Menu Close

(4.20) តើត្រូវសរសេរចូលអ្វីខ្លះទៅក្នុងកម្មវិធី IEP?

(4.20) តើត្រូវសរសេរចូលអ្វីខ្លះទៅក្នុងកម្មវិធី IEP?

កម្មវិធី​ IEP សម្រាប់​សិស្ស​នីមួយៗ​ ត្រូវរួមមាន​៖

  1. កម្រិតបច្ចុប្បន្ននៃការសិក្សា​ រួមមាន​លក្ខណៈ​ដែល​​ពិការភាព​របស់​សិ​ស្ស​​​ប៉ះពាល់ដល់​ការចូលរួម​ និងការរីកចម្រើន​របស់​គាត់​​នៅក្នុង​កម្មវិធី​សិ​ក្សា​ចំណេះដឹង​ទូទៅ​ (សម្រាប់​សិស្ស​ថ្នាក់មត្តេយ្យកម្រិតទាប​ កម្រិត​បច្ចុ​ប្បន្ន​​ត្រូវតែរួមបញ្ចូល​នូវ​លក្ខ​ណៈ​​ដែល​ពិការភាព​នោះ​ប៉ះ​ពាល់​​ដល់​ការ​ចូល​រួម​​របស់កុមារ​នៅក្នុង​សកម្ម​ភាព​សមស្របនានា​)
  2. របាយការណ៍​ស្តីពីគោលដៅ​ប្រចាំឆ្នាំដែលអាច​វាស់ស្ទង់បាន​ពាក់​ព័ន្ធ​​នឹង​៖
    • ការបំពេញ​តម្រូវ​ការអប់រំ​របស់សិស្ស​ម្នាក់​ដែល​បណ្តាលមកពី​ពិការភាព​ និង
    • ការបំពេញ​តម្រូវការ​របស់សិស្ស​ដែល​បណ្តាលមកពី​ពិការភាព​របស់​គាត់​ ដើ​​ម្បី​ជំរុញ​ឲ្យគាត់​មានការ​ចូលរួម និងមានការរីកចម្រើន​នៅ​ក្នុង​កម្មវិធី​​សិក្សាទូទៅ​។

សម្រាប់សិស្ស​ដែល​ធ្វើការវាយតម្លៃ​ជំនួស​ស្របតាម​ស្តង់ដាលទ្ធផល​សិក្សា​​​ជំនួស ការពិពណ៌នា​​អំពី​ចំណុចគោល​ដែលអាច​វាស់ស្ទង់បាន ឬ​វត្ថុបំណង​រយៈពេលខ្លី​ ត្រូវ​រួមបញ្ចូលផងដែរ​នូវ​៖

  1. ការពណ៌នា​អំពីរបៀប​ដែលការរីកចម្រើន​របស់សិស្ស​ឆ្ពោះ​ទៅរក​ការ​សម្រេ​ច​បានគោលដៅ​ប្រចំាឆ្នាំ​ នឹង​ត្រូវ​បាន​វាស់ស្ទង់​ និង​អំពីពេលវេលា​ដែល​របា​យ​ការណ៍រីកចម្រើន​តាមដំណាក់កាលនឹងត្រូវ​បានផ្តល់ជូន​ (ដូចជា​ប្រ​ចាំ​ត្រី​មា​ស ឬ​នៅពេលដែល​កាតរបាយការណ៍ត្រូវបាន​ផ្តល់ជូន​ក្នុង​ពេល​ដំណា​លគ្នា​នោះ​)​
  2. របាយការណ៍អំពីការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធជាក់លាក់ (ឧទា​ហរ​ណ៍ការអប់រំកាយ ការអប់រំវិជ្ជាជីវៈ ឆ្នាំសិក្សាបន្ថែម ការបង្ហាត់ប​ង្រៀ​ន​ក្នុងវិស័យសិក្សា ឬយល់ដឹង គុណវុឌ្ឍិរបស់គ្រូ ទំហំថ្នាក់) និងជំនួយ និង​សេ​វាកម្មបន្ថែម (អ្នកជំនួយការបង្រៀន អ្នកកត់ត្រា ការប្រើប្រាស់​បន្ទប់​ធ​ន​ធាន ម៉ោងបន្ថែមសម្រាប់ការធ្វើតេស្ត។ល។) ដែលត្រូវផ្តល់ជូន។

    ការ​អប់រំ​ពិសេស​ និង​សេវាកម្មនានា​ ត្រូវ​ផ្អែក​លើការសិក្សា​ដែលបាន​ត្រួតពិនិត្យដោយក្រុមអ្នកស្រាវជ្រាវក្នុងកម្រិត​មួយ​ដែលអាច​អនុវត្ត​បាន​។​ កម្មវិធី​ IEP ក៏ត្រូវតែ​មានផងដែរ​នូវ​ការ​របាយការណ៍​ស្តីពីការកែប្រែ​កម្មវិធី ឬ​ការគាំទ្រ​សម្រាប់បុគ្គលិក​សាលា​ ដែលនឹង​ត្រូវផ្តល់ជូន​ដើម្បី​អនុញ្ញាត​ឲ្យសិស្ស​៖
    • ចូលរួម​ និង​រីកចម្រើន​នៅក្នុងកម្មវិធី​សិក្សាទូទៅ​ និង​ចូលរួម​ទៅ​ក្នុង​កម្ម​វិធី​សិក្សា​បន្ថែម​ និងសកម្មភាព​ក្រៅការសិក្សា​ផ្សេងទៀត និង​
    • ទទួលបានការអប់រំ និង​ចូលរួម​ជាមួយ​សិស្ស​ផ្សេងទៀត​ដែល​មាន​ពិការ​ភាព​​ និង​សិស្ស​ដែលគ្មានពិការភាព​ (ឧទាហរណ៍​ ការកែ​សម្រួល​​ចំពោះ​​កម្ម​វិធីសិក្សា​តាមថ្នាក់ចំណេះ
    • ទូទៅ​ ការប្រើប្រាស់​ឧបករណ៍​ជួយ​ដោយ​កុំព្យូ​ទ័រ​ ការបណ្តុះបណ្តាល​ការអប់រំពិសេស​សម្រាប់​គ្រូ​អប់រំចំណេះទូទៅ។ល។)
  3. ការពន្យល់បន្ថែម​ ប្រសិនបើមាន ក្នុងកម្រិត​មួយ​ដែលសិស្សនោះ​​នឹង​​​មិ​ន​ចូលរួម​ជាមួយសិស្ស​ដែលគ្មានពិការភាព​​ក្នុង​ថ្នាក់អប់រំ​ចំណេះទូទៅ​ ឬ​ក្នុង​កម្មវិធីសិក្សាបន្ថែម ឬ​សកម្មភាព​ក្រៅការសិក្សាផ្សេងទៀត​
  4. កាលបរិច្ឆេទ​ដែលបានព្យាករណ៍​ទុក​សម្រាប់ពេលដែលសេវាកម្ម​ និង​ការ​កែ​សម្រួល​​នឹង​ត្រូវចាប់ផ្តើ​ម​ និង​ថេរវេលា ភាព​ញឹក​ញាប់ និង​ទីតាំង​ (ឧ​ទាហរណ៍​ការព្យាបាលដោយការងារ​ពីរដង​ក្នុង​មួយ​​ស​ប្តា​ហ៍​​ ក្នុងម៉ោង​សិក្សាដែលមានរយៈពេល​ 45 នាទី ​នៅក្នុង​បន្ទប់​​​នៅ​ក្រៅ​ថ្នាក់​រៀន​)
  5. របាយការណ៍​នៃ​ការកែប្រែ ឬការសម្របសម្រួល​លក្ខណៈបុគ្គលណាមួយ​នៅ​​​​​​​ក្នុងការធ្វើការវាយតម្លៃ​ទូទាំង​រដ្ឋ ឬ​ទូទាំង​មណ្ឌល​សិក្សា​ធិការ​​​​​​​​​​​ទៅលើ​លទ្ធ​ផល​សិក្សា​​របស់​សិស្ស​ដែលត្រូវការ​ជាចាំបាច់​ដើម្បី​ឲ្យ​សិស្ស​​​​​ចូល​រួម​​នៅ​ក្នុង​ការ​វាយតម្លៃ​ រួមទាំង​មូលហេតុ​ដែល​គាត់​មិន​អាច​ចូល​រួម​​​បាន​ក្នុង​ការ​វា​យ​តម្លៃ​ធម្មតា​ និង​មូលហេតុ​ដែលការវាយតម្លៃ​ជំនួស​​ដែលបានជ្រើស​រើស​នេះមានភាពសមស្រប
  6. ការពណ៌នា​អំពីប្រភេទ​នៃ​កន្លែងរៀនដែល​ចាំ​បាច់​​​ដើ​ម្បីអនុវត្ត​កម្មវិធី​ IEP នៅក្នុងមជ្ឈដ្ឋានរឹតបន្តឹង​តិចបំផុតដោយ​មាន​ជំនួ​យ ឬការសម្រប​សម្រួល​ផ្សេងទៀត​ ប្រសិន​បើ​ចាំ​បាច់​ (មណ្ឌលសិក្សាធិការ​ត្រូវតែ​ធានាថា​ “​ការ​ដាក់​បញ្ចូល​ក្នុងការ​សិក្សា​ជំនួសបន្ត​” មានផ្តល់ជូន​ រួ​ម​ទាំង​ការប​ង្រៀ​ន​​នៅក្នុង​ថ្នាក់អប់រំចំណេះដឹងទូទៅ​ ថ្នាក់រៀនពិសេស សាលា​​ឯកជន សាលា​ពិសេសរបស់រដ្ឋ ទីកន្លែង​ស្នាក់នៅថែទាំ​ ការបង្រៀន​តាមផ្ទះ និង​ការ​បង្រៀនតាមមន្ទីរពេទ្យ​ និងស្ថាប័ននានា​)
  7. ការពណ៌នា​អំពីសកម្មភាព​ដែលចាំបាច់ត្រូវ​រួមបញ្ចូល​សិស្ស​ទៅ​ក្នុង​​​ថ្នាក់​ចំ​ណេះ​ទូទៅ​ ប្រសិនបើសិស្ស​កំពុងផ្ទេរ​ពីថ្នាក់រៀនពិសេស​ ឬ​មជ្ឈ​មណ្ឌល​ ឬ​សាលាឯកជនសម្រាប់​ផ្នែកណាមួយ​នៃ​ថ្ងៃ​សិក្សានៅសាលា​ និង​ការគាំ​ទ្រ​ចាំបាច់​សម្រាប់​ការផ្ទេរការសិក្សានោះ​។ ការ​ពិពណ៌នានេះ ត្រូវ​បង្ហាញ​នូវ​លក្ខណៈសកម្មភាព​ និង​ពេលវេលា​ចំណាយ​ទៅលើសកម្មភាព​នោះ​រៀងរាល់ថ្ងៃ​ ឬ​រៀងរាល់សប្តាហ៍​។
  8. នៅក្នុងកម្មវិធី​ IEP ដំបូង បន្ទាប់​ពីសិស្ស​មានអាយុ​ 16 ​ឆ្នាំ ​​បើ​មិនបាន​មុននេះ​​​ទេ​​ កម្មវិធី​ IEP ត្រូវតែ​បញ្ជាក់អំពី​គោលដៅ​​សមស្រប​ដែល​អាច​វា​ស់​ស្ទង់បាន​សម្រាប់​ជីវិតរស់នៅ​របស់​សិស្ស​​​ក្រោយ​ការ​សិក្សា​នៅ​វិទ្យាល័យ​។ គោលដៅទាំងនេះ​ (ធ្វើបច្ចុប្បន្នភាព​ប្រចាំឆ្នាំ​) គួរតែ​ផ្អែកលើ​ការវាយ​តម្លៃ​​សមស្របតាមអាយុ​ពាក់ព័ន្ធនឹង​ការ​បណ្តុះ​បណ្តាល​ ការ​អប់រំ និង​បំណិន​​ជីវិតឯករាជ្យ (ប្រសិនបើសមស្រប) និង​សេវាផ្ទេរ​ការ​សិក្សា​​ដែល​ចាំ​បាច់សម្រាប់​ជួយសិស្ស​ក្នុងការសម្រេច​បាន​គោលដៅ​ទាំងនោះ​។
  9. សេវាកម្ម​ឆ្នាំសិក្សា​បន្ថែម​​ ប្រសិនបើត្រូវការ​ចាំបាច់ និង​
  10. មួយឆ្នាំ​មុនពេលសិស្ស​មានអាយុ​ 18 ឆ្នាំ​ ត្រូវរួម​បញ្ចូលនូវ​របាយការណ៍​​ដែ​ល​បញ្ជាក់ថា​សិស្ស​បានទទួល​ដំណឹងថា​សិទ្ធិទទួលបានការ​អប់រំ​ពិសេសនឹង​​ត្រូវ​ផ្ទេរជូន​សិស្ស​នៅអាយុ​ 18 ឆ្នាំ​។ 1

សំខាន់បំផុត​ត្រូវយល់ថា​​សមាសធាតុសំខាន់​ៗ​នៃ​កម្មវិធី​ IEP​ ត្រូវតែ​មានទំនាក់ទំនង​គ្នា​ទៅវិញ​ទៅមក​។​ ច្បាប់រដ្ឋ ​តម្រូវ​ឲ្យ​កម្មវិធី​ IEP បង្ហាញ​ពី​ទំនាក់ទំនង​រវាង​កម្រិត​នៃ​សកម្មភាពសិក្សា​បច្ចុប្បន្ន គោលដៅនិងវត្ថុបំណង និង​សេវាអប់រំ​ជាក់​លាក់​ដែលត្រូវ​ផ្តល់ជូន​។​​ 2 ម្យ៉ាងវិញទៀត​ គោលដៅប្រចាំឆ្នាំ​ គួរតែ​ធ្វើឡើង​ជាលាយលក្ខណ៍អក្សរ​អាស្រ័យថា​តើ​សិស្សនោះ​កំពុង​អនុវត្តសកម្មភាពសិក្សា​នៅក្នុង​ថ្នាក់​រៀន​​នាពេលបច្ចុប្បន្ននេះ​យ៉ាង​ដូចម្តេច​ ហើយ​​សេវា​អប់រំ​ត្រូវតែ​​មាន​ភាព​​គ្រប់គ្រាន់​សម្រាប់សិស្ស​ក្នុងការ​រីកចម្រើនឆ្ពោះទៅរក​ការបំពេញ​តាម​គោល​ដៅ​ប្រចាំឆ្នាំនោះ។​

  1. 20 U.S.C. Sec. 1414(d); 34 C.F.R. Secs. 300.116 & 300.320; 5 C.C.R. Sec. 3042(b); Cal. Ed. Code Sec. 56345.[]
  2. 5 C.C.R. Sec. 3040(b).[]