Menu Close

(4.37) តើ​មាន​មធ្យោបាយ​​ណាមួយ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​​ស​ម្រា​ប់​​គ្រូរបស់កូនខ្ញុំ – ទាំងផ្នែកអប់រំចំណេះដឹងទូទៅ​ និង​ផ្នែក​អប់រំពិសេស​ – តា​ម​​រយៈ​កម្មវិធី​ IEP ដែរឬទេ​?

(4.37) តើ​មាន​មធ្យោបាយ​​ណាមួយ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​​ស​ម្រា​ប់​​គ្រូរបស់កូនខ្ញុំ – ទាំងផ្នែកអប់រំចំណេះដឹងទូទៅ​ និង​ផ្នែក​អប់រំពិសេស​ – តា​ម​​រយៈ​កម្មវិធី​ IEP ដែរឬទេ​?

បាទ/ចាស។​ កម្មវិធី​ IEP នីមួយៗ​ គួររួមបញ្ចូលនូវ​​របាយការណ៍​ស្តីពី​ការ​គាំទ្រ​​សម្រាប់បុគ្គលិក​សាលារៀន​ដែលចាំបាច់ ​ដើម្បីឲ្យសិស្ស​៖

  1. រីកចម្រើន​ឆ្ពោះ​ទៅរក​ការសម្រេចគោលដៅ​ប្រចាំឆ្នាំ​របស់​ខ្លួ​ន
  2. ចូលរួម​ និង​មានការរីកចម្រើន ​នៅក្នុង​កម្មវិធីសិក្សាចំណេះដឹងទូទៅ​
  3. ចូលរួម​ក្នុង​សកម្មភាព​ក្រៅការសិក្សា និងសកម្មភាព​កម្មវិធី​សិក្សា​បន្ថែម​និង
  4. ទទួលបាន​ការអប់រំ និង​ចូលរួម​ជាមួយសិស្ស​ដទៃទៀត​ ទាំង​សិស្ស​ពិការ​ និង​​សិស្សមិនពិការ​។ ដោយសារតែការគូសបញ្ជាក់របស់ច្បាប់​ទៅលើ​ការចូលរួម​នៅ​ក្នុង​កម្មវិធី​​សិក្សាចំណេះទូទៅ​ និងនៅទីកន្លែង​អប់រំចំណេះដឹងទូទៅ​ នោះ​​ទាំ​ង​​គ្រូអប់រំចំណេះទូទៅ និង​គ្រូអប់រំ​ពិសេស​ត្រូវការឲ្យមានការគាំទ្រ​ប​ន្ថែម​​ដើម្បីធានា​ថា​កម្មវិធី​ IEP ត្រូវបានអនុវត្ត​ពេញលេញ​ និង​សម​ស្រ​ប​​។  1

ការគាំទ្រសម្រាប់បុគ្គលិកសាលា មិនត្រូវបានកំណត់​បន្ថែម​ទៀត​​ទេ​នៅក្នុងបទប្បញ្ញត្តិ​។​ ការគាំទ្រដែលអាចមានអាចរួមបញ្ចូលការបណ្តុះបណ្តាលគ្រូ ពេលវេលា​ដែ​ល​បានកំណត់សម្រាប់ការប្រជុំរវាងគ្រូ អ្នកផ្តល់សេវាដែលពាក់ព័ន្ធ មាតា​បិ​តា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និង​អ្ន​ក​គ្រប់គ្រង​ដើម្បីពិនិត្យមើលការរីកចម្រើនរបស់សិស្ស បុគ្គលិកគាំទ្រ​ប​ន្ថែមសម្រាប់​ការគ្រប់គ្រងការធ្វើតេស្ត ឬការសម្របសម្រួល ជំនួយការគ្រូ​បន្ថែម​សម្រា​ប់​បង្រៀនក្នុងថ្នាក់រៀន និង​ការគាំទ្រអាក​ប្ប​កិរិយា និង​បុគ្គលិកបន្ថែម​សម្រាប់ការសម្របសម្រួលកម្មវិធីសិក្សា និង​ការគាំទ្រ​ថ្នាក់រៀន​ផ្សេង​ទៀត​។ ការគាំទ្រ​នៅក្នុងផ្នែកទាំងនេះ អាច​មានន័យថា​ជា​ភាព​ខុសគ្នា​រវាង​ភាព​​​ជោគជ័យ និងភាព​​បរាជ័យ​របស់សិស្ស​នៅ​ក្នុង​ថ្នាក់។

បុគ្គលិកទាំងអស់ដែលផ្តល់ការអប់រំពិសេសដល់សិស្ស (រួមទាំងគ្រូ​អប់រំ​ចំ​ណេះ​ទូទៅ) ត្រូវតែមានចំណេះដឹងអំពីខ្លឹមសារនៃកម្មវិធី IEP និងដឹង​អំ​ពីទំនួលខុសត្រូវជាក់លាក់របស់ពួកគេទាក់ទងនឹងការអនុវត្តកម្មវិធី IEP រួមទាំងការសម្របសម្រួល ការកែប្រែ និងការគាំទ្រជាក់លាក់ដែលត្រូវ​តែផ្តល់ជូនសម្រាប់សិស្ស។ 2

  1. 34 C.F.R. Sec. 300.320(a)(4); Cal. Ed. Code Sec. 56345(a)(4).[]
  2. 34 C.F.R. Sec. 300.323(d); Cal. Ed. Code Sec. 56347.[]