បាទ/ចាស។ មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ជូនសម្ភារៈបរិក្ខារចាំបាច់ដើម្បីអនុវត្តកម្មវិធី IEP របស់កូនអ្នក។ ច្បាប់រដ្ឋ ផ្តល់ប្រាក់ដល់មណ្ឌលសិក្សាធិការ ដើម្បីទិញសម្ភារៈដែលចាំបាច់សម្រាប់នៅក្នុងកម្មវិធី IEP សម្រាប់សិស្សដែលមានពិការកម្រកើតមាន (ឧទាហរណ៍ សម្ភារៈអក្សរស្ទាបសម្រាប់សិស្សពិការភ្នែក ឬឧបករណ៍ទំនាក់ទំនងសម្រាប់សិស្សដែលមានភាពចុះខ្សោយផ្នែកភាសានិយាយ)។ សាលារៀន ក៏តម្រូវឲ្យទិញសម្ភារៈបរិក្ខារចាំបាច់ដើម្បីផ្តល់សេវាកម្មពាក់ព័ន្ធផងដែរ ដូចជាសម្ភារៈបរិក្ខារព្យាបាលដោយការងារ និងការព្យាបាលដោយចលនាជាដើម។ 1
ម្យ៉ាងទៀត ច្បាប់សហព័ន្ធ តម្រូវឲ្យមណ្ឌលសិក្សាធិការធានាថាឧបករណ៍ បច្ចេកវិទ្យាជំនួយ និង/ឬសេវាកម្មនានា មានផ្តល់ជូនដល់សិស្សនៅក្នុងការអប់រំពិសេស ដែលពួកគេត្រូវការពួកវាសម្រាប់ជាផ្នែកមួយនៃ៖
- ការអប់រំពិសេស និង/ឬសេវាកម្មពាក់ព័ន្ធ ឬ
- ជំនួយ និងសេវាកម្មបំពេញបន្ថែមដែលប្រើប្រាស់ដើម្បីជួយសិស្សនៅក្នុងការដាក់បញ្ចូលទៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត។ 2
ឧបករណ៍បច្ចេកវិទ្យាជំនួយ គឺជាវត្ថុ សម្ភារៈបរិក្ខារ ឬប្រព័ន្ធផលិតផល មិនថាទទួលបានដោយគ្មានការបញ្ជាទិញត្រឹមត្រូវតាមបែបពាណិជ្ជកម្ម មានការកែច្នៃ ឬកែតម្រូវតាមអ្នកប្រើប្រាស់នោះទេ ពោលគឺ ពួកវាត្រូវបានប្រើប្រាស់ដើម្បីបង្កើត ថែរក្សា ឬកែលម្អសមត្ថភាពមុខងាររបស់កុមារដែលមានពិការភាព។ 3 សេវាកម្មបច្ចេកវិទ្យាជំនួយ រួមមានការវាយតម្លៃ ការទិញ ការកែច្នៃ ឬជួសជុលទៅលើឧបករណ៍ណាមួយ និងការបណ្តុះបណ្តាលចាំបាច់សម្រាប់សិស្ស និងអ្នកដទៃដើម្បីប្រើប្រាស់វាឲ្យមានប្រសិទ្ធភាព។ 4 សូមមើល ជំពូក 5 ព័ត៌មានស្តីពីសេវាកម្មពាក់ព័ន្ធ។
