Menu Close

(4.27) តើ​កម្មវិធី​ IEP របស់កូនខ្ញុំ​ត្រូវតែដោះស្រាយបញ្ហា​​ការចូលរួម​របស់​កូនខ្ញុំ​​នៅក្នុង​កម្មវិធីសិក្សាចំណេះដឹងទូទៅដែរឬទេ ដោយ​មិន​គិត​ពី​លក្ខ​ណៈ និងកម្រិត​​ធ្ងន់ធ្ងរ​នៃ​ពិការភាព​របស់គាត់ និង​មជ្ឈដ្ឋាន​ដែល​គាត់​ទទួល​​បាន​​ការអប់រំ​នោះ?

បាទ/ចាស។​ សូម្បីតែ​សិស្ស​ដែលមានពិការភាព​ “ធ្ងន់ធ្ងរ​” និង​សិស្ស​ទាំង​ឡាយ​ដែល​ស្ថិតនៅក្នុង​ការដាក់​បញ្ចូល​ក្នុងទីកន្លែង​ដែល​មាន​រឹតបន្តឹង​ខ្លាំង​ជាង​នេះ ក៏ត្រូវតែ​មានកម្មវិធី​ IEP ដែលគូសបញ្ជាក់ថា​តើ​ពួកគេនឹង​ត្រូវ​ចូលរួម​ និង​មាន​វឌ្ឍនភាព​នៅក្នុង​កម្មវិធីសិក្សា​ទូទៅ​យ៉ាង​ដូចម្តេច​។ ហេតុដូច្នេះ​ កម្មវិធី IEP មិនគួរ​កំណត់ត្រឹម​បំណិនជីវិត​ផ្នែកមុខងារ​ និង​​​សកម្មភាព​ជួយ​ខ្លួនឯង​នោះទេ តែ​ត្រូវ​រួម​បញ្ចូល​ផងដែរ​នូវ​គោលដៅ​​​​ដែល​ជំរុញ​ឲ្យសិស្ស​គ្រប់រូប​ចូលរួម​ និង​មានវឌ្ឍនភាព​នៅ​ក្នុង​កម្មវិធីសិក្សាទូទៅ​។ 1

  1. 34 C.F.R. Sec. 300.320(a)(4).[]