Menu Close

(4.48) តើ​មានកាលៈទេសៈ​ណា​​​ដែលមណ្ឌលសិក្សាធិការ​​ត្រូវបានតម្រូវ​ឲ្យ​ធ្វើកា​រ​ត្រួត​ពិនិត្យ​ និង​/ឬ​កែសម្រួល​កម្មវិធី​ IEP របស់កូនខ្ញុំដែរឬទេ​?

(4.48) តើ​មានកាលៈទេសៈ​ណា​​​ដែលមណ្ឌលសិក្សាធិការ​​ត្រូវបានតម្រូវ​ឲ្យ​ធ្វើកា​រ​ត្រួត​ពិនិត្យ​ និង​/ឬ​កែសម្រួល​កម្មវិធី​ IEP របស់កូនខ្ញុំដែរឬទេ​?

បាទ/ចាស។​  ក្រុមការងារកម្មវិធី IEP ត្រូវតែត្រួតពិនិត្យមើលកម្មវិធី IEP របស់សិស្ស​យ៉ាងហោចណាស់រៀងរាល់ឆ្នាំ។ 1 

ម្យ៉ាងទៀត មណ្ឌលសិក្សាធិការ​ ត្រូវតែ​រៀបចំកិច្ច​ប្រជុំកម្មវិធី​ IEP ប្រសិនបើ៖

  1. សិស្ស​ម្នាក់បានទទួល​ការវាយតម្លៃ​ដំណាក់កាលដំបូង​ ឬ​ការវាយ​តម្លៃ​​ឡើង​វិញ​នៅដំណាក់កាលបន្តបន្ទាប់
  2. សិស្ស​បង្ហាញពី​ភាពមិន​មានការរីកចម្រើនតាមការរំពឹង​ទុក​ឆ្ពោះទៅរក​គោ​ល​ដៅប្រចាំឆ្នាំ និង​នៅក្នុង​កម្មវិធីសិក្សាចំណេះដឹង​ទូទៅ​ ប្រសិន​បើស​ម​ស្រប​ ឬ​
  3. មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេង​ទៀត ឬគ្រូបង្រៀនស្នើសុំកិច្ចប្រជុំដើម្បីបង្កើត ត្រួតពិនិត្យមើល ឬកែសម្រួលកម្មវិធី IEP។ 2

ច្បាប់សហព័ន្ធក៏តម្រូវឱ្យមានការកែសម្រួលកម្មវិធី IEP តាមការ​សម​ស្រប​ផងដែរ ដើម្បីដោះស្រាយព័ត៌មានបន្ថែមដែលផ្តល់ដល់ ឬផ្ដល់ដោយ​មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនូវតម្រូវការរំពឹងទុករបស់កុមារ ឬបញ្ហាផ្សេងទៀតចាំបាច់ត្រូវ​ដោះ​ស្រាយ។  3

  1. 20 U.S.C. 1414(d)(4)(A)(i); Cal. Ed. Code Sec. 56343(d).[]
  2. 20 U.S.C. 1414(d)(4)(A)(ii); Cal. Ed. Code Sec. 56343(a)-(c).[]
  3. 20 U.S.C. Sec.1414(d)(4); 34 C.F.R. Sec. 300.324(b).[]