Menu Close

(4.8) ប្រសិនបើ​ខ្ញុំ​មិនអាចចូលរួមកិច្ចប្រជុំកម្មវិធី​ IEP ដោយ​ផ្ទាល់បាន​ទេ តើ​មណ្ឌល​សិក្សាធិការ​អាច​រៀបចំកិច្ចប្រជុំ​តាមទូរសព្ទ​បានដែរឬទេ​?

(4.8) ប្រសិនបើ​ខ្ញុំ​មិនអាចចូលរួមកិច្ចប្រជុំកម្មវិធី​ IEP ដោយ​ផ្ទាល់បាន​ទេ តើ​មណ្ឌល​សិក្សាធិការ​អាច​រៀបចំកិច្ចប្រជុំ​តាមទូរសព្ទ​បានដែរឬទេ​?

ការចូលរួម​របស់មាតាបិតា/អាណាព្យាបាល/អ្នក​មានសិទ្ធិ​​អ​ប់រំផ្សេងទៀត​នៅក្នុងការ​អភិវឌ្ឍ​កម្មវិធី​ IEP គឺជា​គោលការណ៍​​ដ៏សំ​ខា​ន់​​បំផុតមួយ​នៃ​ច្បាប់​អប់រំពិសេស​។ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធានាថាមាតាបិតា/អាណាព្យាបាល/អ្នកមាន​សិទ្ធិអប់រំផ្សេងទៀតអាចចូលរួមកិច្ចប្រជុំកម្មវិធី IEP បាន មណ្ឌលសិក្សាធិការអាចរៀបចំការប្រជុំតាមទូរសព្ទ ឬតាម​រយៈ​ប្រ​ព័ន្ធហៅ​វីដេអូ ដរាបណាមាតាបិតា/អាណាព្យាបាល/អ្នក​មាន​សិទ្ធិ​អប់រំផ្សេង​ទៀតយល់ព្រម។ ថ្វីត្បិតតែ​​មណ្ឌលសិក្សាធិការ​អាចស្នើសុំ​ឲ្យមានការរៀបចំកិច្ច​ប្រជុំ​កម្មវិធី​​ IEP ដោយប្រើមធ្យោបាយ​ផ្សេងជំនួស​​ក៏ពិតមែន​ ប៉ុន្តែ​នេះ​គួរតែ​ធ្វើឡើង​តែនៅ​ពេល​ណា​ដែលការផ្លាស់ប្តូរ​នៅក្នុងកម្ម​វិធី IEP មាន​កម្រិត​តិចតួច​តែ​ប៉ុណ្ណោះ។ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមិនចាំបាច់យល់ព្រមក្នុងការប្រើប្រាស់វិធីសាស្ត្រជំនួសទាំងនេះទេ ហើយ​អា​ច​​កំណត់ពេល​កិច្ចប្រជុំកម្មវិធី IEP ទៅតាមពេលវេលា និងទីកន្លែង​ដែល​បាន​ព្រមព្រៀ​ង​គ្នា។

មុនពេលមណ្ឌលសិក្សាធិការ​រៀបចំកិច្ចប្រជុំ​ដោយគ្មាន​ការ​ចូលរួម​របស់​មា​តាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត​ មណ្ឌ​ល​សិក្សាធិការ​នោះ​ត្រូវ​ចងក្រងជា​ឯកសារ​នូវ​រាល់កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំ​ង​​អស់របស់​ខ្លួន​នៅ​ក្នុងការ​រៀបចំ​ពេលវេលា និង​ទីកន្លែង​ដែលបាន​ព្រម​ព្រៀង​​គ្នា​នៅ​ក្នុងការ​ជួបប្រជុំ​ដោយ​មានរក្សាទុកនូវ​៖

  1. កំណត់ត្រាលម្អិតនៃការហៅទូរសព្ទទាំងអស់ដែលបានធ្វើឡើងទៅកាន់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និង​លទ្ធផលនៃ​ការ​ហៅទូរសព្ទទាំងនោះ
  2. សេចក្ដីចម្លង​នៃ​លិខិតឆ្លើយឆ្លងដែលបាន​​ផ្ញើទៅកាន់​លំនៅឋាន​ និង​ការ​ឆ្លើយតប​ណាមួយ​ដែលទទួលបា​ន​ និង
  3. កំណត់ត្រាលម្អិតនៃការចុះពិនិត្យដល់ផ្ទះ ឬកន្លែងធ្វើការរបស់មា​តា​បិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេង​ទៀត​និងលទ្ធផល​នៃការចុះពិនិត្យទាំងនោះ។ 1

  1. 34 C.F.R. Secs. 300.322 and 300.328; Cal. Ed. Code Sec. 56341.5.[]