Menu Close

(4.15) តើខ្ញុំ​អាច​រួមចំណែកទៅដល់​​ដំណើរការកម្មវិធី​ IEP បានយ៉ាង​ដូច​ម្តេច​?

(4.15) តើខ្ញុំ​អាច​រួមចំណែកទៅដល់​​ដំណើរការកម្មវិធី​ IEP បានយ៉ាង​ដូច​ម្តេច​?

មាតាបិតា/អាណាព្យាបាល/អ្នក​មាន​សិទ្ធិអប់រំផ្សេងទៀត​ត្រូ​វបាន​រំពឹង​ថា​នឹង​ធ្វើជា​អ្នក​ចូលរួម​ដោយស្មើភាព​ជាមួយ​នឹង​បុគ្គលិក​សា​លានៅក្នុង​ការអភិវឌ្ឍ​ ត្រួតពិនិត្យ​ និង​កែសម្រួល​កម្មវិធី​ IEP របស់សិស្ស​។​ តាមពិត​ ក្រុមការងារ​កម្មវិធី​ IEP ត្រូវតែ​ពិចារណា​លើចំណុចខ្លាំង​របស់​កូ​នអ្នក និង​ក្តីកង្វល់របស់អ្នក​សម្រាប់ការលើកកម្ពស់​ការ​អប់រំ​របស់​គាត់​​។ 1

អ្នកអាច​រួមចំណែក​នៅក្នុងកិច្ច​ដំណើរការ​កម្មវិធី​ IEP ដោយ​យក​ទៅ​ជា​មួយនូវ​ខ្លឹមសារសង្ខេប​ជាលាយលក្ខណ៍​អក្សរ​ដែលពិពណ៌នា​អំពី​តម្រូវ​ការនានា​របស់កូនអ្នក​ តាមការយល់ឃើញ​របស់អ្នក​ ទៅកាន់កិច្ច​ប្រជុំ​កម្មវិធី​​ IEP ។ មណ្ឌលសិក្សាធិការ​ ត្រូវតែរួមបញ្ចូល​នូវ​ការចូលរួម​មតិយោបល់​របស់អ្នក​នៅក្នុងកិច្ច​ប្រជុំ​កម្មវិធី​ IEP​។​  មណ្ឌល​ត្រូវតែ​ភ្ជាប់មកជាមួយផងដែរ​នូវ​ខ្លឹមសារសង្ខេប​ជាលាយ​លក្ខណ៍​​អក្សររបស់អ្នក​​ទៅកាន់កម្មវិធី​ IEP ប្រសិនបើអ្នកស្នើសុំ។ 2  ខ្លឹមសារសង្ខេប​នេះ​ គួរ​រួមបញ្ចូលនូវ​ផ្នែក​ទាំង​នេះ​៖

  1. ចំណុចខ្លាំង​ (ឧ. ភាពរួសរាយ បើកចំហ សុទិដ្ឋិនិយម និយាយច្បាស់​លាស់ ​  ភាព​ច្នៃ​ប្រឌិត ភាព​សិទ្ធិស្នាល និង​ភាព​ឈឺឆ្អាល​)។ ក្រុមការងារ​កម្មវិធី IEP ក៏ត្រូវតែ​ពិចារណាផងដែរថា​៖ ក្តីបារម្ភរបស់​មាតា​បិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតសម្រាប់ការលើកម្ពស់​ការអប់រំរបស់សិស្ស​ លទ្ធផល​នៃ​ការវាយ​តម្លៃ​ដំណាក់​កាលដំ​បូ​ង​ និង​ថ្មីៗ​បំផុត​ទៅលើ​ការសិក្សារបស់សិស្ស​នៅ​ក្នុង​​ការវាយតម្លៃ​មួយ​ចំនួ​ន​ទូទាំង​មណ្ឌលសិក្សាធិការ ឬ​ទូទាំងរដ្ឋ​។ 3;
  2. ចំណុចខ្សោយ/ផ្នែក​នៃ​បញ្ហា​ (ឧ. គំនិតផ្ទាល់ខ្លួនអន់ ភាព​អន់ថយ​ផ្នែក​សិក្សា​ ការឈ្លោះប្រកែក គ្មានសណ្តាប់ធ្នាប់ ចំណាយ​ពេល​វែង​លើស​កម្រិត​មធ្យម​​នៅក្នុងការ​បំពេញ​កិច្ច​ការ​ដែល​គ្រូដាក់ឲ្យធ្វើ ងាយ​បាក់​ទឹក​ចិត្ត​)
  3. កម្រិតមុខងារ​ (ឧ. ពិបាក​ក្នុងការ​អាន គណិតវិទ្យាឬអក្ខរាវិរុទ្ធ​ ការ​​ចុះ​ខ្សោ​យ​នៃ​ជំនាញយល់ ការឆ្លើយតប​ទៅនឹង​ចំណាប់​អារម្មណ៍​​បុគ្គល ត្រូវ​ការ​​ការលើកកម្ពស់​ផ្នែក​ពាក្យសម្តី​សម្រាប់​សម្ភារៈ​ដែល​​បាន​ផ្តល់ជូន​)​ និង​
  4. អ្វី​ដែលកុមារត្រូវការសិក្សា​ (ឧ. គំនិតផ្ទាល់ខ្លួន​បែបវិជ្ជមានជាងមុន កម្រិ​ត​​​​សមត្ថភាពតាមកម្រិត​ថ្នាក់​នៅក្នុង​ផ្នែកសិក្សា​ ជំនាញចូលសង្គម​សម​ស្រ​ប​​តាមអាយុ​​ ជំនាញស្វ័យជំនួយ ការបណ្តុះ​បណ្តាលការងារ​ ត្រូវ​ការ​​មាន​សណ្តាប់ធ្នាប់ជាងមុន ធ្វើកិច្ច​ការ​ឲ្យបានឆាប់រហ័សជាងមុន​)។

ទម្រង់​គំរូជាលាយលក្ខណ៍អក្សរ​នេះ​ ជួយអ្នក​ឲ្យរៀបចំការ​គិត​របស់អ្នក​ឲ្យ​​មានរបៀប​។​ ពេលនោះ អ្នក​អាចជួយ​ដល់បុគ្កលិកសាលា​នៅក្នុងការ​កំណត់​ផ្នែក​គោលដៅ​នានា​សម្រាប់​​កូនរបស់អ្នក​ និង​ការពិពណ៌នា​ពេញលេញ​អំពី​តម្រូវការអប់រំ​របស់កូនអ្នក​​ជាលាយលក្ខណ៍អក្សរ​។

អ្នកក៏អាច​ចូល​រួមចំណែក ​ដោយនាំ​យកអ្នក​ផ្សេងទៀត​ដែល​ស្គាល់​កូន​អ្នក​ដើម្បីមក​​ជួយគាំទ្រ​អ្នក​ ដោយភាព​មាន​ការសម្រេចចិត្តខ្ពស់​​នៅ​ក្នុង​កិច្ច​ប្រជុំកម្មវិធី​​ IEP និង​ដោយការដឹងច្បាស់​ពីសិទ្ធិរបស់អ្នក​ក្រោម​​ច្បាប់​នេះ។

  1. 34 C.F.R. Secs. 300.324(a)(l)(i) & (ii); Cal. Ed. Code. Secs. 56341.1(a)(2) & (f).[]
  2. 34 C.F.R. Secs. 300.322, 300.324(a)(ii) & 300.501; Cal. Ed. Code 56304.[]
  3. 34 C.F.R. Sec. 300.324(a); Cal. Ed. Code Sec.56341.1(a).[]