Menu Close

(4.43) តើ​ជំនួយ​ និងសេវាកម្មបន្ថែម​​អាចជួយ​​កូនរបស់ខ្ញុំ​នៅក្នុង​ថ្នាក់​អប់រំចំណេះដឹងទូទៅ​បានយ៉ាង​ដូចម្តេច​?

(4.43) តើ​ជំនួយ​ និងសេវាកម្មបន្ថែម​​អាចជួយ​​កូនរបស់ខ្ញុំ​នៅក្នុង​ថ្នាក់​អប់រំចំណេះដឹងទូទៅ​បានយ៉ាង​ដូចម្តេច​?

ច្បាប់និង​បទប្បញ្ញត្តិ​សហព័ន្ធ​សន្និដ្ឋាន​ថា​សិស្ស​ដែលមាន​ពិការភាព ​នឹង​​ទទួលបាន​ការអប់រំ​នៅក្នុងថ្នាក់រៀនទូទៅ​​ជា​មួយមិត្តរួមថ្នាក់​ “ដែល​មាន​កា​រលូតលាស់ធម្មតា​”។​ មណ្ឌលសិក្សាធិការរបស់អ្នក​ត្រូវតែ​ធានាថា​សិស្សត្រូវបានដាក់​នៅក្នុង​ម​ជ្ឈ​​ដ្ឋាន​អប់រំទូទៅ​ លើកលែងតែ​លក្ខណៈ និងកម្រិត​ធ្ងន់ធ្ងរ​នៃ​ពិការ​ភាព​ស្ថិ​តក្នុងកម្រិត​ដែល​ការអប់រំ​ក្នុង​ថ្នាក់ចំណេះ​​ទូទៅ​ដោយ​ប្រើជំនួយ​ និង​សេវា​កម្ម​​បន្ថែម​មិន​អាច​​សម្រេច​បាន​ដោយគាប់ចិត្ត​។ 34 C.F.R. Sec. 300.114(a)(2). ជំនួយ និងសេវាកម្មបំពេញបន្ថែម​ អាច​មានចាប់ពី​សម្ភារៈ​ឧបទេស​​បង្រៀន ដូចជា​កុំព្យូទ័រ​ជាដើម រហូតដល់​ការ​គាំទ្រ​​បុគ្គលិកបន្ថែម​ (ឧ.ទា. ជំនួយ​ការគ្រូផ្ទាល់មួយទល់នឹង​មួយ ឧបករណ៍​ជំនួយ​កត់ត្រា​​ និងឧបករណ៍​ផ្តល់​តេស្ត​​)។​ សេវាគាំទ្រទាំងនេះ​អាច​ត្រូវបាន​ផ្តល់ជូន​នៅក្នុង​ថ្នាក់អប់រំ​ចំណេះទូ​ទៅ មជ្ឈ​ដ្ឋាន​អប់រំ​ទូទៅ​ ឬ​ក្នុងបរិយាកាស​ពាក់ព័ន្ធ​នឹង​​ការអប់រំផ្សេង​ទៀត​។​​ ជំនួយ និង​សេវាកម្មបំពេញបន្ថែម​ដែលក្រុមការងារ​កម្មវិធី​ IEP បាន​ព្រមព្រៀង​ ត្រូវតែ​រួមបញ្ចូលទៅក្នុង​កម្មវិធី​ IEP​។​ 1

  1. 34 C.F.R. Secs. 300.42, 300.115-120.[]