បាទ/ចាស។ សិស្សដែលអាចចូលរួមនៅក្នុងថា្នក់រៀនកម្មវិធីអប់រំចំណេះដឹងទូទៅអាចនឹងត្រូវការការសម្របសម្រួល ការកែប្រែ ជំនួយបន្ថែម ឬសេវាកម្មនៅក្នុងថ្នាក់អប់រំចំណេះដឹងទូទៅនោះ ដើម្បីសិក្សារៀនសូត្រ។ ទាំងនេះអាចរួមបញ្ចូលនូវការប្រើប្រាស់ម៉ាស៊ីនចាក់សំឡេង ការធ្វើតេស្តផ្ទាល់មាត់ ការរៀបចំកន្លែងអង្គុយពិសេស ។ល។ ការសម្របសម្រួលទាំងនោះ និងការកែប្រែផ្សេងទៀតត្រូវតែសរសេរជាលាយលក្ខណ៍អក្សរយ៉ាងជាក់លាក់ទៅក្នុងកម្មវិធី IEP របស់កូនអ្នក។ 1 សូមមើល ជំពូក 7 ព័ត៌មានស្តីពីមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត។
- 20 U.S.C. Sec. 1414(d)(1)(A)(i)(IV); 34 C.F.R. Sec. 300.320(a)(3).[↩]
