Menu Close

(4.23) តើ​កម្រិត​បច្ចុប្បន្ន​នៃសកម្មភាពសិក្សា​របស់កូន​ខ្ញុំគួរ​ត្រូវបាន​ពណ៌​នា​យ៉ាង​​​ដូចម្តេច​នៅក្នុងកម្មវិធី​ IEP?

(4.23) តើ​កម្រិត​បច្ចុប្បន្ន​នៃសកម្មភាពសិក្សា​របស់កូន​ខ្ញុំគួរ​ត្រូវបាន​ពណ៌​នា​យ៉ាង​​​ដូចម្តេច​នៅក្នុងកម្មវិធី​ IEP?

មណ្ឌលសិក្សាធិការ ត្រូវ​តែប្រើប្រាស់មធ្យោបាយ​វាយតម្លៃ និង​យុទ្ធសាស្ត្រ​​​ដែល​ផ្តល់​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​ដែលជួយដល់​ក្រុមការងារ​ IEP ដោយផ្ទាល់មាត់​នៅក្នុងការកំណត់​តម្រូវការ​អប់រំរបស់សិស្ស​។ នេះរួមបញ្ចូលនូវ​ព័ត៌មាន​ពាក់ព័ន្ធនឹង​ការ​ជំរុញ​ឲ្យសិស្ស​ចូលរួម​ និង​មានការរីកចម្រើននៅក្នុង​កម្មវិធីសិក្សា​ទូទៅ​។​

ក្រុមការងារ ត្រូវតែពិចារណា​លើតម្រូវការ​ផ្នែកសិក្សា ផ្នែក​លូតលាស់ និង​ផ្នែកមុខងាររបស់សិស្ស​។​ កម្រិតបច្ចុប្បន្ន​នេះ គួរឆ្លុះ​បញ្ចាំង​តម្រូវការពិសេស​របស់កូនអ្នក​នៅ​ក្នង​ផ្នែក​អប់រំណាមួយ​ដែល​រងផលប៉ះពាល់ដោយ​ពិការភាព​របស់កូន​អ្នក​ រួមទាំង​កម្មវិធីសិក្សាទូទៅ​ ផ្នែក​សិក្សា​ (អំណាន គណិត។ល។) ផ្នែក​ក្រៅ​ការសិក្សា​ (ទំនាក់ទំនង សកម្មភាព​ជីវិតប្រចាំថ្ងៃ​ ចល័តភាព ​បញ្ហា​​សង្គម/ផ្លូវចិត្ត/អាកប្បកិរិយា​។ល។) និង​ជំនាញផ្នែកវិញ្ញាណ​ (លំនាំ​សោតឬ​​ចក្ខុ​ សមត្ថភាព​ចលករ​ និង​បញ្ហា​ផ្ចង់ស្មារតី​)។

ក្រុមការងារ​ គួរ​ព្យាយាមពិពណ៌នា​អំពីការ​សកម្មភាព​សិក្សា​របស់​កូន​អ្នក​​នៅក្នុង​លក្ខខណ្ឌមួយដែល​អាចវាស់ស្ទង់បាន​ស្របតាមវត្ថុបំណង​។ ទោះយ៉ាង​ណាក៏ដោយ បញ្ហា​នេះ​គួរ​តែ​មិនរារាំង​អ្នកពីការ​បង្ហាញ​ការយល់ឃើញ​របស់ខ្លួន​​ទៅលើតម្រូវការរបស់កូនអ្នកនោះទេ​។ នៅក្នុងការអភិវឌ្ឍកម្មវិធី​ IEP ក្រុមការងារ​ត្រូវពិចារណា​លើ​ចំណុច​ខ្លាំង​​របស់កូនអ្នក​ និង​ក្តីបារម្ភ​មួយ​ចំនួនរបស់អ្នក​សម្រាប់ការ​លើក​កម្ពស់​​ការអប់រំ​របស់កូនអ្នក​។ លទ្ធផលនៃ​ការវាយតម្លៃ​ដំណាក់កាលដំបូង​ (ការវាយតម្លៃ​ថ្មី​ៗ​បំផុត​) ក៏​ត្រូវបាន​យកមកពិចារណា​ផងដែរ​ ប៉ុន្តែ​ ​ព័ត៌មានទាំងនោះ​មួយចំនួន​ដែល​បានប្រើប្រាស់​ គួរ​អាច​យល់បានដោយងាយ​សម្រាប់អ្នក និង​សមាជិក​​ផ្សេងទៀត​ទាំងអស់​របស់ក្រុមការងារ​។ 1

  1. 20 U.S.C. Sec. 1414(d)(3); 34 C.F.R. Sec. 300.324; Cal. Ed. Code Sec. 56341.1.[]