Menu Close

(4.3) តើអ្នកណាអាចធ្វើការសម្រេចចិត្តផ្នែកអប់រំជំនួស​កុមារ​ដែល​មានពិការភាពក្នុងដំណើរការកម្មវិធី IEP បាន?

(4.3) តើអ្នកណាអាចធ្វើការសម្រេចចិត្តផ្នែកអប់រំជំនួស​កុមារ​ដែល​មានពិការភាពក្នុងដំណើរការកម្មវិធី IEP បាន?

ក្រោមច្បាប់សហព័ន្ធ (IDEA) មាតាបិតារបស់កុមារគឺជាសមាជិកសំខាន់ និងគោលនៃដំណើរការកម្មវិធី IEP ដែលទទួលបានសិទ្ធិធ្វើការសម្រេច​ចិ​ត្ត​ជំនួសកូនរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ ពាក្យ “មាតាបិតា” មានអត្ថន័យទូលំទូលាយនៅ​ក្រោម​ច្បាប់ IDEA ហើយអាចរួមបញ្ចូលប្រភេទមនុស្សមួយ​ក្នុងចំណោម​ប្រ​ភេទជាច្រើនដូចជា៖

  1. ឪពុកម្តាយបង្កើត ឬឪពុកម្តាយចិញ្ចឹមរបស់កុមារ
  2. ឪពុកម្តាយចិញ្ចឹម លុះត្រាតែច្បាប់រដ្ឋ បទប្បញ្ញត្តិ ឬកាតព្វកិច្ចតាម​កិច្ច​ស​ន្យាជាមួយរដ្ឋ ឬអង្គភាពក្នុងមូលដ្ឋានហាមឃាត់ឪពុកម្តាយចិញ្ចឹមពី​ការ​ធ្វើ​​​ជាមាតាបិតា
  3. អាណាព្យាបាលជាទូទៅត្រូវបានអនុញ្ញាតឱ្យដើរតួជាឪពុកម្តាយរបស់កុមារ ឬត្រូវបានអនុញ្ញាតឱ្យធ្វើការសម្រេចចិត្តផ្នែកអប់រំសម្រាប់កុមារ (ប៉ុន្តែ​មិនមែនរដ្ឋទេ ប្រសិនបើកុមារជាបាលិតរបស់រដ្ឋ)
  4. បុគ្គលដែលដើរតួជំនួសឪពុកម្តាយបង្កើត ឬឪពុកម្ដាយចិញ្ចឹម (រួមមាន​ជី​ដូនជីតា ឪពុកម្ដាយចុង ឬសាច់ញាតិផ្សេងទៀត) ដែលកុមាររស់នៅ​ជាមួ​យ ឬបុគ្គលដែលទទួលខុសត្រូវស្របច្បាប់ចំពោះសុខុមាលភាពរបស់កុមារ ឬ 
  5. ឪពុកម្តាយជំនួស។

ឪពុកម្តាយបង្កើត ឬឪពុកម្ដាយចិញ្ចឹមរបស់កុមារដែលរក្សាសិទ្ធិអប់រំ​របស់​ពួកគេ និងកំពុងធ្វើការជំនួសកូនរបស់ពួកគេក្នុងដំណើរការកម្មវិធី IEP តែងតែជាឪពុកម្តាយរបស់កុមារ ទោះបីជាមានភាគីច្រើនជាងមួយ ដែ​លមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាឪពុកម្តាយក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានដីកាសម្រេចរបស់តុលាការដែល​ផ្ត​ល់សិទ្ធិអប់រំរបស់មាតាបិតាដល់បុគ្គលជាក់លាក់នោះ បុគ្គលនោះគឺជាមា​តា​បិតា​របស់កុមារសម្រាប់គោលបំណងនៃការសម្រេចចិត្តផ្នែកអប់រំ។ 1

  1. 34 C.F.R. Sec. 300.30.[]