Menu Close

(4.5) តើ​កិច្ច​ប្រជុំ​កម្មវិធី​ IEP ត្រូវបាន​ធ្វើឡើង​ប៉ុន្មានដង?

(4.5) តើ​កិច្ច​ប្រជុំ​កម្មវិធី​ IEP ត្រូវបាន​ធ្វើឡើង​ប៉ុន្មានដង?

កិច្ច​ប្រជុំកម្មវិធី​ IEP ត្រូវ​ធ្វើឡើង​យ៉ាង​តិច​ម្តង​ក្នុង​មួយឆ្នាំ​។ លើសពីនេះទៀត កិច្ច​ប្រជុំកម្មវិធី​​ IEP ត្រូវតែធ្វើ​ឡើង នៅពេលសិស្ស​ម្នាក់​​​បានទទួល​ការវាយតម្លៃ​ដំណាក់កាលដំបូង​ នៅពេល​គាត់បង្ហាញ​ឲ្យ​ឃើញពីកង្វះការរីកចម្រើនដែលបាន​រំពឹងទុក​ នៅពេល​មណ្ឌលសិក្សា​ធិ​ការ​​កំពុង​ស្នើសុំបដិសេធ​សិទ្ធិទទួលបានការអប់រំពិសេស​ ឬនៅពេល​ដែល មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឬគ្រូ​ប​ង្រៀន​ស្នើសុំ​កិច្ច​ប្រជុំ​មួយឡើង​​ដើម្បីអភិវឌ្ឈ​ ត្រួតពិនិត្យ ឬ​កែសម្រួល​កម្ម​វិ​ធី​អប់រំលក្ខណៈបុគ្គលរបស់សិស្ស​ណាម្នាក់។ កិច្ច​ប្រជុំកម្មវិធី​ IEP ក៏អាចធ្វើឡើង​ផងដែរ​ នៅរាល់ពេលដែលសិស្ស​​ទទួល​បាន​ការវាយតម្លៃ​ផ្លូវការ​ថ្មីមួយ​។ 1. អ្នកគួរតែ​ស្នើសុំ​កិច្ច​ប្រជុំក្រុមការងារ​កម្មវិធី​ IEP បន្ទាប់ពី​ការវាយ​តម្លៃ​​​​ផ្លូវការ​ថ្មីណាមួយ​ជាលាយលក្ខណ៍អក្សរ​នៅក្នុង​សំណើសុំ​ការវាយ​តម្លៃ​​​របស់​អ្នក​ ឬ​ក្រោយពេល​ការវាយតម្លៃ​ថ្មី​នីមួយៗ​បានចប់ ដើម្បី​ធានា​ថា​កិច្ច​ប្រ​ជុំ​កម្មវិធី​ IEP ត្រូវបានធ្វើឡើង​ដើម្បីពិភាក្សា​អំពី​ការ​វាយ​តម្លៃ​​ថ្មីនេះ​​។ ទាំង​ច្បាប់រដ្ឋ​និងសហព័ន្ធ គ្មានច្បាប់ណាមួយ​កំណត់​ពីចំនួននៃ​កិច្ច​ប្រជុំកម្មវិធី​​ IEP ដែល​អ្នក​អាចនឹង​​ស្នើសុំក្នុងមួយឆ្នាំ​នោះទេ​។

  1. Cal. Ed. Code Sec. 56343; see also 20 U.S.C. Sec. 1414(d)(4)(A); 34 C.F.R. Sec. 300.324(b).[]