Menu Close

(4.31) តើ​ខ្ញុំអាច​ធ្វើអ្វីបានខ្លះ​ ប្រសិនបើ​គ្រូរបស់កូនខ្ញុំ​ (ឬ​បុគ្គលិក​ផ្ដល់​សេវា​​កម្ម​ផ្ទាល់ផ្សេងទៀត​) ប្រាប់ខ្ញុំថា ​ពួកគេខ្លាច​មានការសងសឹក​ដោយ​និយាយអ្វី​មួយ​​នៅក្នុងកិច្ច​ប្រជុំ​ IEP ដែល​ផ្ទុយ​ទៅ​នឹង​​គោលជំហរ​របស់​​រដ្ឋបាល​?

ទេ បុគ្គលិកមណ្ឌលសិក្សាធិការ​ អាច​ប្រើប្រាស់​ ឬ​ព្យាយាម​ប្រើ​ប្រាស់​ ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោលនូវ​សិទ្ធិ​អំណាច​ផ្លូវការ​ ឬ​ឥទ្ធិពលរបស់ខ្លួន​ក្នុងការ​បំភិតបំភ័យ គំរាមកំហែង បង្ខិត​បង្ខំ​ ឬ​ព្យាយាម​បំភិតបំភ័យ គំរាម​កំ​ហែ​ង ឬ​បង្ខិតបង្ខំ​បុគ្គល​ណាម្នាក់​ រួមមានជាអាទិ៍​គ្រូបង្រៀន អ្នក​ផ្តល់​​សេ​វាកម្ម​ពាក់ព័ន្ធ ជំនួយការគ្រូ ជំនួយការបង្រៀន អ្នកម៉ៅការ បុគ្គលិ​ក​​ក្រោ​មបង្គាប់​ក្នុងគោលបំណងជ្រៀតជ្រែក​ទៅ​ក្នុង​កិច្ច​​ខិតខំប្រឹងប្រែង​របស់​បុគ្គលិករូបនោះ​ក្នុងការជួយ​ដល់​មាតាបិតា/អាណាព្យាបាល/អ្នក​មា​ន​​សិទ្ធិ​អប់រំផ្សេងទៀត​របស់សិស្សផ្នែក​អប់រំពិសេស​​ឲ្យ​ទទួ​លបាន​សេវាកម្ម​ ឬ​ការសម្របសម្រួល​សម្រាប់សិស្ស​នោះ​។ 1 ប្រសិនបើគ្រូ​បង្រៀន ឬ​បុគ្គលិកផ្សេងទៀត​របស់​មណ្ឌល​សិក្សា​​ធិការ​ជឿ​​ថា​អ្នករដ្ឋបាល​ ឬបុគ្គលិក​ដទៃទៀតរបស់មណ្ឌលសិក្សា​ធិការបាន​បំពាន​ទៅ​លើ​​បម្រាម​នេះ នោះ​គាត់​​អាច​​ដាក់ពាក្យបណ្តឹង​ទៅ​កាន់​ក្រសួង​​អប់រំ​របស់រដ្ឋ និង​សុំ​ឲ្យក្រសួង​ធ្វើការ​ស៊ើបអង្កេតបាន​។ 2 សូមមើល ជំពូក 6 ព័ត៌មាន​ស្តីពីនីតិវិធី​ត្រឹម​ត្រូវ​តាមច្បា​ប់​​​/​នីតិវិធីនៃអនុលោមភាព​

  1. Cal. Ed. Code Sec. 56046(a).[]
  2. Cal. Ed. Code Sec. 56046(b).[]