Menu Close

(4.18) តើ​ការ​ជូនដំណឹង​​ជាលាយលក្ខណ៍អក្សរជាមុ​ន​ (PWN) ជាអ្វី​?

(4.18) តើ​ការ​ជូនដំណឹង​​ជាលាយលក្ខណ៍អក្សរជាមុ​ន​ (PWN) ជាអ្វី​?

PWN គឺជាការពន្យល់លម្អិតជាលាយលក្ខណ៍អក្សរ ដែលមណ្ឌលសិក្សា​ធិ​ការ​ត្រូវតែផ្តល់ឱ្យអ្នកមុនពេលចាត់ចំណាត់ការជាក់លាក់។ មណ្ឌលសិក្សាធិការ តម្រូវ​ឲ្យ​ផ្តល់ជូនអ្នកនូវ​ការជូនដំណឹង​​ PWN “ក្នុង​ពេល​​វេលាមួយសមស្រប​មុនពេល​” មណ្ឌលបដិសេធ​ការផ្តួចផ្តើម​ ឬ​ការ​ផ្លាស់​ប្តូរ​ការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ការ​ដាក់​បញ្ចូល​ក្នុង​ការ​សិក្សា ឬ​ការ​ផ្តល់ការអប់រំសាធារណៈសមស្រប​ដោយឥតគិតថ្លៃ​ (FAPE)។​ ពាក្យថា​ “ពេលវេលាសមស្រប” ត្រូវបានកំណត់និយមន័យ​នៅក្នុងច្បាប់​នេះ​។ ការជូនដំណឹង​ ត្រូវមានបញ្ជាក់​អំពីសេវាកម្ម​ ឬការដាក់បញ្ចូល​ទៅក្នុង​ការ​​សិក្សា​​ដែលបានបដិសេធដោយមណ្ឌលសិក្សាធិការ​ ការបកស្រាយ​ពន្យល់សម្រាប់​ការបិសេធ និង​ការពិពណ៌នា​អំពីនីតិវិធីនៃ​​​ការវាយតម្លៃ​នីមួយៗ​ រង្វាយតម្លៃ កំណត់ត្រា រ​បាយការណ៍​ដែល​បានប្រើប្រាស់​ដោយ​មណ្ឌលសិក្សាធិការ​ដើម្បីធ្វើការសម្រេចចិត្ត​នេះ​។ ការជូនដំណឹង​នេះ​ ត្រូវតែ​ផ្តល់ដំណឹង​ដល់អ្នកផងដែរអំពី​សិទ្ធិ​របស់អ្នក​ក្នុង​​ការ​តវ៉ាជំទាស់ទៅនឹង​ការសម្រេចចិត្ត​នោះ​​។ Print Appendix34 C.F.R. Sec. 300.503; Cal. Ed. Code Sec. 56500.4.]]

ប្រសិនបើអ្នក​មិនទទួលបាន​ការជូនដំណឹង​​សមស្រប​មុនពេល​កិច្ច​ប្រជុំ​កម្មវិធី ​IEP នោះទេ អ្នក​អាច​ផ្តល់ទឡ្ហីករ​ថា​មណ្ឌលសិក្សាធិការ​ មិន​ត្រឹមតែ​បាន​​​​បំពានលក្ខខណ្ឌតម្រូវ​លើការជូនដំណឹង​ជាមុន​ជា​លាយ​​លក្ខណ៍​អក្សរ​នោះទេ តែ​ថែមទាំង​ផ្តល់ទឡ្ហីករផងដែរ​ថា​ការ​មិន​ផ្តល់​​ការ​ជូន​ដំណឹង​នោះ​ បានរារាំង​អ្នក​ពីការចូលរួម​ពេញលេញ​នៅក្នុង​កិច្ចប្រជុំ​​កម្មវិធី​ IEP របស់​កូន​អ្នក​។