Menu Close

(4.14) តើអ្នក​តំណាង​សហជីព​គ្រូបង្រៀន​ ឬអង្គការ​ណាមួយ​អាចចូលរួម​កិច្ច​ប្រជុំកម្មវិធី​ IEP បានដែរឬទេ​?

(4.14) តើអ្នក​តំណាង​សហជីព​គ្រូបង្រៀន​ ឬអង្គការ​ណាមួយ​អាចចូលរួម​កិច្ច​ប្រជុំកម្មវិធី​ IEP បានដែរឬទេ​?

មាតាបិតា/អាណាព្យាបាល/អ្នក​មាន​សិទ្ធិអប់រំផ្សេងទៀត ឬ​មណ្ឌល​សិក្សា​ធិការ​មានឆន្ទានុសិទ្ធិ​ក្នុងការ​អញ្ជើញ​បុគ្គល​ដែលមានចំណេះ​ដឹង​ ឬជំនា​ញ​​ឯកទេសពិសេស​ពាក់ព័ន្ធនឹង​សិស្ស​​នោះ​មកកាន់​កិច្ច​ប្រជុំ​បាន​។ ដោយសារតែ​អ្ន​កតំណាង​សហជីព​គ្រូបង្រៀន​ ជាទូទៅ អាច​មានក្តី​កង្វល់​ចំពោះ​អត្ថប្រយោជន៍របស់គ្រូ​បង្រៀន ​ជាជាង​អត្ថប្រយោជន៍​សិស្ស​ ហើយអាច​នឹង​មិនមានចំណេះដឹង​ ឬ​ជំនាញឯកទេស​សំ​ខាន់ៗ​ពាក់ព័ន្ធ​នឹង​សិស្ស​ ដូច្នេះ​អ្នក​តំណាងទាំង​នោះ​មិនសមស្រប​ក្នុងការ​ចូល​រួម​នោះទេ​។ 1

  1. 34 C.F.R. Sec. 300.321(a)(6); Cal. Ed. Code Sec. 56341(b)(6).[]