Menu Close

(4.13) តើខ្ញុំអាច​យក​អ្នក​តស៊ូមតិ ឬ​មេធាវី​ណាម្នាក់​ទៅជាមួយ​នៅក្នុង​កិច្ច​​ប្រជុំ​កម្មវិធី​ IEP បានដែរឬទេ?

(4.13) តើខ្ញុំអាច​យក​អ្នក​តស៊ូមតិ ឬ​មេធាវី​ណាម្នាក់​ទៅជាមួយ​នៅក្នុង​កិច្ច​​ប្រជុំ​កម្មវិធី​ IEP បានដែរឬទេ?

បាទ/ចាស។ តាមឆន្ទានុសិទ្ធិរបស់អ្នក អ្នកអាច​នាំយកបុគ្គលមួយចំនួនទៅកាន់​កិច្ច​​ប្រជុំនោះបាន​ ដែលពួកគេ​មាន​ចំណេះ​ដឹង​ ឬជំនាញ​ពិសេស​ពាក់​ព័ន្ធ​នឹង​កូនរបស់អ្នក​ — រួមទាំង​អ្នក​តស៊ូមតិ​ មិត្តភក្តិ អ្នក​គ្រប់​គ្រង​​ករណីនៅមជ្ឈមណ្ឌលក្នុងតំបន់ (អ្នកសម្រប​សម្រួល​សេវាកម្ម) ឬ​មេធាវី​ផងដែរ​។ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឬ​មណ្ឌល​សិក្សា​ធិការ​ដែលបាន​អញ្ជើញ​បុគ្គល​នោះមក​ចូល​រួម​​កិច្ចប្រជុំ​ ត្រូវ​កំណត់ថា​តើ​បុគ្គលនោះ​មាន​ចំណេះ​ដឹង​ ឬ​​ជំនាញ​ឯកទេ​ស​​ពិសេសដែរ​ឬ​ទេ​។​ 1

ការសម្រេចចិត្ត​ណាមួយដែល​បានធ្វើឡើង​ពាក់ព័ន្ធនឹងកម្មវិធី​ IEP ត្រូវ​តែ​ធ្វើឡើង​​ជាមួយនឹង​ការ​យល់ព្រមរបស់មាតាបិតា/អាណាព្យាបាល/អ្នក​មាន​សិទ្ធិអប់រំផ្សេងទៀតដែលបាន​ជ្រាប​​​​​ព័ត៌មាន​ពេញលេ​ញ​​។ អ្នក​តស៊ូមតិ ឬ​អ្នកគ្រប់គ្រង​ករណី​ អាច​ផ្តល់ជំនួយ​ក្នុង​កិច្ច​ដំណើរការ​នេះបាន​ដោយ​មាន​​ការពន្យល់​ពេញលេញ​ទៅដល់អ្នក​នូវ​វិធានការ ឬ​ផលលំបាកនានា​ដែលត្រូវ​ពិភាក្សា​ ឬពិចារណា​។​

  1. 34 C.F.R. Secs. 300.321(a)(6) & (c); Cal. Ed. Code. Secs. 56341(b)(6) & 56341.1(f).[]