បាទ/ចាស តុលាការកំពូលសហរដ្ឋអាមេរិក (U.S. Supreme Court) បានបញ្ជាក់ថាកម្មវិធីអប់រំរបស់កុមារ ត្រូវតែមានភាពលំបាកសមស្របពាក់ព័ន្ធនឹងស្ថានភាពរបស់កុមារ ហើយកុមារគួរមានឱកាសដើម្បីបំពេញតាមវត្ថុបំណងដ៏លំបាកនោះ។ 1. បន្ទាប់ពីសេចក្តីសម្រេចនៅក្នុងសំណុំរឿងរបស់ Endrew F ក្រសួងអប់រំសហរដ្ឋអាមេរិកបានចេញសេចក្តីណែនាំដោយគូសបញ្ជាក់អំពីការទទួលខុសត្រូវរបស់មណ្ឌលសិក្សាធិការក្នុងការកែលម្អលទ្ធផលទទួលបានរបស់សិស្ស ត្រួតពិនិត្យការរីកចម្រើន និងបណ្តុះបណ្តាលអ្នករដ្ឋបាល និងគ្រូបង្រៀនអំពីរបៀបសរសេរផែនការ IEP ឲ្យបានសមស្របដែលបំពេញបានតាមសេចក្តីណែនាំរបស់តុលាការកំពូល។ 2 ដោយសារតែសេចក្តីសម្រេចនៅក្នុងសំណុំរឿងរបស់ Endrew F អ្នកអាចសាកសួរអំពីភាពខ្វះការរីកចម្រើននៅក្នុងកម្មវិធី IEP របស់កូនអ្នក និងទទូចសុំថាកម្មវិធី IEP ត្រូវមានគោលដៅលំបាក និងទាមទារឲ្យមានការខិតខំប្រឹងប្រែងខ្ពស់ពាក់ព័ន្ធនឹងកាលៈទេសៈរបស់កូនអ្នក។
លើសពីនេះទៀត ប្រធានគ្រប់គ្រងផ្នែកបង្រៀនសាធារណៈរបស់រដ្ឋ និងក្រុមប្រឹក្សាអប់រំរបស់រដ្ឋ ត្រូវតែអនុម័តគោលដៅសកម្មភាពសិក្សា និងសូចនាករសម្រាប់សិស្សនៅក្នុងការអប់រំពិសេសដែលមានភាពស៊ីចង្វាក់គ្នា ក្នុងកម្រិតមួយសមស្រប ជាមួយនឹងស្តង់ដានានាសម្រាប់សិស្សទាំងអស់នៅក្នុងសាលារៀនសាធារណៈ។ 3 សមាគមអ្នកជំនាញឯកទេសធនធាន និងគ្រូបង្រៀនផ្នែកអប់រំពិសេសរបស់រដ្ឋកាលីហ្វ័រញ៉ា (California Association of Resource Specialists and Special Education Teachers, CARS+) បានបោះពុម្ភផ្សាយគោលដៅនិងវត្ថុបំណងពាក់ព័ន្ធនឹងខ្លឹមសារសំខាន់ៗសម្រាប់រដ្ឋកាលីហ្វ័រញ៉ា ដែលមានចែងអំពីស្តង់ដាសិក្សា និងគោលដៅគំរូពាក់ព័ន្ធ។
គោលដៅកម្មវិធី IEP ត្រូវតែអាចវាស់ស្ទង់បាន។ 4 ដូច្នេះ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមិនគួរតែយល់ព្រមចំពោះគោលដៅដូចជា៖ “Miriam នឹងមានភាពលម្អប្រសើឡើងលើមុខវិជ្ជាគណិតវិទ្យា”។ ផ្នែក “កម្រិតបច្ចុប្បន្ននៃសកម្មភាពសិក្សា” នៃកម្មវិធី IEP គួរបញ្ជាក់នៅកម្រិតណាដែល Miriam កំពុងសិក្សាក្នុងមុខវិជ្ជាគណិតវិទ្យា។ គោលដៅគណិតវិទ្យាកម្មវិធី IEP របស់គាត់ គួរចែងឲ្យច្បាស់ថាតើក្រុមការងាររំពឹងថាគាត់នឹងមានភាពល្អប្រសើឡើងខ្លាំងកម្រិតណាពីកម្រិត[បច្ចុប្បន្ន]នេះ។
