Menu Close

(4.4) តើខ្ញុំស្នើសុំ​កិច្ចប្រជុំ​កម្មវិធី IEP ​យ៉ាង​ដូចម្តេច​​សម្រាប់​កូន​របស់​ខ្ញុំ​ដែល​កំពុង​ទទួលបាន​សេវាកម្ម​រួចហើយ​ នៅពេល​ដែល​ខ្ញុំ​​ក៏មិន​ធ្វើ​​ការស្នើ​សុំ​ការវាយតម្លៃ​ក្នុងពេលនោះដែរ​?

(4.4) តើខ្ញុំស្នើសុំ​កិច្ចប្រជុំ​កម្មវិធី IEP ​យ៉ាង​ដូចម្តេច​​សម្រាប់​កូន​របស់​ខ្ញុំ​ដែល​កំពុង​ទទួលបាន​សេវាកម្ម​រួចហើយ​ នៅពេល​ដែល​ខ្ញុំ​​ក៏មិន​ធ្វើ​​ការស្នើ​សុំ​ការវាយតម្លៃ​ក្នុងពេលនោះដែរ​?

ប្រសិនបើ​កូនរបស់អ្នក​កំពុងទទួលបាន​សេវាកម្ម​រួចហើយ​ក្រោម​កម្មវិធី​ IEP មួយដែលមានស្រាប់ នោះ​អ្នក​អាចស្នើសុំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​​កម្មវិធី​ IEP បាន​ នៅពេលអ្នក​​គិតថា​កិច្ច​ប្រជុំ​មួយនោះ​ត្រូវការ​ចាំបាច់​ ដើម្បី​ត្រួតពិនិត្យ និង​ផ្លាស់ប្តូរ​កម្មវិធីនេះ​។ អ្នក​គួរ​​ធ្វើការស្នើសុំ​ជាលាយលក្ខណ៍អក្សរ​ទៅកាន់​គ្រូបង្រៀនកូនអ្នក​ នាយកសាលា​ ឬការិយាល័យ​រដ្ឋបាលផ្នែក​​អប់រំពិសេស​។​ អ្នក​គួរ​​ស្នើសុំ​ការត្រួតពិនិត្យកម្មវិធី IEP  ​យ៉ាងជាក់លាក់​នៅក្នុង​សំណើ​សុំជាលាយលក្ខណ៍អក្សររបស់អ្នក​។​ 1 កិច្ចប្រជុំត្រួតពិនិត្យកម្មវិធី IEP នឹងត្រូវធ្វើឡើងក្នុងរយៈពេល 30 ថ្ងៃ​តា​ម​ប្រតិទិន បន្ទាប់ពីសាលាបានទទួលសំណើជាលាយលក្ខណ៍អក្សរពីអ្នក (មិ​ន​រាប់ថ្ងៃដែលចំវិស្សមកាលសិក្សាលើសពីប្រាំថ្ងៃសិក្សា ដូចជាថ្ងៃទាំង​ឡាយនៅចន្លោះពេលសិក្សាធម្មតា)។ 2

  1. Cal. Ed. Code Secs. 56343(c) & 56343.5.[]
  2. Cal. Ed. Code Sec. 56343.5.[]