(4.42) តើកន្លែងរៀនប្រភេទ​ណាដែល​មណ្ឌល​សិក្សា​ធិ​ការ​​ត្រូវតែ​ផ្តល់​ជូន​?

(4.42) តើកន្លែងរៀនប្រភេទ​ណាដែល​មណ្ឌល​សិក្សា​ធិ​ការ​​ត្រូវតែ​ផ្តល់​ជូន​?

មណ្ឌលសិក្សាធិការ ត្រូវតែ​ផ្តល់​ការដាក់បញ្ចូលក្នុងការសិក្សា​ជំនួស​ទៅតាម​លំដាប់លំដោយ​។​ 1 ការដាក់បញ្ចូល​ក្នុងការសិក្សា​នេះ​ រួមមាន​៖

  1. ការបង្រៀនក្នុង​ថ្នាក់អប់រំចំណេះដឹងទូទៅ
  2. សេវាកម្មពាក់ព័ន្ធ (នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា​ សេវាកម្មទាំងនេះ​ត្រូវបាន​ហៅ​ថា “ការបង្រៀន និងសេវាកម្ម​ដែលបាន​កំណត់”​) ដែលចាំបាច់​ក្នុង​ការ​ជួយ​ឲ្យកូនរបស់អ្នកទទួល​បាន​អត្ថប្រយោជន៍​​ពី​ការ​អប់រំពិសេស​ (សូម​មើល​ជំពូក​ 5 ព័ត៌មាន​ស្តីពីសេវាកម្មពាក់ព័ន្ធ​)
  3. សេវាកម្ម​អ្នកជំនាញផ្នែកធនធាន​ ដែល​អ្នកជំនាញផ្នែក​ធនធាន​ប្រ​ចាំ​សាលារៀន​ផ្តល់ជូន​ការបង្រៀន និងសេវាកម្ម​ពិសេស​ដល់សិស្ស​ដែល​ចំ​ណា​យពេល​ជាងពាក់កណ្តាលនៃ​ថ្ងៃ​សិក្សា​របស់ពួកគេ​​នៅក្នុង​ថ្នាក់ចំណេះ​ដឹង​ទូទៅ
  4. ថ្នាក់រៀនពិសេស​ដែល​បម្រើសេវា​ដល់​សិស្ស​ដែល​មាន​តម្រូវ​ការ​អប់រំ​ខ្លាំង​​ និង​​ស្រដៀងគ្នា​
  5. សាលារៀនពិសេស​របស់រដ្ឋ ដូចជា​សាលាសម្រាប់សិស្សគ-ថ្លង់​រដ្ឋ​កា​លី​ហ្វ័ញ៉ា (California School for the Deaf) និងសាលាសម្រាប់សិស្សពិការភ្នែក​រដ្ឋកាលីហ្វ័រញ៉ា​ (California School for the Blind)
  6. ការបង្រៀនតាមផ្ទះ ការបង្រៀននៅមន្ទីរពេទ្យ​ឬ​ស្ថាប័ននានា ​​ដូចជា​ម​ណ្ឌ​លវេជ្ជសាស្ត្រ​ មន្ទីរពេទ្យរដ្ឋ និង​មជ្ឈមណ្ឌលផ្នែក​លូតលាស់​ និង​សា​លា​សម្រាប់​អនីតិជន
  7. កន្លែងរៀននៅ​ក្នុង​សាលាឯកជន​សមស្រប សាលា​រៀ​ន​មិនមែន​តាម​បែ​បសាសនា នៅពេល​ដែល​​​គ្មាន​​ទីកន្លែងសិក្សាសាធារណៈ​សមស្រប​ណាមួ​យ​អាចផ្តល់ជូនបាន​ 
  8. កន្លែងរៀននៅក្នុង​កន្លែង​ស្នាក់នៅថែទាំ​​នៅ​ខាង​ក្រៅ​​ផ្ទះ​ រួម​មាន​​ក​ន្លែ​​ង និង​​បន្ទប់​ថែទាំព្យាបាល​​ក្រៅ​វេជ្ជសាស្ត្រ​ និងកន្លែង​ស្នាក់នៅ​ហូប​ចុ​ក​ ប្រសិន​បើសមស្រប​សម្រាប់​​ការអប់រំ​ ឬ​នៅពេលណា​សាលារៀន​សម​ស្រ​ប​​នោះ​នៅ​ឆ្ងាយ​​ពីផ្ទះរបស់អ្នក​
  9. សេវា​បង្រៀនចល័តក្នុងថ្នាក់រៀន បន្ទប់​ធន​ធាន និង​មជ្ឈដ្ឋាន​នានា​ក្រៅ​ពី​ថ្នាក់រៀន នៅ​ពេល​​ដែល​ការ​បង្រៀន​​ដែល​​បាន​បង្កើតឡើង​ជា​ពិ​សេស​​​នោះ​អាចប្រព្រឹត្តទៅបាន​
  10. ការបង្រៀន​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ និង​
  11. ការបង្រៀននៅក្នុងបរិបទក្រៅពីថ្នាក់រៀន ដែលការបង្រៀនដែលបាន​បង្កើតជាពិសេសអាចកើតឡើង។

សិស្ស​អាច​ត្រូវ​បានចុះ​ឈ្មោះ​ទៅក្នុងថ្នាក់អប់រំពិសេស​បាន​ លុះត្រា​តែ​ល​ក្ខ​ណៈ ឬ​កម្រិតធ្ងន់ធ្ងរ​នៃ​ពិការភាពរបស់សិស្ស​​ស្ថិត​​​នៅ​ក្នុង​កម្រិត​មួយ​ដែល​កា​រអប់រំនៅក្នុង​ថ្នាក់អប់រំចំណេះទូទៅ​មិនអាច​សម្រេច​បានដោយ​គាប់​ចិត្ត​​​​ ដោ​យ​​ការ​​ប្រើប្រាស់​​ជំនួយ​ និងសេវាកម្មបន្ថែម​ រួមមាន​ការ​កែស​ម្រួល​កម្ម​វិធី​សិក្សា និង​ការគាំទ្រ​​អាកប្បកិរិយាជាដើម​។​ លក្ខខណ្ឌ​តម្រូវ​នេះ​​ក៏អនុវត្ត​ផងដែរ​ចំពោះ​ការសិក្សា​នៅ​សាលា​​ដាច់​ដោយ​ឡែក​ ឬ​មជ្ឈដ្ឋាន​ផ្សេងទៀត​នៅក្រៅម​ជ្ឈដ្ឋាន​​​អប់ចំណេះទូទៅ។ សម្រាប់ព័ត៌មានជាក់លាក់បន្ថែមទៀតស្តីអំពីប្រភេទ​នៃ​ការ​ដាក់​បញ្ចូល​ក្នុងការសិក្សា​សម្រាប់បុគ្គល​ សូមមើល​ច្បាប់អប់រំ​កាលីហ្វ័រញ៉ា​ ក្រមផ្នែក​ 56362 (កម្មវិធី​អ្នកជំនាញផ្នែកធនធាន​) ផ្នែក​ 56364.1 (ថ្នាក់​សិក្សា​​ពិសេស​ពេលថ្ងៃ​) ផ្នែក 56367 (សាលា​រៀន​​​ពិសេស​របស់រដ្ឋ​) ផ្នែ​ក​ 56365 (សាលារៀន​ឯកជន​) ផ្នែក 56167 (ស្ថាប័ន​វេជ្ជ​សាស្រ្ត​) ផ្នែក 56850 & 56851 (មជ្ឈមណ្ឌល និង​មន្ទីរពេទ្យ​​​ផ្នែកលូតលាស់​រប​ស់​រដ្ឋ​) ផ្នែក 56150 (សាលា​សម្រាប់នីតិជន​) និង​ផ្នែក 56156 (ទីកន្លែង​​នៅក្នុង​កន្លែងស្នាក់​នៅ​ថែទាំ​​ខាងក្រៅផ្ទះ​)។ សូមមើលផងដែរ, 34 C.F.R. Sec. ផ្នែក 300.104 (ទីកន្លែង​ស្នាក់នៅថែទាំ​​នៅក្រៅផ្ទះ​)។ សូមមើល ជំពូក 9 ព័ត៌​មាន​ស្ដីពី​​សេវាកម្មរបស់​អន្តរទីភ្នាក់ងារ (AB 3632)

ការ​ដាក់បញ្ចូលទៅក្នុងការសិក្សា​តាមលំដាប់ថ្នាក់ ត្រូវតែ​អនុញ្ញាត​​ឲ្យសិស្ស​ទទួលបានការអប់រំ​ក្នុងកម្រិត​អតិបរមា​សមស្រប​​ជាមួយនឹង​សិស្ស​ដែលមិនមានពិការភាព​។ [34 C.F.R. Secs. 300.114, 300.115, & 300.116.] សូមមើល ជំពូក 7 ព័ត៌មានស្តីពីមជ្ឈដ្ឋាន​ដែលមាន​ការរឹ​ត​បន្តឹងតិចបំផុត។

  1. 34 C.F.R. Sec. 300.115; Cal. Ed. Code Sec. 56360.[]