Menu Close

(4.10) តើនរណា​ត្រូវបាន​កំណត់​​ឲ្យចូលរួមក្នុងកិច្ច​ប្រជុំក្រុមការងារ​កម្ម​វិធី​ IEP នេះ ហើយតើ​សមាជិក​​ក្រុមការងារនោះ​ត្រូវ​ចូលរួមចំណែក​អ្វីខ្លះ​នៅក្នុង​កិច្ចប្រជុំ​នោះ​?

(4.10) តើនរណា​ត្រូវបាន​កំណត់​​ឲ្យចូលរួមក្នុងកិច្ច​ប្រជុំក្រុមការងារ​កម្ម​វិធី​ IEP នេះ ហើយតើ​សមាជិក​​ក្រុមការងារនោះ​ត្រូវ​ចូលរួមចំណែក​អ្វីខ្លះ​នៅក្នុង​កិច្ចប្រជុំ​នោះ​?

ក្រុមការងារ​​នេះ ​ត្រូវរួមបញ្ចូល​នូវ​​​បុគ្គលមួយចំនួន​​ដូច​ខាងក្រោម៖

  1. ម្នាក់ ឬទាំងពីរនៃមាតាបិតា/អាណាព្យាបាល/អ្នក​មានសិទ្ធិ​អប់រំ​ផ្សេង​ទៀ​ត​​របស់កុមារ ដែលជាអ្នកតំណាងដែលត្រូវ​បា​ន​ជ្រើ​សរើស​ដោ​​យមាតាបិ​តា/អាណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំ​ផ្សេង​ទៀត ឬទាំងពីរ
  2. គ្រូ​ផ្នែក​អប់រំ​​ទូទៅ​យ៉ាង​តិច​ម្នាក់​ ប្រសិនបើ​កុមារ​ស្ថិត​នៅក្នុង​ឬ​អាច​ស្ថិតនៅក្នុង​មជ្ឈដ្ឋានអប់រំ​ទូទៅ​ណាមួយ​។ ប្រសិនបើ​កុមារ​មានគ្រូអប់រំចំណេះ​ទូទៅ​លើសពីម្នាក់​ សាលា​អាច​ជ្រើស​រើស​គ្រូណាម្នាក់មក​ចូលរួមបាន។​
  3. យ៉ាង​ហោចណាស់​គ្រូ​អប់រំពិសេស​ ឬ​អ្នក​ផ្តល់សេវា​កម្មម្នាក់​។
  4. អ្នក​​តំណាង​មណ្ឌលសិក្សាធិការ​ម្នាក់ដែល​៖ មានលក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​​​ក្នុងការផ្តល់​ ឬ​គ្រប់គ្រងលើការផ្តល់ការបង្រៀន​ពិសេស​ មាន​ចំណេះ​​ដឹង​លើកម្មវិធីសិក្សា​ទូទៅ និង​មានចំណេះ​ដឹង​អំពីធនធាន​របស់​មណ្ឌលសិក្សាធិការ​។ សមាជិកមណ្ឌលសិក្សាធិការ​ផ្សេងទៀតដែលមានស្រាប់់នៅក្នុង​ក្រុម​ការងារ​​កម្មវិធី​ IEP អាច​បំពេញតួនាទីនេះបាន​។
  5. បុគ្គលដែល​បាន​ធ្វើការវាយតម្លៃ​លើសិស្ស​ ឬ​នរណាម្នាក់ដែល​មាន​ចំណេះ​​ដឹ​ង​អំពីនីតិវិធី​ដែលបានប្រើប្រាស់ និង​លទ្ធផល​ និង​មាន​លក្ខណៈ​សម្បត្តិ​គ្រ​ប់គ្រាន់ក្នុងការបកស្រាយ​ពន្យល់ពី​អត្ថន័យ​​លទ្ធផល​នៃ​ការ​បង្រៀននេះ​។ សមាជិកក្រុមការងារ​កម្មវិធី​ IEP ម្នាក់ទៀតអាច​នឹង​បំពេញតួនាទី​នេះ​។
  6. អ្នកផ្សេងទៀត​ដែលមាន​ជំនាញ ឬ​ចំណេះ​ដឹង​ជាក់លាក់​អំពីសិស្ស​ ទៅ​តា​មការស្នើសុំ​របស់មាតាបិតា/អាណាព្យាបាល/អ្នក​មានសិទ្ធិ​អប់រំផ្សេងទៀត ឬសំណើរបស់មណ្ឌលសិក្សាធិការ។ ភាគី​ដែល​បានអញ្ជើញ​នរណាម្នាក់មកកាន់កិច្ចប្រជុំ​ត្រូវ​សម្រេ​ចចិត្ត​ថា​តើ​អ្នកដែលទទួលបានការបញ្ជើញ​បន្ថែម​នោះមានចំណេះ​ដឹង​ និង​ជំនាញ​​គ្រប់គ្រាន់​ដែរឬអត់។​
  7. សិស្ស ប្រសិនបើសមស្រប​។ 1

សម្រាប់​សិស្ស​ដែលមានពិការភាព​ យ៉ាង​ហោចណាស់សមាជិកម្នាក់នៃ​ក្រុមការងារ​នេះ​ ត្រូវតែ​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ដើម្បី​ធ្វើការវាយ​តម្លៃ​​ទៅលើសិស្សដែលមានពិការភាព​ផ្នែកសិក្សា​។​ នេះ​អាច​រួមបញ្ចូលនូវ​អ្នកចិត្ត​សាស្ត្រ​ប្រចាំសាលា​ អ្នកជំនាញព្យាបាល​ផ្នែក​និ​យាយ-ភាសា​ ឬ​គ្រូបង្រៀន​អំណាន​បំប៉នបន្ថែម​។ យ៉ាងហោចណាស់​សមាជិកម្នាក់របស់​ក្រុមការងារ​ ក្រៅពី​គ្រូរបស់កុមារត្រូ​វ​តែ​សង្កេត​មើល​សកម្មភាព​សិក្សា​របស់​កុមារនៅក្នុង​ថ្នាក់​អប់រំ​ចំណេះ​​ទូទៅ លើកលែងតែ​កុមា​រ​មានអាយុចូលរៀនថ្នាក់មត្តេយ្យ​។​ ក្នុងករណីនេះ សមាជិកក្រុមការងារ​ ត្រូវតែ​បាន​សង្កេត​កុមារនោះ​នៅក្នុងមជ្ឈដ្ឋាន​សមស្រប​តាមវ័យ​របស់​កុមារនោះ​។​ 2

ប្រសិនបើសិស្ស​នោះ​មានវ័យ​ផ្ទេរការសិក្សា​ (ពោលគឺ​ ចាប់ផ្តើម​មាន​អាយុ​​យ៉ាង​តិច​ 16 ឆ្នាំ) សាលា​​ត្រូវតែ​អញ្ជើញ​សិស្ស​នោះ​ឲ្យចូលរួម​​នៅក្នុងកិច្ច​ប្រជុំ។​ បើ​កុមា​រនោះ​មិនចូលរួមទេ មណ្ឌលសិក្សាធិការ​ត្រូវតែ​ចាត់​វិធាន​ការ​ដើ​ម្បី​ធានា​ថា​ខ្លួននឹង​ទទួលបាន​ការចូលរួមមតិ​របស់​សិស្ស​ពាក់ព័ន្ធ​នឹង​ចំណ​ង់​ចំណូលចិត្ត និង​ចំណាប់អារម្មណ៍​របស់គាត់​។​ សាលារៀន ក៏ត្រូវ​អញ្ជើញអ្នក​តំណាង​របស់ទីភ្នាក់ងារ​ណាមួយ​ដែល​អាច​ផ្តល់​សេវា ឬទូទាត់សេវា​ផ្ទេរការសិក្សាណាមួយ​។ 3 សិស្ស​ម្នាក់ដែល​បាន​ដាក់បញ្ចូលរួចហើយ​ដោយ​មណ្ឌលសិក្សាធិការ​ទៅ​ក្នុង​​សាលា​រៀន​មិនមែនសាធារណៈ (មិនមែនសាលា​សាសនា​) (NPS) អាច​​ចូលរួម​កិច្ច​ប្រជុំ​កម្មវិធី​ IEP ជាមួយ​តែបុគ្គលិកដែលមានវត្ត​មាន​ពី​សាលា​ NPS តែប៉ុណ្ណោះ​ ប្រសិនបើ​មណ្ឌលសិក្សាធិការ​ជ្រើស​រើស​មិន​បញ្ជូននរណាម្នាក់​មកកាន់កិច្ច​ប្រជុំ​ និង​ប្រគល់កិច្ចការ​ការត្រួតពិនិត្យ​ និង​​ការកែ​តម្រូវលើកម្មវិធី IEP ទៅដល់​បុគ្គលិក​សាលា​រៀនមិន​មែន​សាធារណៈ​។​ ប៉ុន្តែ​ ទោះបីជា​សាលា​ NPS ធ្វើការត្រួតពិនិត្យ កែសម្រួល​ និង​អនុវត្ត​កម្មវិធី​ IEP យ៉ាង​ណាក៏ដោយ​ ក៏​មណ្ឌលសិក្សាធិការ​ត្រូវបន្ត​ទទួល​ខុស​ត្រូវ​​ចំពោះការអនុវត្ត​តាមច្បាប់​អប់​រំពាក់ព័ន្ធនឹង​កម្មវិធី​របស់សិស្ស​នោះដែរ​​។ 4

  1. Cal. Ed. Code Secs. 56341(b) & (e).[]
  2. Cal. Ed. Code Sec. 56341(c).[]
  3. Cal. Ed. Code Sec. 56341(d).[]
  4. 34 C.F.R. Sec. 300.325; Cal. Ed. Code Sec. 56383.[]