Menu Close

(4.38) តើ​​ខ្ញុំ​ត្រូវ​ចុះ​ហត្ថលេខា​លើកម្មវិធី IEP នៅក្នុងកិច្ចប្រជុំ​កម្មវិធី​ IEP ដែរឬទេ​?

(4.38) តើ​​ខ្ញុំ​ត្រូវ​ចុះ​ហត្ថលេខា​លើកម្មវិធី IEP នៅក្នុងកិច្ចប្រជុំ​កម្មវិធី​ IEP ដែរឬទេ​?

ទេ​។ វាជាការ​សមស្រប​សម្រាប់អ្នកក្នុងការ​ទទួលបាន​សេចក្តី​ចម្លង​មួយ​ច្បាប់​អំពី​កម្មវិធី​ IEP ដែលបានស្នើសុំ​ ដើម្បីយក​ទៅ​​អាន​នៅ​ផ្ទះ​ឲ្យ​បាន​ច្បាស់​ និង/ឬ​ដើម្បីពិភាក្សា​ជាមួយ​សហព័ទ្ធ (ប្តី/ប្រពន្ធ​) ដៃ​គូ ឬ​នរណា​ម្នា​ក់​ផ្សេងទៀត​ មុនពេល​សម្រេច​ចិត្ត​ថា​តើ​ត្រូវចុះហត្ថលេខាឬអត់។​ អ្នក​អាច​នឹង​មិនមានលទ្ធភាព​យក​​ឯកសារច្បាប់ដើមទៅផ្ទះ​តាម​ខ្លួន​អ្នក​​បាន​ឡើយ​។ កូនរបស់អ្នក​បន្ត​មានសិទ្ធិទទួលបាន​សេវាកម្មអប់រំពិសេស​ និង​បន្តស្ថិត​នៅ​ក្នុងកន្លែងរៀន​បច្ចុប្បន្ន​របស់គាត់​ នៅ​ពេល​​​ដែល​​អ្នក​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​​យល់ព្រមដែរឬអត់។ ប្រសិនបើអ្នក​មិនយល់​ស្រប​ ឬ​ដាក់ពាក្យបណ្ដឹង​សុំនីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់ក្នុងរយៈពេលមួយ​សមស្រប​ នៅ​ពេល​នោះ​មណ្ឌល​សិក្សា​ធិការ​​អាច​​ដាក់ពាក្យបណ្ដឹងសុំ​នីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់​បាន​។​